ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៤ជិត៥ភ្លឺ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ មានករណីជនត្រូវចោទម្នាក់បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក ពន្ធនាគារខេត្តកណ្តាល តែមិនទាន់បានដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ។
សេចក្តីរាយការណ៍បានបន្តថា សពខាងលើមានឈ្មោះ ស្រ៊ីន ស្រៀន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិពុក ឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ជនត្រូវចោទត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលឃុំខ្លួនបណ្តោះអាសន្ន ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការពីបទហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ។
ដោយមានការចូលរួមពិនិត្យសពពីសំណាក់លោកវេជ្ជបណ្ឌិតមន្ទីរពេទ្យបង្អែកជ័យជំនះ សពចង.ក និងក្រម៉ាក្រទ្បាការ៉ូពណ៌ក្រហមលាយ ស ជាប់ទៅបង្កាន់ដៃដែកស្នួរ ក្នុងបន្ទប់ទឹកពន្ធនាគារ ។ ហើយសពមានស្នាមទ្រុតជាំនៅលើបំពង់.ក ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួឱ្យកត់សម្គាល់ទេ ដូច្នោះការសន្និដ្ឋានពីមន្ត្រីជំនាញ ជនត្រូវចោទពិតជាស្លាប់ដោយចង.កពិតមែន ។
ក្រោយពេលសមត្ថកិច្ចបានពិនិត្យចប់សព្វគ្រប់ សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ