ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាម​រី​២​គ្រឿង​បុក​គ្នា​បណ្ដាល​ឱ្យ​របួស​៥​នាក់​នៅ​ក្រុង​សិរី​សោភ័ណ

14 ឆ្នាំ មុន

ខេត្ដបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​៣១ មក​រា វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល មាន​គ្រោះ​ចរាចរណ៍​មួយ​កើតឡើង​ដោយ រថយន្ដ​កាម​រី​២​គ្រឿង​បុក​គ្នា​បណ្ដាល​ឱ្យ​របួស​មនុស្ស​៥​នាក់ ក្នុង​នោះ​៣​នាក់​ធ្ងន់ នៅ​លើ កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​សែ សិន ឃុំ​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ។លោក​វរសេនីយ៍ទោ​ឈឿ​ម សុ​ផុ​ន នាយ ការិយាល័យ​ប៉ូលិស​ចរាចរ​ជើង​គោក​នៃស្នងការដ្ឋាន​ខេត្ដ​បានឱ្យ​ដឹង​ថា កំលាំង​ប៉ូលិស បាន​ទៅ​ដល់​កន្លែង​កើតហេតុ

ខេត្ដបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​៣១ មក​រា វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល មាន​គ្រោះ​ចរាចរណ៍​មួយ​កើតឡើង​ដោយ រថយន្ដ​កាម​រី​២​គ្រឿង​បុក​គ្នា​បណ្ដាល​ឱ្យ​របួស​មនុស្ស​៥​នាក់ ក្នុង​នោះ​៣​នាក់​ធ្ងន់ នៅ​លើ កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​សែ សិន ឃុំ​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ។លោក​វរសេនីយ៍ទោ​ឈឿ​ម សុ​ផុ​ន នាយ ការិយាល័យ​ប៉ូលិស​ចរាចរ​ជើង​គោក​នៃស្នងការដ្ឋាន​ខេត្ដ​បានឱ្យ​ដឹង​ថា កំលាំង​ប៉ូលិស បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ហើយ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ បន្ទាន់​ទៅ​មន្ទីរពេទ្យ ។លោក​វរសេនីយ៍ ទោ​បាន​បន្ដ​ទៀត​ថា រថយន្ដ​កាម​រី​១​គ្រឿង ពណ៌​ស្ពៃជ្រក់ ពាក់​ស្លាក​លេខ​បាត់ដំបង ២ A ១៥៣៤ ម្ចាស់​មិន​ទាន់​ស្គាល់ឈ្មោះ បាន​បើក​ក្នុង ល្បឿន​លឿន​តាម​ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយ​មាន​គ្នា​២​នាក់ ។

លុះ​ពេល​មក​ដល់ ចំណុច​ផ្លូវ​កោង​បំរុង​បើក​ចូល​ផ្ទះ​ម៉ាស្សា​យី ហោ​ដៃឯក ក៏​បាន​បុក​រថយន្ដ​កាម​រី​ពណ៌​ស្លាប ក្អែក ពាក់​ស្លាក​លេខ​បាត់ដំបង ២​A ៣១៣៨ ជិះ​គ្នា​៣​នាក់ ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ពេញ ទំហឹង​បណ្ដាល​ឱ្យ​រថយន្ដ​ទាំង​២​គ្រឿង​ខូច ខាត​ផ្នែក​ខាង​មុខ​ប្រហែល​៥០​ភាគរយ​ដូចគ្នា។ ចំពោះ​រថយន្ដ​ទាំង​២​គ្រឿង​ត្រូវ​បាន ស្ទូច​ដឹក​យក​ទៅ​រក្សា​ទុក ដើម្បី​ធ្វើការ​ដោះ ស្រាយ ។លោក​ឈឿ​ម សុ​ផុ​ន បាន​បន្ដ​ទៀត​ថា ដោយឡែក​កាលពី​ថ្ងៃ​ទី​២៩ មក​រា វេលា ម៉ោង​៩ និង​៥៥​នាទី​យប់ មាន​គ្រោះថ្នាក់​ច​រា ចរណ៍​មួយ​កើតឡើង​ដោយ​ជន​រង​គ្រោះ​២ នាក់​ជិះ​ម៉ូតូ​បុក​កន្ទុយ​រ៉ឺ​ម៉ក​រថយន្ដ​ដែល​ឈប់ លើ​ដងផ្លូវ ហើយ​គ្មាន​ដាក់​សញា​សំគាល់ ។ ការ​បុក​នេះ​បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់​នៅ​កន្លែង កើតហេតុ និង​ម្នាក់​ទៀត​ស្លាប់​ពេល​បញ្ជូន ទៅ​ដល់​មន្ទីរពេទ្យ ។

គ្រោះថ្នាក់​នេះ​កើត ឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ។ ជន​រង គ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់​នេះ​ម្នាក់​ឈ្មោះ សន រ៉ុ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នក​បើក ម៉ូតូ និង​ម្នាក់​ទៀត​ឈ្មោះ​ឈឿ​ន ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ អ្នក​ទាំង​២​រស់នៅ ភូមិ​កំបោរ ឃុំ​ភ្នំ​លៀប ។លោក​ឈឿ​ម សុ​ផុ​ន បាន​ថ្លែង​ថា  ពួក​គេ ជិះ​ម៉ូតូ​សេ​១០០ ស៊េរី​ចាស់​ក្នុង​ល្បឿន​លឿន ពី​កើត​ទៅ​លិច ហើយដោយ​មើល​មិនឃើញ រថយន្ដ​ពីមុខ ក៏​បណ្ដាល​ឱ្យ​បុក​កន្ទុយ​រ៉ឺ​ម៉ក​រថ យន្ដ​ដែល​គេ​ចត​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ​ផ្នែក ខាងស្ដាំ​ដៃ​ដោយ​គ្មាន​ដាក់​សញា​សំគាល់​។ ក្រោយ​ពេល​ដឹង​ថា ជន​រង​គ្រោះ​ជិះ​ម៉ូតូ​បុក កន្ទុយ​រ៉ឺ​ម៉ក​ស្លាប់​ហើយ អ្នកបើកបរ​រថយន្ដ បាន​រត់គេច​ខ្លួន ចំណែក​រថយន្ដ​ត្រូវ​បាន​នាំ យក​មក​រក្សា​ទុក ដើម្បី​ធ្វើការ​ដោះស្រាយ។