ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ចាត់ការ​ហើយ បុរស​លួច​ដី​គេ​លក់

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បឋម​ពី​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តកំពត បាន​ឲ្យ​កោះសន្តិភាព​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​ថា កាលពី​វេលា​ម៉ោង​២​និង​៣២​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៩…

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បឋម​ពី​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តកំពត បាន​ឲ្យ​កោះសន្តិភាព​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​ថា កាលពី​វេលា​ម៉ោង​២​និង​៣២​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៩ កំលាំង​ជំនាញ​មន្ទីរ​យុត្តិធម៌​កង រាជ​អាវុធហត្ថ​ខេត្តកំពត​បាន​ចុះ​អនុវត្ត​ដីកា​លេខ​២៨ អយ ចុះ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៩ បញ្ជា​ឲ្យ​ជនសង្ស័យ​ម្នាក់​ចូលខ្លួន​មក​ដោះស្រាយ​ពាក់ព័ន្ធ​ករណី​លួច​លក់​អចលនទ្រព្យ​ដែល​មិនមែន​ជា​របស់​ខ្លួន ហើយ​ដីកា​នេះ​ចេញ​ដោយ​លោក មុត ដា​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពត ។

ជនជាប់ចោទ​ខាងលើ​ឈ្មោះ គាង ហាក់​ឡុ​ង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ឈើទាល ឃុំ​ឈូក ស្រុក​ឈូក ខេត្តកំពត ។ ជនសង្ស័យ​ម្នាក់​នេះ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​លួច​លក់​អចលនទ្រព្យ​ដែល​មិនមែន​ជា​របស់​ខ្លួន នៅ​ចំណុច​ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​មន្ត្រី​ជំនាញ​កំពុង​ចាត់ការ​តាម​នីតិវិធី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ