ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​ជានា​គ្នា​វិញ ប៉ុន្តែ​ប្រពន្ធ​មិន​ព្រម ស្រាប់​តែ​​ឃើញ​គាត់​ក្លាយជា​បែប​នេះ​ផ្អើល​ទាំង​ព្រឹក

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន ហើយ​ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​១៨ ខែសីហា ឆ្នាំ​២០១៩ នៅ​លើ​ដើមឈើ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ដង្កោ…

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន ហើយ​ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​១៨ ខែសីហា ឆ្នាំ​២០១៩ នៅ​លើ​ដើមឈើ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ដង្កោ ឃុំ​ល្វា ស្រុក​ប​វេ​ល នេះ​បើ​តាម​សេចក្ដី​រាយ​ការណ៍​របស់​សមត្ថកិច្ច​។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា បុរស​នោះ​ឈ្មោះ ថា សសុ​ខឿន អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​- ឃុំ​កើតហេតុ​ខាងលើ​។ ជន​រង​គ្រោះ​បាន​ប្រើប្រាស់​ខ្សែ​នីឡុង​ចង​.​ក​សម្លាប់​ខ្លួនឯង​នៅ​លើ​ដើម​ថ្កូវ​ខាងក្រោយ​ផ្ទះ ហើយ​ត្រូវ​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​នៅ​ព្រឹក​ព្រលឹម​។

សេចក្តី​បន្ត​ទៀត​ថា គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​បុរស​រូប​នេះ សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​ប្រើ​វិធី​ចង​.​ក​បែប​នេះនោះ​ទេ តែបើ​តាម​ក្រុម​គ្រួ​សារបាន​ប្រាប់​ជាបឋម​ថា ដោយសារ​គាត់​មាន​វិបត្តិ​គ្រួសារ​។

បើ​តាម​ការ​បំភ្លឺ​បឋម​ពី​ក្រុម​គ្រូ​សារ​ទៅ​កាន់​សមត្ថកិច្ច​ថា កន្លង​មកនេះ ជន​រង​គ្រោះ​បាន​បែកបាក់​ប្រពន្ធ និង​កូន ហើយ​មួយ​រយ​:​នេះ គាត់​បាន​ព្យាយាម​សុំ​ជានា​គ្នា​ជាមួយ​ប្រពន្ធ​វិញ​ដែរ ប៉ុន្តែ​ខាង​ប្រពន្ធ​មិន​ព្រម​យក​វិញ​នោះ​ទេ ទើប​ធ្វើ​ឲ្យ​រូប​គាត់​មាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ហើយ​អស់សង្ឃឹម​ក្នុង​ឆាកជីវិត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូត​ឈាន​ដល់​ធ្វើ​អត្តឃាត​ខ្លួនឯង ដើម្បី​បញ្ចប់​បញ្ហា​គ្រប់យ៉ាង​តែ​ម្ដង​។

ទោះ​យ៉ាងណា សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​ពិនិត្យ​តាម​លក្ខណ​:​បច្ចេកទេស ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង​តាម​រយៈ​ការ​ចង​.​ក​ពិតប្រាកដ​មែន​។ ក្រោយ​ពេល​បញ្ចប់​ការ​ពិនិត្យ​រួច មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​សព​ជន​រង​គ្រោះ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ