ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​ឧកញ៉ា គង់ ក្រឹ​ង និង​កូនប្រសា មិន​អាច​គេច​ផុត​នោះ​ទេ

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តក្រចេះ បាន​សម្រេច​បញ្ជូន​ឧកញ៉ា គង់ ក្រឹ​ង និង​កូនប្រសា ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១៧…

ខេត្តក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តក្រចេះ បាន​សម្រេច​បញ្ជូន​ឧកញ៉ា គង់ ក្រឹ​ង និង​កូនប្រសា ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៩​នេះ ដែល​ឪពុក និង​កូនប្រសា​រទាំង​២​នាក់​នោះ​ត្រូវ​បាន​រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ប្រាកដ​មែន ។

សូម​រំលឹក​ថា ឧកញ៉ា គង់ ក្រឹ​ង និង​កូនប្រសារ​ឈ្មោះ ម៉ាត់ ណា​ស៊ា​ត ត្រូវ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ កោះហៅ​ឲ្យ​ចូលខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែសីហា យក​ទៅ​សាកសួរ​ពេញ​មួយ​ថ្ងៃ​នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្តក្រចេះ និង​បន្ទាប់​មក​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជា​ផ្លូវការ ។ លុះ​ថ្ងៃ​ទី​១៦ ខែសីហា គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​បាន​នាំ​ឧកញ៉ា គង់ ក្រឹ​ង និង​កូនប្រសា​ទៅ​ឆែកឆេរ​លំនៅ​ឋាន រហូត​ដល់​រសៀល​ថ្ងៃ​ទី​១៧​នេះ ទើបត្រូវ​បាន​បញ្ចប់​ការ​សាកសួរ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ។

លោក​ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធន ធានធម្មជាតិ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​ឃាត់ខ្លួន​ឧកញ៉ា គង់ ក្រឹ​ង និង​កូនប្រសា បាន​ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធ ពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថា​ប័​យ​អយ្យការ​សាលាដំបូង​ខេត្ត ។

ពេល​នេះ​សំណុំរឿង​ឧកញ៉ា គង់ ក្រឹ​ង និង​កូនប្រសា ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ បាន​ធ្លាក់​ដល់​ដៃ​ស្ថាប័ន​តុលាការ​ហើយ ដូច្នេះ​ឧកញ៉ា​ដ៏​មាន​ម​ហិ​ទ្ធិ​រិ​ទ្ធ​ខាង​កាប់​បំផ្លាញ​ព្រៃ​ធម្មជាតិ​នេះ ទំនង​មិន​អាច​គេច​ផុត​ពី​ការ​ឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​ឈាន​ទៅ​ដល់​ការ​ផ្តន្ទាទោស​តាម​ច្បាប់​នោះ​ឡើយ ។ (កែ សម្រួល​ ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ