ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ36%ទៀត តម្រូវឱ្យពាក់មួក​សុវត្ថិ​ភាព​​

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​នគរ​បាន​ច​រា​ចរ​ណ៍​ផ្លូវ​គោ​កបាន​អប់រំ​បន្ថែម​លើ​ពលរដ្ឋ​ ខណៈ​បើកបរ​ម៉ូតូ​ដោយ​តម្រូវ​ឱ្យ​មានការ​ពាក់មួក​សុវត្ថិភាព​បាន​២,៦៨៤​នាក់​ ណែនាំ​ឱ្យទៅ​យក​មក​ពាក់​បាន​ចំនួន​១,៧៦០​នាក់​ និង​ឱ្យ​ទិញ​មួក​មក​ពាក់​ចំនួន​៤៤០​នាក់ ​។ ​នគរបាល​ចរាចរណ៍​ផ្លូវ​គោ​គ​ខេត្តស្ទឹងត្រែង ​និង​ផាកពិន័យ លើ​អ្នកបើកបរ​ម៉ូតូ​និង​អ្នក​ជិះ​ពីក្រោយ​ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព…

ខេត្តស្ទឹងត្រែង​ ៖ ​នគរ​បាន​ច​រា​ចរ​ណ៍​ផ្លូវ​គោ​កបាន​អប់រំ​បន្ថែម​លើ​ពលរដ្ឋ​ ខណៈ​បើកបរ​ម៉ូតូ​ដោយ​តម្រូវ​ឱ្យ​មានការ​ពាក់មួក​សុវត្ថិភាព​បាន​២,៦៨៤​នាក់​ ណែនាំ​ឱ្យទៅ​យក​មក​ពាក់​បាន​ចំនួន​១,៧៦០​នាក់​ និង​ឱ្យ​ទិញ​មួក​មក​ពាក់​ចំនួន​៤៤០​នាក់ ​។ ​នគរបាល​ចរាចរណ៍​ផ្លូវ​គោ​គ​ខេត្តស្ទឹងត្រែង ​និង​ផាកពិន័យ លើ​អ្នកបើកបរ​ម៉ូតូ​និង​អ្នក​ជិះ​ពីក្រោយ​ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព ចាប់ពី​ថ្ងៃ​ទី​២០​សីហា តទៅ ព្រោះ​វិធានការ​នេះ​មន្ត្រី​នគរបាល​បាន​ណែនាំ​រយៈ ពេល​មួយ​ខែ​រួច​មក​ហើយ ដោយ​មិន​ផាក​ពិន័យ ។

ក្នុង​សកម្មភាព​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​ខេត្តស្ទឹងត្រែង ​លោក​ឧត្តមសេនីយ៍ត្រី អូត ស៊ី​វុ​ត្ថា ស្នងការ​រង​នគរ​បាល​ទទួល​ផែន​ដឹកនាំ​កា​រិ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក​បាន​បញ្ជាក់​ថា ​វិធា​ន​ការ​នេះ ​មន្ត្រី​នគរបាល​ចង់ឱ្យ​ប្រជាពលរដ្ឋពាក់មួក​សុវត្ថិភាព​ បាន​គ្រប់​ៗ​គ្នា​នៅ​ពេល​បើកបរ ម៉ូតូ​ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់​និង​របួស​ដែល​បណ្តាល​មក​ពី​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យមក​នៅ​កំរិត​ទាប​។​លោក ឧត្តមសេនីយ៍ត្រី​បន្ត​ថា​ក្រសួងមហាផ្ទៃ​ក៍​ដូច​ជា​មន្ត្រី​នគរបាល​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​បាន​ទូលាយ​ហើយ តាម​រយៈ​វិទ្យុ ទូរទស្សន៍ ហើយ​អប់រំ​បន្ថែម​ផ្ទាល់ ក៍បាន​ច្រើន ដើម្បី​ឱ្យ​បងប្អូន​ពាក់មួក​សុវត្ថិភាព​ការពារ​អាយុជីវិត​ផ្ទាល់ខ្លួន ព្រោះ​ការ​អនុវត្ត​ច្បាប់ បាន​ធ្វើ​ឡើង​រយៈ​មួយ​ខែ​កន្លង​មក​ហើយ ហើយក៍​ពុំ​មានការ​ផាក់ពិន័យ​ចំពោះ​បងប្អូន​ដែរ​ ។

លោក​វរៈសេនីយត្រី ណា​វ វ​ន្នី នាយ​រង ការិយាល័យ​ចរាចរណ៍​បាន​បញ្ជាក់​ថា​បន្ទាប់​ពី​បាន​អនុវត្ត​ច្បាប់​ចរាចរណ៍​យ៉ាង​តឹង​រឹង​នេះ​មក​យើង​ស​ង្គេ​ត​ឃើញ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ស្ទឹង ត្រែង​ជាង​៦០%​ធ្វើ​ដំណើរ​ដោយ​បាន​ពាក់មួក​សុ​វត្តិភាព​តាម​ការ​អប់រំ​ណែនាំ តែ​នៅ​ប្រមាណ​ជាង​៣០%​ទៀត​ដែល​ពួក​គាត់​មិន​ទាន់​បាន​ចូលរួម​គោរព​ច្បាប់​នៅឡើយ​។ លោក​បន្ត​ថា​បន្ទាប់​ពី​យុទ្ធនាការ​ណែនាំ ឱ្យទៅ​យក​មួក​មក​ពាក់ ត្រូវ​បាន​បញ្ជាប់ ចូល​បងប្អូន​ផ្លាស់​ប្តូរ​ភ្នា​ត់​គំនិត​ទាំងអស់​គ្នា ព្រោះ​មន្ត្រី​ជំនា​ញក៍​មាន​វិធានការ​ផាកពិន័យ​បន្ថែម​ដែរ​ចាប់ពី​ថ្ងៃ​ទី​២០​ទៅ​គឺ​ឈប់​លើកលែង​ឱ្យ​ហើយ​គឺ​អោយ​ពួក​គាត់​ទៅ​យក​មួក​ហើយ​ត្រូវ ផាកពិន័យ​គាត់​ពីលើ​បន្ថែម​ទៀត​ទើប​ឱ្យ​ពួក គាត់​ធ្វើ​ដំណើរ​បន្ត​។

កញ្ញា​ស្រី រតន៍ រស់នៅ​ភូមិ​អន្លង់​ស្វាយ ឃុំ​អូរ​រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​យល់​ថា​ការ​ធ្វើ ដំណើរ​ដោយ​ពាក់​មួក​រក្សា​សុវត្ថិភាព​វា​ពិតជា​បាន​ជួយ​ការពារ​កុំឱ្យ​មានរ​សួ​ស​ស្នាម​ក្បាល​នៅ​ពេល ជួប​គ្រោះថ្នាក់​ចរាចរណ៍ ព្រោះ​កន្លង​មក​ស​ង្គេ​ត​ឃើញ​អ្នក​គ្រោះ​ចរាចរណ៍​ខ្លះ​បាន​ស្លាប់​ដោយសារ​ដួល​ប៉ះ​ក្បាល​ធ្ងន់ធ្ងរ​។ ​(សម្រួល​ដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ