ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ប្រឡង​បាក់​ឌុ​ប​សិស្ស​ខ្លះ​នាំ​គ្នា​អុជ​ធូប​ព្រាត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សិស្សានុសិស្ស​ប្រុស-ស្រី​រាប់រយ​នាក់​នាំ​គ្នា​ទិញ​ធូប​ទៀន ​និង​ផ្កាឈូក ចូល​ទៅ​អុជ​ធូបមុខ​ព្រះ​ដ​ង្កើ​ដែល​មាន​ទីតាំង​មុខ​ព្រះ​បរមរាជវាំង​តាម​ប​ណ្តោ​វិ​ថី​ព្រះ​សុី​សុវត្ថិ​ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជ​នះ ខណ្ឌ​ដូន ពេញ រាជធានី​ភ្នំពេញ​ក្នុង​ជំនឿ​ដើម្បី​អោយ​ពួក​គេ​អាច​ប្រឡង​ជាប់​នៅ​ពេល​ខាង​មុខ​ ។ កញ្ញា​…

រាជធានីភ្នំពេញ ៖ សិស្សានុសិស្ស​ប្រុស-ស្រី​រាប់រយ​នាក់​នាំ​គ្នា​ទិញ​ធូប​ទៀន ​និង​ផ្កាឈូក ចូល​ទៅ​អុជ​ធូបមុខ​ព្រះ​ដ​ង្កើ​ដែល​មាន​ទីតាំង​មុខ​ព្រះ​បរមរាជវាំង​តាម​ប​ណ្តោ​វិ​ថី​ព្រះ​សុី​សុវត្ថិ​ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជ​នះ ខណ្ឌ​ដូន ពេញ រាជធានី​ភ្នំពេញ​ក្នុង​ជំនឿ​ដើម្បី​អោយ​ពួក​គេ​អាច​ប្រឡង​ជាប់​នៅ​ពេល​ខាង​មុខ​ ។

កញ្ញា​ មាន សំណាង សិស្ស​ថ្នាក់​ទី​១២ កាន់​ផ្កាឈូកពណ៌​ និង​ធូប​ទៀន​ហើយ​ឈរ​តម្រង់ជួរ​ដើម្បី ចូល​ទៅ​អុជ​ធូប​នុង​ទី​សក្ការៈ​ព្រះ​អង្គ​ដ​ង្កើ​ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៩ ​គឺជា​ការ​ប្រឡង​បាក់​ឌុ​ប​ ។ ក្រោយ​ពី​នាង​បាន​ខិតខំ​យក​មេរៀន​ល្អ​ៗ មក​មើល​ហើយ​ត្រូវ​បានមិត្តភក្តិប​បួល​ឲ្យ​មក​អុជ​ធូប ​និង​ថ្វាយ​ផ្កា​ជូន​ព្រះ​ដ​ង្កើ​សុំ​សេចក្តីសុខ​សប្បាយ​ និង​កុំ​មាន​ជម្ងឺ​ស្កាត់​នៅ​ពេល​ប្រឡង​និង​កុំ​មាន​ភ័យភិត​ខ្លាច​ប្រឡង​ធ្លាក់​ជា​ពិសេស​សុំ​ឲ្យ​ព្រះ​អង្គ​ជួយ​តាម​ផ្លូវ​ងងឹត​ព​ម្រឹ​ង​ស្មារតី​ដល់​កញ្ញា​នៅ​ពេល​ប្រឡង​ផង​ដែរ ។

យុវជន ​គឹ​ម វាសនា រៀន​នៅ​វិទ្យាល័យ​ព្រះ​សុី​សុវត្ថិ​ដែល​ត្រូវ​ប្រឡង​បាក់​ឌុ​ប​ដែល​នោះ​បា​និយាយ​ថា ដោយសារ​មានការ​ភ័យ​ខ្លាច​ប្រឡង​ធ្លាក់​នោះ វាសនា ត្រូវ​បាន​ង​ប្អូន​ឪ​ពុក​ម្តាយ នាំ​គ្នា​មក​អុជ ធូប ​និង​ថ្វាយ​ផ្កា​ហើយ​សុំ​ឲ្យ​ព្រះ​អង្គ​ដ​ង្កើ​ជួយ​ឲ្យ​ប្រឡង​ជាប់ ​។​ នេះ​មិនមែន​មាន​ន័យ​ថា រូបគេ​មិន​ន​ខិតខំ​រៀននោះ​ឡើយ ​។ វាសនា ​ក៏​ប្រឹង​មើល​មេរៀន​ផង​ដែរ​ដោយ​មិនមែន​ដេក​ដួល​តាម​ការ​បែរបន់​នោះ​ទេ ។

សិស្ស​វិទ្យាល័យ​ទួល​ទំពូង​ម្នាក់​និយាយ​ក្នុង​ន័យ​សុំ​មិន​ឲ្យ​បង្ហាញ​ឈ្មោះ​បាន​លើក​ឡើង​ថា ៖ ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស​មាន​ជំនឿ​ខ្លាំង​ណាស់​។ ពេល​ពួក​គាត់​មានទុក្ខ​គាត់​បន់​បាន ដូច ក្តី​ប្រាថ្នា​មែន​ ។ នាង​មក​បន់ស្រន់ពីព្រោះនាង​មិន​ចង់អោយ​មាន​ហេតុការណ៍​ចង្រៃ​ណាមួយ​កើតឡើង​ចំពោះ​នាង​ ។ នាង​ត្រៀមខ្លួន​ជា​ស្រេច​ដោយ​បាន​មើល​មេរៀន​ឡើង​វិញ​រួម​ទាំង​ទៅ​រៀន​គួ​បន្ថែម​ទៀត​ផង​ ។ នាង​និយាយ​ថា ការ​មក​បន់ស្រន់​នេះ​គឺ​ធ្វើ​ឡើង​ទៅ​តាម​ជំនឿ​សាសនា​តែ​ប៉ុណ្ណោះ បើ​យើង​មិន​ខំរៀន​ផង​តើ​ប្រឡង ជាប់​ម្តេចនឹង​កើត ។

លោកគ្រូ ប៊ុ​ន សោភ័ណ នៅ​វិទ្យាល័យ​បឹង​ត្របែកនិយាយ​ថា លោក​យល់​ឃើញ​នេះគឺជា​ទម្លាប់ របស់​ក្រុម​សិស្សានុសិស្ស​នៅ​ខ​ណះៈពេល​ប្រឡង​បាក់​ឌុ​ប​ជិត​ឈាន​មក​ដល់​ទើប​ម្នាក់​ៗ​មក​បន់​សុំ​ឲ្យ​ជួយ​ប្រឡង​ជាប់​និង​កុំ​ជួប​គ្រោះ​ចង្រៃ​ផ្សេង​ៗ​នៅ​ពេល​ប្រឡង ។ នេះ​ជា​បញ្ហា​មួយ​ទៅ​តាម​ជំនឿ​សាសនាព្រះពុទ្ធ អ្វី​ដែល​លោក​យល់​នោះ​ដើម្បី​ឲ្យ​ពួក​គេ​ប្រឡង​ជាប់​ក្មួយ​សិស្សានុសិស្ស​ត្រូវ​ខិតខំ​រៀនសូត្រ​ហើយ​ត្រូវ​ជ្រើសរើស​យក​មេរៀន​ដែល​យល់​ថា​ពាក់ព័ន្ធ​និង​ការ​ប្រឡង​មក​មើល​។ សរុប​មក​មាន​តែ​អ្នកចេះ​ពិត​ទេ​ទើប អាច​ប្រឡង​ជាប់​មួយ​រយ​ភាគរយ​ ។

ដោយឡែកលោកតា​អាចារ្យ​ម្នាក់​ដែល​នៅ​ថែរក្សា​ទី​សក្ការៈ​ព្រះ​អង្គ​ដ​ង្កើ​បាន​លើកឡើង​ថា ៖ សិ​ស្សានុ​សិស្ស​រាប់រយ​នាក់​នាំ​គ្នា​មក​អុជ​ធូប​ថ្វាយ​ផ្កា​នៅ​ព្រះ​អង្គ​ដ​ង្កើ​នេះ​ ។ ​វា​មិន​មាន​អ្វី​ប្លែក​ឡើយ​ហើយ​វា​ក៏​មិន​ខុស​ពី​បណ្តា​ឆ្នាំ​មុន​ៗ​ដែរ ។ ឲ្យ​តែ​ដល់​ពេល​ប្រឡង​ឌី​ប្លូ​ម​និង​បាក់​ឌុ​ប​ម្តង​គឺ​ក្មួយ​ៗ សិស្សានុសិស្ស​រាប់រយ​នាក់នាំ​គ្នាមក​អុជ​ធូប​ថ្វាយ​ផ្កាឈូក​ និង​សុំ​ទឹកមន្ត​យក​ទៅ​លុប​មុខជា​រៀងរាល់ថ្ងៃ​ ។ អ្នកខ្លះ​ទៀត​សុំ​ឲ្យ​ព្រះ​អង្គ​ជួយ​ពួក​គេឲ្យ​ប្រឡង​ជាប់​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិធ្វើ​ឡើង​រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី ១៩ និង​ថ្ងៃ​ទី២០ ខែសីហា ​ឆ្នាំ ២០១៩ ​។ សម័យ​ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ​ឆ្នាំ ២០១៩​នេះ មាន​បេក្ខជន​ដាក់​ពាក្យ​ចំនួន ១១៩ ២១៧ នាក់ ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន ៤៥ ៤១៤ នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន ៧៣ ៨០៣​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ២០២ មណ្ឌល​ទូ​ទាំង​ប្រទេស ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ