ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​មិន​តិច​ម៉ឺន​ដុល្លារ​ឡើយ​នេះ តែ​មួយប៉ប្រិចភ្នែក​សោះ

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​មួយ​ខ្នង​ដែល​មាន​ទំ​ហ៊ំ ៩x១២​ម៉ែត្រ​កសាង​អំពី​ថ្ម​កម្ពស់​២​ជាន់​ដំបូល​ប្រក​ស័ង្កសី ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ និង​ទ្រព្យសម្បត្តិ​ស្ទើ​ទាំងស្រុង កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ សីហា​នេះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាលអធ្រាត្រ…

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​មួយ​ខ្នង​ដែល​មាន​ទំ​ហ៊ំ ៩x១២​ម៉ែត្រ​កសាង​អំពី​ថ្ម​កម្ពស់​២​ជាន់​ដំបូល​ប្រក​ស័ង្កសី ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ និង​ទ្រព្យសម្បត្តិ​ស្ទើ​ទាំងស្រុង កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ សីហា​នេះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាលអធ្រាត្រ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុងភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ម្ចាស់​លំនៅ​ឋាន​ដែល​ជា​ជន​រង​គ្រោះ​ឈ្មោះ គួ​យ គឹ​ម​លេញ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ អ៊ឹ​ង មួយ​ប៉ អាយុ​៤៩​ឆ្នាំ ក្រុម​គ្រួសារ​នេះ មានមុខ​របរ​លក់​សម្ភារៈ​ផ្នែក​កសិកម្ម រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​នេះ បណ្តាល​ឱ្យ​មនុស្ស​១៧​នាក់​ទទួល​រង​របួស​ផង​ដែរ ។

ម្ចាស់ផ្ទះ​ខាងលើ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខ្លួន​កំពុង​តែ​ដេក​លុងលក់​នឹង​ដំណេក​ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ​សេ​ខ្សែភ្លើង​ក៏​ភ្ញាក់​ឡើង​ឃើញ​មាន​ចេញ​ជា​អណ្តាតភ្លើង​ឆេះ​ឡើង​សន្ធោសន្ធៅ ហើយ​ខ្លួន​បាន​ស្រែក​ឱ្យ​អ្នក​ជិតខាង​ជួយ​នឹង​មានការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​អាជ្ញាធរ រួម​ទាំង​សមត្ថកិច្ច​ទាំង​៣​ភេទ ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ ដោយ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​បាញ់​ទឹក​ពន្លត់​ជា​ច្រើន​គ្រឿង​ផង​ដែរ ម្ចាស់ផ្ទះ​បាន​អះអាង​ថា ក្រោយ​ពី​ជួប​គ្រោះថ្នាក់​ដោយ​អគ្គិភ័យ​នេះ បើ​គិត​ជា​ទឹកប្រាក់​អស់​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ទាក់ទិន​ហេតុការណ៍​នេះ លោក​ហោ ជិន​វិ​រៈ យុទ្ធ​អភិបាលស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​នោះ​លោក​ប៉ែន កុស​ល្យ អភិបាលខេត្ត កាលពី​រំលង​អធ្រាត្រ​គ្រោះថ្នាក់​ដោយ​អគ្គិភ័យ​បាន​កើតឡើង​ឆាបឆេះ​លំនៅ​ឋាន​ពលរដ្ឋ ខណៈ​នៅ​លោក​បាន​ទូរស័ព្ទ​អន្តរាគមន៍​ដល់​កងកម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​នឹង​ទូរស័ព្ទ​អន្តរាគមន៍​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង ខណៈនោះ​ក៏​មាន​រ៉ឺ​ម៉ក​ម៉ូតូ​ជា​ច្រើន​គ្រឿង​ផង​ដែរមក​ជួយ​បាញ់​ទឹក​ពន្លត់។

ក្នុង​កិច្ច​ប្រតិបត្តិ​ការណ៍​រថយន្ត​បាញ់​ពន្លត់​អគ្គិភ័យ​នេះ ចាប់ពី​រំលង​អធ្រាត្រ​រហូត​មក​ទល់​នឹង​ម៉ោង​៥​ទៀប​ភ្លឺ តែ​ទោះ​បែប​ណា​នោះ​លំនៅ​ឋាន​នឹង​ទ្យ​ព្យ​សម្បត្តិ​ពលរដ្ឋ​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ស្ទើ​អស់ទាំង​ស្រុង​ផង​ដែរ ហើយ​កងកម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ដែល​បាន​ជួយ​ពន្លត់​អគ្គិភ័យ​១៧​នាក់ ត្រូវ​បាន​ទទួល​រងគ្រោះថ្នាក់​ដោយសារ​តែ​ផ្ទុះ​ធុង​ហ្គា​សបាន​នាំ​យក​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ