ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អើយ​! ខឹង​ប្តី លែង​ចាប់​កូន​១១​ខែ​វាយ​រហូតបាត់​មាត់​បាត់​ក​ក្តៅខ្លួន​យ៉ាង​ខ្លាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ផឹកស្រា​ស្រវឹង ហើយ​ខឹង​ប្តី​ដើរ​ផឹកស្រា​បាត់ ស្រាប់តែ​ចាប់​កូន​តូច​របស់​ខ្លួន​អាយុ​១១​ខែ​វាយ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ រួច​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ផឹកស្រា​ស្រវឹង ហើយ​ខឹង​ប្តី​ដើរ​ផឹកស្រា​បាត់ ស្រាប់តែ​ចាប់​កូន​តូច​របស់​ខ្លួន​អាយុ​១១​ខែ​វាយ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ រួច​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ទល់មុខ​សួន​ពោធិ៍​ចិន​តុង ដែល​ស្ថិត​នៅ​ភូមិ​តា​ងួ​ន​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​ដែល​វាយ​កូន​ខាងលើ​នេះ​មានឈ្មោះ ស្រឿ​ន ច​ន្ធី អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១១​ខែ​ រីឯ​កូនស្រី​បង​អាយុ​១០​ឆ្នាំ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​កំពុង​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ​នៅ​ជិត​កន្លែង​កើតហេតុ ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​រត់​មក​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍ ខណៈ​ស្ត្រី​ម្នាក់​កំពុង​តែ​ចាប់​បោក​កូន​តូច​២​នាក់​បងប្អូន កូន​បង​អាយុ​១០​ឆ្នាំ និង​កូន​ប្អូន​អាយុ​១១​ខែ ដោយ​ចាប់​វាយ​កូន​ប្អូន​អាយុ​១១​ខែ បណ្តាល​ឲ្យ​បាត់​មាត់​បាត់​ក​ក្តៅខ្លួន​យ៉ាង​ខ្លាំង ។

ប្រភព​ដដែល​បន្ត​ឱ្យ​ដឹង​ថា ខណៈ​ពេល​ភ្លាម​ៗ​នោះ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ឃាត់​ស្ត្រី​ខាងលើ តែ​ត្រូវ​ស្ត្រី​រូប​នោះ​ដោះ​ស្បែកជើង​វាយ​ជេរ​សមត្ថកិច្ច​ទៀត ។ ក្រោយមក​កម្លាំង​អន្តរា​គមន៍​ខណ្ឌ​បាន​យក​កូនស្រី​ទាំង​២​នាក់​នោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ដើម្បី​ព្យាបាល តែ​ខាង​មន្ទីរ​ពេទ្យ​មិន​បាន​ទទួល​ព្យាបាល​ទេ ព្រោះ​ក្មេង​តូច​ពេក​ក៏​ឲ្យ​សមត្ថកិច្ច​នាំ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​វិញ ។

ចំណែក​ស្ត្រី​ជា​ម្តាយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​សួរនាំ តែ​ម្តាយ​ក្មេង​ស្រី​ខាងលើ​បដិសេធ​ថា ខ្លួន​មិន​បាន​វាយ​បោក​កូន​ទេ មាន​ម្តាយ​ឯណា​វាយ​កូន​ខ្លួនឯង​នោះ​ទេ និង​ស្រែក​ឡូឡា​ផ្អើល​ពេញ​ប៉ុស្តិ៍​នគរបាល​កា​កាប​ទី​២​តែ​ទៀត​។ ដោយឡែក​តាម​កូនស្រី​បង​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ឪពុកចុង​របស់​គេ​ទៅ​ផឹកស្រា​បាត់ ម្តាយ​ដើរ​រក​អត់​ឃើញ​ខឹង​ក៏​ចាប់​ប្អូន​របស់​គេ​វាយ​តែ​ម្តង ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ