ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​មែន! បើទឹកកាម​មានគុណ​ភាព​ខ្ពស់ គឺ​បុរស​​មាន​លក្ខណៈ​ពិសេស​ទាំងនេះ (18+)

4 ឆ្នាំ មុន

តើ​អ្នក​ធ្លាប់​ឆ្ងល់​ឬទេ​ថា តើ​ធ្វើ​ម៉េច​ទើប​ទឹកកាម​មាន​សុខភាព​ល្អ និង​ប្រកបដោយ​គុណភាព​ខ្ពស់​ទៅ? ថ្វីបើ​មិន​មាន​មធ្យោបាយ​នា​មួយ​ដើម្បី​អាច​ដឹង​ថា​កូន​ទា​ហ៊ាន​តូច​ៗ​របស់​អ្នកមាន​សុខភាព​ល្អ​តាម​រយៈ​ការ​មើល​នឹង​ភ្នែក​នោះ តែ​អ្នក​ក៏​អាច​សង្កេត​ឃើញ​ដឹង​ថា​ពួក​គេ​មាន​ថាមពល​ខ្លាំង​ក្លាយ តាម​រយៈ​ការ​មើល​លក្ខណៈសម្បត្តិ​របស់​ម្ចាស់​ទឹកកាម​នោះ​ផ្ទាល់​ដូច​ជា​៖ ១-មិនមែន​មាន​សាច់​ខ្លាំង ៖ នេះ​អាច​ជា​ដំណឹង​អាក្រក់​មួយ​សម្រាប់​បុរស​ដែល​មាន​មាឌ ឬ​សាច់​ខ្លាំង​។…

តើ​អ្នក​ធ្លាប់​ឆ្ងល់​ឬទេ​ថា តើ​ធ្វើ​ម៉េច​ទើប​ទឹកកាម​មាន​សុខភាព​ល្អ និង​ប្រកបដោយ​គុណភាព​ខ្ពស់​ទៅ? ថ្វីបើ​មិន​មាន​មធ្យោបាយ​នា​មួយ​ដើម្បី​អាច​ដឹង​ថា​កូន​ទា​ហ៊ាន​តូច​ៗ​របស់​អ្នកមាន​សុខភាព​ល្អ​តាម​រយៈ​ការ​មើល​នឹង​ភ្នែក​នោះ តែ​អ្នក​ក៏​អាច​សង្កេត​ឃើញ​ដឹង​ថា​ពួក​គេ​មាន​ថាមពល​ខ្លាំង​ក្លាយ តាម​រយៈ​ការ​មើល​លក្ខណៈសម្បត្តិ​របស់​ម្ចាស់​ទឹកកាម​នោះ​ផ្ទាល់​ដូច​ជា​៖

១-មិនមែន​មាន​សាច់​ខ្លាំង ៖ នេះ​អាច​ជា​ដំណឹង​អាក្រក់​មួយ​សម្រាប់​បុរស​ដែល​មាន​មាឌ ឬ​សាច់​ខ្លាំង​។ បើសិនជា​អ្នកជា​បុរស​ដែល​មាន​រូបរាង​មធ្យម អ្នក​ពិតជា​មាន​ភាព​សកម្ម​ខ្លាំង​ណាស់​ហើយ​ចំពោះ​ជីវិត​រស់នៅ​។ សម្រាប់​បុរស​ដែល​មាន​មុខធំ​ៗ ច្រើន​តែ​ទឹកកាម​មិនសូវ​ល្អ​ឡើយ​។

២-ចូល​ចិត្ត​ញ៉ាំ​អាហារ​សមុទ្រ ៖ បើសិនជា​ចូល​ចិត្ត​ញ៉ាំ​អាហារ​សមុទ្រ​មែន​នោះ ចូរ​សម្រួល​អារម្មណ៍​ទៅ ព្រោះ​មេជី​វិត​ឈ្មោល​អ្នកមាន​សុខភាព​ល្អ​ណាស់​ហើយ​។ អ្នកជំនាញ​និយាយ​ថា បុរស​ដែល​ចូល​ចិត្ត​ញ៉ាំ​សាច់ មិនសូវ​មាន​មេជី​វិត​ឈ្មោល​ល្អ​ដូច​អ្នក​ចូល​ចិត្ត​ញ៉ាំ​ត្រី​ឡើយ​។ បុរស​ដែល​ញ៉ាំ​ត្រី​សមុទ្រ​ច្រើន ត្រូវ​បាន​គេ​ជឿ​ថា មាន​ទឹកកាម​ល្អ​ជាង​អ្នក​ញ៉ាំ​សាច់​កៃ​ឆ្នៃ​រហូត​ដល់ ៦៥​ភាគរយៈ​ឯណោះ​។

៣-ចូល​ចិត្ត​ស្លៀក​ខោខ្លី ៖ បើសិនជា​អ្នក​ចូល​ចិត្ត​ស្លៀ​ខោខ្លី​ៗ ដែល​មាន​ខ្យល់អាកាស​ចេញចូល​ចិត្ត នោះ​វា​គឺជា​រឿង​ល្អ​ជាង​ការ​ស្លៀកខោ​តឹង​ៗ​។ សម្រាប់​ខោ​ទ្រនាប់​ដែល​តឹង​ៗ​ច្រើន​តែ​បំផ្លាញ​ភាព​ខ្លាំង​ក្លាយ​របស់​មេជី​វិត​ឈ្មោល ហើយ​ក៏​មិន​ងាយ​អាច​បង្ក​កំណើត​បាន​ដែរ​។ ខោខ្លី​ៗ​ដែល​មាន​ខ្យល់​អាការ​ចេញចូល​ចិត្ត​អាច​កាត់​បន្ថយ​សីតុណ្ហភាព​របស់​ពងស្វាស និង​ពង្រឹង​ដល់​គុណភាព​ទឹកកាម​ផង​។

៤-ផ្នែក​កណ្តាល​នៃ​រាង​កាយ​មិន​មាន​ខ្លាញ់ ៖ បើសិនជា​អ្នក​ចង់​ឲ្យ​ក្បាលពោះ​រៀបស្មើ នោះ​មេជី​វិត​ឈ្មោល​នឹង​ស្ថិត​ក្នុង​ស្ថាន​ភាពល្អ​។ ត្រង់​ចំណុច​នេះ អ្នក​មិន​ចាំបាច់​ហាត់​យក​សាច់ដុំ ៦​កង់​ឡើយ គ្រាន់តែ​ក្បាលពោះ​រៀបស្មើ​គឺ​បាន​ហើយ​។ ការ​សិក្សា​រក​ឃើញ​ថា បុរស​ដែល​មាន​ចង្កេះ​កាន់តែ​ធំ កំហាប់​មេជី​វិត​ឈ្មោល​កាន់តែ​តិច​។

៥-មិន​មាន​សម្លេក​គ្រល​ខ្លាំង ៖ ការ​ដែល​បុរស​និយាយ​បែក​សម្លេង វា​ជា​សញ្ញា​បញ្ជាក់​ថា​ជា​មនុស្ស​ប្រុស​ពេញវ័យ​។ ប៉ុន្តែ​ការ​សិក្សា​បាន​រក​ឃើញ​ថា បុរស​ដែល​មាន​សម្លេង​គ្រល​ខ្លាំង ទំនងជា​មិន​មាន​មេជី​វិត​ឈ្មោល​ច្រើន​ឡើយ​។ អ្នកជំនាញ​និយាយ​ថា បុរស​ដែល​មាន​លក្ខណៈ​ជា​បុរស​ពេញលេញ គឺ​មាន​ចំនួន​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ក្នុង​ខ្លួន​ច្រើន ដែល​វា​អាច​ជំរុញ​ដល់​ការ​ផលិត​មេជី​វិត​ឈ្មោល​កាន់តែ​ច្រើន​។

៦-ហាត់ប្រាណ​ដោយ​លើក​ទម្ងន់​ទៀងទាត់ ៖ អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា បុរស​ដែល​ហាត់ប្រាណ​ក្នុង​ក្លិប​ដោយ​ការ​លើក​ទម្ងន់​ចំនួន ១៥​ម៉ោង​ឡើង​ទៅ​ក្នុង​មួ​យស​ប្តា​ហ៍ និង​ជា​ទៀងទាត់ គឺ​មាន​មេជី​វិត​ឈ្មោល​ខ្ពស់​ជាង​អ្នក​ដែល​មិន​បាន​ហាត់​។​ការ​ហាត់ប្រាណ​ជា​ទៀងទាត់​នឹង​ជួយ​ពង្រឹង​ដល់​ភាពរឹងមាំ និង​សម្របសម្រួល​ដល់​ចំនួន​អង់​ទី​អុក​ស៊ី​ដង់​ក្នុង​រាង​កាយ​។ ដូច្នេះ​ការ​ហាត់ប្រាណ​បែប​នេះ​រាល់​ថ្ងៃជា​ប្រចាំ នឹង​ជួយ​ថែរក្សា​ទឹកកាម​ឲ្យ​មាន​សុវត្ថិភាព​ពី​រ៉ា​ឌី​កាល​សេរី (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ