ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​បាន​រាង​ស្ល៊ីម​មែនទេ នេះជា​របៀប​ជួយ​ឲ្យ​​​រាង​ស្លី​ម​កាន់តែ​លឿន

4 ឆ្នាំ មុន

មាន​មនុស្ស​ច្រើន​ណាស់​តែង​ប្រាថ្នា​ចង់បាន​រាង​ស្គម ហើយ​លឿន ប៉ុន្តែ​បែរជា​មិន​បាន​គិតគូរ​ដល់​របៀប​នៃ​ការ​ញ៉ាំ​អាហារ​របស់​ខ្លួន​ឡើយ​។ រាង​កាយ​របស់​មនុស្ស​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​ក៏​ច្រើន​ជាង​ប្រភេទ​ងាយ​នឹង​ឡើង​ទម្ងន់​ដែរ ប៉ុន្តែ​ក៏​ងាយ​ស្រក​ទម្ងន់​ទៅ​វិញ​ដែរ​បើសិនជា​ពួក​គេ​ធ្វើ​ការងារ​សម្រក​ទម្ងន់​នោះ​បាន​ត្រឹមត្រូវ​។​ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​គន្លឹះ​ខ្លះ​ដែល​អាច​ជួយ​ឲ្យ​បងប្អូន​ស្ត្រី​ៗ​យើង​ដែល​ប្រាថ្នា​ចង់បាន​រាង​ស្លី​ម​ដូច​បំណង​៖ ១-ចៀសវាង​ការ​តម​អាហារ ៖ មាន​មនុស្ស​ជា​ច្រើន​ជ្រើសរើស​យក​កម្មវិធី​សម្រក​ទម្ងន់​តាម​រយៈ​ការ​តម​អាហារ ប៉ុន្តែ​រឿង​នេះ​ពិតជា​គ្មាន​អ្វី​ជួយ​បាន​ឡើយ…

មាន​មនុស្ស​ច្រើន​ណាស់​តែង​ប្រាថ្នា​ចង់បាន​រាង​ស្គម ហើយ​លឿន ប៉ុន្តែ​បែរជា​មិន​បាន​គិតគូរ​ដល់​របៀប​នៃ​ការ​ញ៉ាំ​អាហារ​របស់​ខ្លួន​ឡើយ​។ រាង​កាយ​របស់​មនុស្ស​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​ក៏​ច្រើន​ជាង​ប្រភេទ​ងាយ​នឹង​ឡើង​ទម្ងន់​ដែរ ប៉ុន្តែ​ក៏​ងាយ​ស្រក​ទម្ងន់​ទៅ​វិញ​ដែរ​បើសិនជា​ពួក​គេ​ធ្វើ​ការងារ​សម្រក​ទម្ងន់​នោះ​បាន​ត្រឹមត្រូវ​។​ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​គន្លឹះ​ខ្លះ​ដែល​អាច​ជួយ​ឲ្យ​បងប្អូន​ស្ត្រី​ៗ​យើង​ដែល​ប្រាថ្នា​ចង់បាន​រាង​ស្លី​ម​ដូច​បំណង​៖

១-ចៀសវាង​ការ​តម​អាហារ ៖ មាន​មនុស្ស​ជា​ច្រើន​ជ្រើសរើស​យក​កម្មវិធី​សម្រក​ទម្ងន់​តាម​រយៈ​ការ​តម​អាហារ ប៉ុន្តែ​រឿង​នេះ​ពិតជា​គ្មាន​អ្វី​ជួយ​បាន​ឡើយ ផ្ទុយ​ទៅ​វិញ​វា​បាន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​ឃ្លាន​អាហារ​ជ្រុល​ទៅ​វិញ​ទេ ហើយ​ក៏​អាច​បណ្តាល​ឲ្យ​ធាត់​លើស​ដើម​វិញទៀត​ក៏​មាន​ដែរ​។

២-ញ៉ាំ​អាហារ​តិច​ៗ ៖ ចូរ​ជំនួស​ការ​ញ៉ាំ​អាហារ​បី​ពេល​ច្រើន​ៗ មក​ញ៉ាំ​តិច​ៗ​វិញ​ទៅ ដូច្នេះ​រាង​កាយ​អ្នក​នឹង​អាច​រំលាយ​អាហារ​បាន​ជាប់ ព្រមទាំង​មិន​ធ្វើ​ឲ្យ​ឃ្លាន​ខ្លាំង​បាន​ដែរ​។

៣-ហាត់ប្រាណ​ជំរុញ​ដល់​បេះដូង​សរសៃឈាម ៖ សម្រាប់​អញ​នក​ដែល​ចង់បាន​រាង​ស្លី​ម និង​ស្គម របប​អាហារ​តែ​មួយ​មុខ​គឺ​មិន​អាច​ទៅ​រួច​ទេ​។ អ្នក​ត្រូវ​តែ​ហាត់ប្រាណ​យក​សាច់ដុំ​ទៀត​ដើម្បី​បង្កើន​ការ​រំលាយ​ជាតិ​ខ្លាញ់​។ នៅ​ពេល​អ្នក​ហាត់ប្រាណ អ្នក​កំពុង​តែ​ជួយ​បង្កើន​កម្លាំង​សាច់ដុំ​កាន់តែ​ខ្លាំង ហើយ​មើលទៅ​គឺ​មាន​រាង​ស្អាត​តែ​ម្តង​។

៤-ព្យាយាម​រត់​កីឡា ៖ បើសិនជា​អ្នក​មិន​ចូល​ក្លិប​ហាត់ប្រាណ​ជា​ទៀងទាត់​តេ ឬ​ត្រូវការ​សម្រក​ពី​ការ​លើក​ទម្ងន់​នោះ អ្នក​អាច​ផ្លាស់​ប្តូរ​កម្មវិធី​មក​រត់​កីឡា​វិញ​ក៏​បាន​ដែរ​។ ការ​ធ្វើ​បែប​នេះ​នឹង​ជំរុញ​ដល់​ការ​ហាត់ប្រាណ​បាន​ដូច​គ្នា ហើយ​ក៏​មាន​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ធ្វើ​វា​ដែរ​។

៥-ញ៉ាំ​អាហារ​ផ្តល់​សុខភាព ៖ វិធីសាស្ត្រ​មួយ​ផ្សេង​ទៀត​ដើម្បី​ទទួល​បាន​រាង​ស្គម​គឺ​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ជា​ទៀងទាត់​។​ចូរ​ញ៉ាំ​បន្លែ ផ្លែ​ឈើ សាច់​គ្មាន​ខ្លាញ់ និង​ត្រី​ស្រស់​ៗ​ឲ្យ​បាន​ច្រើន ព្រោះ​វា​ជា​អាហារ​សម្បូរ​ជាតិ​រ៉ែ និង​វីតាមីន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ