ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចលនា​ស្និទ្ធ​លទ្ធិ​ប្រជាធិបតី​ហុងកុង​បន្តសកម្មភាព

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ទោះជា​ស្នូរ​ជើង​កង​ទាហាន​ចិន លាន់ឮ​នៅ​ព្រំដែន​ជាមួយ​ហុងកុង ក៏​ចលនា​ស្និទ្ធ​លទ្ធិ​ប្រជាធិបតេយ្យ ប៉ុនប៉ង​ជា​ថ្មី​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ធំ​ទៀត​នា​ថ្ងៃ​ទី​១៨​សីហា​។ ចលនា​តវ៉ា​នេះ​រង​ការ​ការ​រិះគន់​ដោយសារ​តែ​បង្ក​អំពើ​ហិង្សា នៅ​ក្នុង​ព្រ​លាន​យន្តហោះ​ក្រុង​ហុងកុង ខណៈ​មានការ​គំរាមកំហែង​ធ្វើ​អន្តរាគមន៍​របស់​ចិន​។ ពួ​​ក​បាតុករ​បាន​អំពាវនាវ​ឲ្យ​មានការ​ប្រមូលផ្ដុំ​គ្នា​នា​ថ្ងៃ​ទី​១៧​សីហា​នៅ…

ក្រុង​ហុងកុង ៖ ទោះជា​ស្នូរ​ជើង​កង​ទាហាន​ចិន លាន់ឮ​នៅ​ព្រំដែន​ជាមួយ​ហុងកុង ក៏​ចលនា​ស្និទ្ធ​លទ្ធិ​ប្រជាធិបតេយ្យ ប៉ុនប៉ង​ជា​ថ្មី​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ធំ​ទៀត​នា​ថ្ងៃ​ទី​១៨​សីហា​។ ចលនា​តវ៉ា​នេះ​រង​ការ​ការ​រិះគន់​ដោយសារ​តែ​បង្ក​អំពើ​ហិង្សា នៅ​ក្នុង​ព្រ​លាន​យន្តហោះ​ក្រុង​ហុងកុង ខណៈ​មានការ​គំរាមកំហែង​ធ្វើ​អន្តរាគមន៍​របស់​ចិន​។

ពួ​​ក​បាតុករ​បាន​អំពាវនាវ​ឲ្យ​មានការ​ប្រមូលផ្ដុំ​គ្នា​នា​ថ្ងៃ​ទី​១៧​សីហា​នៅ HUNG HOM និង​TO KWA WAN ជា​សង្កាត់​២​នៅ​ទល់មុខ​សមុទ្រ កន្លែង​ពេញ​និយម​របស់​ពួក​អ្នកទេសចរ​មក​ពី​ចិនដីគោក ដោយ​បាតុកម្ម​ទាំង​២​នេះ​ធ្វើ​ដោយ​គ្មាន​ការ​អនុញ្ញាត​ឡើយ​។ ប៉ុន្តែ​បាតុកម្ម​សំខាន់​មួយ ត្រូវ​បាន​គេ​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​១៨​សីហា ដែល​ហាក់ដូចជា​ការ​សាកល្បង ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួក​សកម្មជន​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ក៏​ដូច​ជា​ការ​ប្ដេជ្ញា​ចិត្ត​របស់​អាជ្ញាធរ​ហុងកុង​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង​ដែរ​។

ក្បួន​បាតុកម្ម​នា​ថ្ងៃ​ទី​១៨​សីហា​តាម​ពួក​អ្នក​រៀបចំ​ថា មាន​មនុស្ស​ចូលរួម​ដល់​ទៅ​១​លាន​នាក់​។ លោកស្រី​CLAUDIA MO តំណាងរាស្ត្រ​ហុងកុង​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ម្នាក់​ថ្លែង​តាម​FACEBOOK​ថា ក្បួន​បាតុកម្ម​នា​ថ្ងៃ​ទី​១៨​សីហា ប្រមូលផ្ដុំ​មនុស្ស​១​លាន​នាក់​។ លោកស្រី​ថា​ប្រជាជន​ហុងកុង​មិន​អាច​ត្រូវ​គេ​សម្លាប់​ឡើយ​។

ប៉ូលិស​បាន​អនុញ្ញាត​ឲ្យ​មានការ​ប្រមូលផ្ដុំ​មនុស្ស ក្នុង​ឧទ្យាន​ធំ​មួយ​នៃ​កោះ​ហុងកុង ប៉ុន្តែ​ហាមឃាត់​មិន​ឲ្យ​ពួក​បាតុករ​ដើរ​ហែ​ក្បួន​នៅ​តាម​ដង​វិ​ថី​។ ការ​ហាមឃាត់​បែប​នេះ​តែង​ត្រូវ​បាន​ពួក​បាតុករ​ធ្វើ​មិនដឹងមិនឮ​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ ហើយ​នាំ​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​នានា​ជាមួយ​កងកម្លាំង​ប៉ូលិស​។

កាលពី​យប់​ថ្ងៃ​ទី​១៦​សីហា បាតុករ​ច្រើន​ពាន់​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​ក្នុង​ឧទ្យាន​មួយ ដើម្បី​អំពាវនាវ​ដល់​ពួក​បរទេស ឲ្យ​ប្រកាន់​យក​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​បណ្ដា​អ្នក​ទទួលខុសត្រូវ​រដ្ឋាភិបាល​ហុងកុង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ