ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយ​មែន​… មុខរបរ​លក់​ពង​ទា​តាម​រ៉ឺ​ម៉ក​ម៉ូតូ​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពាក់មួក​សុវត្ថិភាព​ក្នុង​ទឹកមុខ​ញញឹម​ស្រស់ ស្ត្រី​ខ្មែរ​ម្នាក់​មានមុខ​របរ​លក់​ពង​ទា​តាម​រ៉ឺម៉ក​ម៉ូតូ​ដោយ​មាន​ចង​អង្រឹង​លើ​រ៉ឺ​ម៉ក​ឱ្យ​ក្មេង​ស្រី​តូច​ៗ២​នាក់​ដេក​យ៉ាង​រំភើយ​ផង ត្រូវ​បាន​គេ​ហៅ​ឱ្យ​ឈប់​នៅ​កណ្តាលផ្លូវ​ក្នុង​បុរី​មួយ ដើម្បី​ទិញ​ពង​ទា ។ ក្រោយ​ពី​ភ្ញៀវ​ទិញ​ពង​ទា​ម្នាក់​មួយ​ថង់​ចេញ​ផុត​ទៅ អ្នកស្រី​លក់​ពង​ទា​បាន​សំណេះសំណាល​ជាមួយ​ខ្ញុំ​ដែល​បាន​ទិញ​ពង​ទា​មួយ​ថង់​ដែរ ។…

រាជធានី​ភ្នំពេញ ៖ ពាក់មួក​សុវត្ថិភាព​ក្នុង​ទឹកមុខ​ញញឹម​ស្រស់ ស្ត្រី​ខ្មែរ​ម្នាក់​មានមុខ​របរ​លក់​ពង​ទា​តាម​រ៉ឺម៉ក​ម៉ូតូ​ដោយ​មាន​ចង​អង្រឹង​លើ​រ៉ឺ​ម៉ក​ឱ្យ​ក្មេង​ស្រី​តូច​ៗ២​នាក់​ដេក​យ៉ាង​រំភើយ​ផង ត្រូវ​បាន​គេ​ហៅ​ឱ្យ​ឈប់​នៅ​កណ្តាលផ្លូវ​ក្នុង​បុរី​មួយ ដើម្បី​ទិញ​ពង​ទា ។

ក្រោយ​ពី​ភ្ញៀវ​ទិញ​ពង​ទា​ម្នាក់​មួយ​ថង់​ចេញ​ផុត​ទៅ អ្នកស្រី​លក់​ពង​ទា​បាន​សំណេះសំណាល​ជាមួយ​ខ្ញុំ​ដែល​បាន​ទិញ​ពង​ទា​មួយ​ថង់​ដែរ ។

អ្នកស្រី​ដែល​មាន​អាយុ​ជាង​៣០​ឆ្នាំ សម្បុរ​ស​ស្រអែម មាន​សាច់ឈាម​ទ្រលុក​ៗ​បាន​រៀបរាប់​ថា គាត់​ទិញ​ពង​ទា​ពី​ខេត្តតាកែវ ជា​ម៉ូយ​យូរ​ឆ្នាំ​ហើយ ផ្ញើ​តាម​រថយន្តឈ្នួល​មក​ដល់​ផ្ទះ​គាត់​នៅ​ភូមិ​វាល​ស្បូវ ។ គាត់​ថា ក្នុង​មួយ​ថ្ងៃ លក់ដាច់​អស់ពី​២.០០០​ពង ទៅ​៣.៥០០​ពង ។ គាត់​ថា ពង​ទា​របស់​គាត់​ជា​ទា​ដែល​អ្នក​ស្រុក​ចិញ្ចឹម​តាម​ធម្មជាតិ​ឱ្យ​ស៊ី​ស្រូវ​មិន​ស៊ី​ចំណី​ទេ ។ ម្ល៉ោះហើយ​ពង​វា​មាន​ពណ៌​ក្រហម​ឈ្ងុយ​ឆ្ងាញ់ ។ គាត់​ថា បាន​រកស៊ី​លក់​ពង​ទា​តាម​ម៉ូតូ​រ៉ឺ​ម៉ក​យូរ​ឆ្នាំ​ហើយ ។ មាន​ម៉ូយ​ច្រើន​ណាស់​តាម​ខ្នង​ផ្ទះ តាម​បុរី ពេល​គាត់​មក​ដល់​ម្តង​ៗ ម៉ូយ​គាត់​នាំ​គ្នា​ទិញ​ក្នុង​ម្នាក់​ៗ​ពី​២០​ទៅ​៥០​ពង ដែល​ខ្លះ​យក​ទៅ​ធ្វើ​ពង​ទា​ប្រៃ ខ្លះ​គេ​ទិញ​យក​ទៅ​ខ​ទុក​បាន​យូរថ្ងៃ ។

គាត់​រៀបរាប់​ច្រាច់​ថា ទិញ​ពី​គេ​មក ពង​ទា​មួយ​ថ្លៃ​៣៥០​រៀល គាត់​លក់​ចេញ​១​គ្រាប់​៤០០​រៀល​។ ក្នុង​មួយ​ថ្ងៃ​រក​ចំណេញ​ផាត់​សោហ៊ុយ​រួច​ក៏​១០​ម៉ឺន​រៀល​ដែរ ។ ខ្ញុំ​មិនដឹង​ទៅ​រកស៊ី​អី​ក្រៅពី​ដើរ​លក់​ពង​ទា​ទេ វា​ជា​មុខរបរ ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​ទៅ​ហើយ ។ ចំណែក​នៅ​ដេក​លើ​អង្រឹង​ដែល​ចង​លាតសន្ធឹង​លើ​រ៉ឺ​ម៉ក​ម៉ូតូ មាន​​ម្នាក់​ជា​កូន ឯ​ម្នាក់​ទៀត​ជា​ក្មួយបង្កើត​ដែល​ម៉ែឪ​ផ្ញើ​ឱ្យ​នៅ​ជាមួយ ។ ទៅ​ណា​មក​ណា​តែងតែ​យក​តាម​ជា​រៀងរាល់ថ្ងៃ ។ ពេល​ណា​មាន​ភ្លៀង​បាន​ចូល​ច្រក​តាម​ផ្ទះ ។ ពេល​ជ្រក​ភ្លៀង​ម្តង​ៗ ក៏​មាន​អ្នក​នៅ​ទីនោះ​នាំ​គ្នា​ទិញ​រហូត​ទីណា​ក៏​មាន​គេ​ស្គាល់ ជា​ម៉ូយ​អស់​ទៅ​ហើយ ។

គាត់​ថា ពង​ទា​ដែល​គាត់​លក់​ជា​ពង​ទា​ថ្មី​… ថ្មីចែស​… បើ​មិន​ជឿ​យក​ទៅ​ស្ងោរ​បក​មើល​ដឹង​ហើយ ។ គាត់​ថា បើ​ហ៊ាន​លក់​ពង​ទា​ចាស់ ខ្លាច​ប៉ះ​ស្អុយ​… ដាច់​ម៉ូយ​មិន​ខាន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ