ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តីសុខ​របស់​សត្វលោក​ជា​សុខ​ក្លែងក្លា យ

4 ឆ្នាំ មុន

ការ​បរិច្ចាគ​ទាន​របស់​មនុស្ស​ធម្មតា​មិន​អាច​ប្រៀប​នឹង​ព្រះសម្មាសម្ពុទ្ធ​បាន​ឡើយ ព្រះ​អង្គ​លះបង់​ជីវិត​ជា​ទាន ឱ្យ​ប្រពន្ធ​កូន​ជា​ទាន លះ​ទ្រព្យសម្បត្តិ​មហាសាល​ធ្វើ​ទាន​ជាដើម ដែល​លោក​ពោល​ថា ទានបារមី ។ ការ​បំពេញ​ទាន​ទាំង​អស់នេះ​លោក​ផ្គង​ចិត្ត​តែ​ម្យ៉ាង​គត់​គឺ យក​ព្រះ​និព្វាន​ជា​អារម្មណ៍ លោក​មិន​ប្រាថ្នា​សុខ​ក្នុង​ឋាន​ទេវលោក…

ការ​បរិច្ចាគ​ទាន​របស់​មនុស្ស​ធម្មតា​មិន​អាច​ប្រៀប​នឹង​ព្រះសម្មាសម្ពុទ្ធ​បាន​ឡើយ ព្រះ​អង្គ​លះបង់​ជីវិត​ជា​ទាន ឱ្យ​ប្រពន្ធ​កូន​ជា​ទាន លះ​ទ្រព្យសម្បត្តិ​មហាសាល​ធ្វើ​ទាន​ជាដើម ដែល​លោក​ពោល​ថា ទានបារមី ។

ការ​បំពេញ​ទាន​ទាំង​អស់នេះ​លោក​ផ្គង​ចិត្ត​តែ​ម្យ៉ាង​គត់​គឺ យក​ព្រះ​និព្វាន​ជា​អារម្មណ៍ លោក​មិន​ប្រាថ្នា​សុខ​ក្នុង​ឋាន​ទេវលោក ឬ​មនុស្សលោក​នោះ​ទេ ព្រោះ​សុខ​ទាំង​អស់នេះ​ជា​សុខ​ក្លែងក្លាយ សុខ​លាយឡំ​ទៅ​ដោយ​សេ ចក្តី​ទុក្ខ ទីបំផុត​ក៏​វិល​រក​សេចក្តី​ទុក្ខ​វិញ​ដដែល ។

ចំណែក​សាមញ្ញ​ជន​វិញ​ធ្វើ​ទាន​ប្រាថ្នា​សេចក្តីសុខ​ទាំង​ពីរ​គឺ សុខ​ក្នុង​ជាតិ​នេះ និង​សុខ​ក្នុង​បរលោក​។ ទាន​របស់​បុថុជ្ជន​ជាប់​ទៅ​ដោយ​សេចក្តី​ប្រាថ្នា​ដូច ប្រាថ្នា​ឱ្យ​មាន​រូប​ស្អាត ប្រាថ្នា​ឱ្យ​ខ្លួន​មានទ្រព្យ​ច្រើន កើត​ក្នុង​ត្រកូល​ខ្ពង់ខ្ពស់ ប្រាថ្នា​ឱ្យ​បាន​ទៅ​កើត​ក្នុង​ឋាន​ទេវលោក​ជាដើម ។

សុខ​ក្នុង​សេចក្តី​ប្រាថ្នា​ទាំង​អស់នេះ​ជា​សុខ​មិន​អស់​មិន​ហើយ សុខ​ជាប់​ទៅ​ដោយ​សេចក្តី​ទុក្ខ​ច្រើន​ជាង​សុខ ដែល​លោក​ហៅ​ថា សាមី​ស​សុខ សុខ​ជាប់​ទៅ​ដោយ​គ្រឿង​សៅហ្មង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ