ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍ចាត់​មន្ត្រី​ចុះ​សួរសុខទុក្ខ​ជនបរទេសដែល​គ្រោះថ្នាក់​ដោយសារ​ផ្ទុះ​​ហ្គា​ស​នៅ​ខេត្តសៀមរាប

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ នេះបានចាត់ក្រុមមន្ត្រីរបស់ខ្លួនចុះសួរសុខទុក្ខភ្ញៀវទេសចរបរទេសម្នាក់ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក្រោយជួបគ្រោះថ្នាក់ដោយសារផ្ទុះស្ថានីយហ្គាសនៅខេត្តសៀមរាប កាលពីពេលកន្លងទៅថ្មីៗនេះ…

រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ នេះបានចាត់ក្រុមមន្ត្រីរបស់ខ្លួនចុះសួរសុខទុក្ខភ្ញៀវទេសចរបរទេសម្នាក់ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក្រោយជួបគ្រោះថ្នាក់ដោយសារផ្ទុះស្ថានីយហ្គាសនៅខេត្តសៀមរាប កាលពីពេលកន្លងទៅថ្មីៗនេះ ។

ក្រុមមន្ត្រីក្រសួងទេសចរណ៍ខាងលើនេះត្រូវបានដឹកនាំដោយលោក ជា កុសល នាយកខុទ្ទ​កាល័យ​រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងនាមតំណាងលោករដ្ឋមន្ត្រី ថោង ខុន ។

ជនរងគ្រោះខាងលើនេះមានឈ្មោះ Abigail ALEXANDERA ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិអាមេរិក បច្ចុប្បន្នបម្រើការងារជាគ្រូបង្រៀននៅសាលា IQ ស្ថិតក្នុងខេត្តសៀមរាប ។ ក្រោយពេលជួបគ្រោះថ្នាក់នេះ កញ្ញា Abigail ALEXANDER ត្រូវភ្លើងឆេះរលាកធ្ងន់ធ្ងររហូតដល់ត្រូវបញ្ជូនមកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ហើយបច្ចុប្បន្នជនរងគ្រោះរូបនេះកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះនៅឡើយ មិនអាចអនុញ្ញាតឲ្យចូលមើលផ្ទាល់បានឡើយ នេះបើតាមការឲ្យដឹងរបស់លោក ជា កុសល ។

លោក ជា កុសល បានសម្ដែងនូវការសោកស្ដាយចំពោះហេតុការណ៍គ្រោះថ្នាក់នេះ និងបានផ្ដាំផ្ញើនូវការសួរសុខទុក្ខរបស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាជូនចំពោះគ្រួសារជនរងគ្រោះផងដែរ ។

តាមរយៈនាយកខុទ្ទកាល័យរូបនេះ ក្រសួងទេសចរណ៍ក៏បានឧបត្ថម្ភថវិកាចំនួន ២លានរៀល និងគ្រឿងឧបភោគ-បរិភោគមួយចំនួនទៀត ប្រគល់ដល់គ្រួសារជនរងគ្រោះខាងលើផងដែរ។ ក្រុមគ្រួសាររបស់កញ្ញា Abigail ALEXANDER ក៏បានថ្លែងអំរណគុណដល់លោករដ្ឋមន្រ្តី ថោង ខុន និងមន្ត្រីរាជការរបស់កម្ពុជា ចំពោះសមាណចិត្ត និងការយកចិត្តទុកដាក់នាពេលនេះ ដោយបានធ្វើឲ្យពួកគាត់មានអារម្មណ៍កក់ក្តៅយ៉ាងខ្លាំង៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ