ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​បញ្ជា​ឱ្យទៅជួសជុល​ផ្លូវនិង​ស្ពាននេះ​​ឱ្យ​បានលឿនបំផុត..!

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ​៖ អភិបាលខេត្ត​មណ្ឌលគិរីបាន​បញ្ជា​ឱ្យមន្ទីរ​សាធារណៈការ និង​រដ្ឋបាល​ខេត្ត ត្រូវ​រូតរះ​បញ្ជូន​គ្រឿងចក្រ​ទៅ​ជុស​ជុល​ផ្លូវ និងស្ពាន ស្ថិតក្នុង​ឃុំ​ណ​ង​ឃី​លឹ​ក និង​ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក​ ឱ្យបាន​លឿន​បំផុត…

ខេត្តមណ្ឌលគិរី ​៖ អភិបាលខេត្ត​មណ្ឌលគិរីបាន​បញ្ជា​ឱ្យមន្ទីរ​សាធារណៈការ និង​រដ្ឋបាល​ខេត្ត ត្រូវ​រូតរះ​បញ្ជូន​គ្រឿងចក្រ​ទៅ​ជុស​ជុល​ផ្លូវ និងស្ពាន ស្ថិតក្នុង​ឃុំ​ណ​ង​ឃី​លឹ​ក និង​ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក​ ឱ្យបាន​លឿន​បំផុត ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ។

​លោក​ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ​សីហា បាន​ចុះ​ត្រួតពិនិត្យ​នូវ​ហេដ្ឋារច​នាសម្ព័ន្ធ នៅ​ក្នុងស្រុក​កោះ​ញែក ដោយ​បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​សហការ​គ្នា យកចិត្តទុកដាក់​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​រង​ការ​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​ ។

ចំពោះ​ការ​ខូចខាត​ដែល​បណ្ដាល​មក​ពី​ជំនន់​ទឹកភ្លៀង​នៅ​ទូ​ទាំង​ស្រុក​កោះ​ញែក ក្នុង​ឃុំ​ណ​ង​ឃី​លឹ​ក ទឹក​ហូរ​ច្រោះ​ផ្លូវ​កន្លែង​លូ និង​ស្ពាន​ប្រវែង​៤៨០​ម៉ែត្រ ស្ពានដែក​បេ​ឡេ​តិ៍​នៅ​អូរ​ជី​មៀត ហូរ​ច្រោះ​សងខាង​ប្រវែង​២០​ម៉ែត្រ ប៉ើង​បាត់​ស្ពាន​ឆ្លង​អូរ​ប្រវែង​៣.៥ម៉ែត្រ​ចំនួន​​២​កន្លែង ប៉ះពាល់​ដល់​សន្ទូង​ស្រូវពង្រោះ​ចំនួន​៤៧២​ហិ​កតា ដំឡូង​មី ស្វាយចន្ទី ពោត និង​សណ្ដែក​ចំនួន​១៥០​ហិ​កតា ងាប់​គោ​ចំនួន​២​ក្បាល នឹង​បាត់​អស់​ចំនួន​០៤​ក្បាល ជ្រូក​ងាប់​ចំនួន​១​ក្បាល និង​បាត់​អស់​ចំនួន​២០​ក្បាល បាត់​ទូក​អស់​ចំនួន​០២​គ្រឿង និង​ប៉ើង​ខ្ទម​ស្រែ​ចំនួន​០៣​ខ្នង​ ។

ចំណែក​នៅ​ក្នុង ទឹកជំនន់​ហូរ​ដាច់​ផ្លូវ​នៅ​ភូមិក​ញ្ជ័​រ​ចំនួន​២​កន្លែង​សរុប​ប្រវែង​៥០០ ម៉ែត្រ និង​ហូរ​ច្រោះ​លូ​ប្រអប់​ចំនួន​០១​កន្លែង​នៅ​ភូមិ​ជី​ក្លប​ ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែម​នឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ