ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុ​ល្លង់ កា​ណា​ដា និង​អូស្ដ្រាលី ជា​ប្រទេស​ដែល​ប្រជាជន​ពេញចិត្ដ​រស់នៅ

13 ឆ្នាំ មុន

ហុ​ល្លង់ កា​ណា​ដា និង​អូស្ដ្រាលី គឺជាប្រទេស​ដែល​ប្រជាជន​ពេញចិត្ដ​នឹង​រស់នៅ នេះ​បើ​តាម​រយៈ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវនៅ​ក្នុង​ចំណោម​២៣​ប្រទេស។
“​អ៊ី​ប​សូ​ស​” ដែល​ជា​ក្រុមហ៊ុន​ស្រាវជ្រាវផ្នែក​ទីផ្សារបាន​ធ្វើការ​សាកសួរ​ការ​យល់ឃើញ​ របស់​ប្រជាជន​ប្រហែល​២៣.០០០​នាក់​ថាតើ​ពួក​គេ​ពេញចិត្ដ​នឹង​តំបន់ ការងារ ផ្លូវ ស្អាត អត្រា​នៃ​អំពើ​ឧក្រិដ្ឋ និង​ការ​ដឹក​ជញ្ជូន ដែល​ជា​កត្ដា​ចំបង​នៃ​សេចក្ដីសុខ​របស់​មនុស្ស​ឬ​អត់? លទ្ធផល​ស្រាវជ្រាវ​បង្ហាញ​ថា ជន ជាតិ​ហុ​ល្លង់ គឺជា​មនុស្ស​មាន​សេចក្ដីសុខ​ក្នុងតំបន់​របស់​ខ្លួន ដោយ​មាន​ចំនួន​ដល់​ទៅ​៨៥% ប្រាប់​ថា ពួក​គេ​មាន​សេចក្ដីសុខ​នឹង​តំបន់​ដែលស្នាក់​នៅ ។ ចំណែក​ប្រទេស​កា​ណា​ដា​ស្ថិតក្នុង​លំដាប់ថ្នាក់​ទី​២ ដោយ​មាន​៨៣% និងលំដាប់​ទី​៣ គឺ​ប្រទេស​អូស្ដ្រាលី​មាន​៨២% រីឯប្រទេស​ឥណ្ឌា អា​ល្លឺ​ម៉​ង់ និង​សហរដ្ឋអាមេរិក ស្ថិត​ក្នុង​លំដាប់​ទី​៤ ទី​៥ និង​ទី​៦ តាមលំដាប់ ។

ហុ​ល្លង់ កា​ណា​ដា និង​អូស្ដ្រាលី គឺជាប្រទេស​ដែល​ប្រជាជន​ពេញចិត្ដ​នឹង​រស់នៅ នេះ​បើ​តាម​រយៈ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវនៅ​ក្នុង​ចំណោម​២៣​ប្រទេស។
“​អ៊ី​ប​សូ​ស​” ដែល​ជា​ក្រុមហ៊ុន​ស្រាវជ្រាវផ្នែក​ទីផ្សារបាន​ធ្វើការ​សាកសួរ​ការ​យល់ឃើញ​របស់​ប្រជាជន​ប្រហែល​២៣.០០០​នាក់​ថាតើ​ពួក​គេ​ពេញចិត្ដ​នឹង​តំបន់ ការងារ ផ្លូវ ស្អាត អត្រា​នៃ​អំពើ​ឧក្រិដ្ឋ និង​ការ​ដឹក​ជញ្ជូន ដែល​ជា​កត្ដា​ចំបង​នៃ​សេចក្ដីសុខ​របស់​មនុស្ស​ឬ​អត់? លទ្ធផល​ស្រាវជ្រាវ​បង្ហាញ​ថា ជន ជាតិ​ហុ​ល្លង់ គឺជា​មនុស្ស​មាន​សេចក្ដីសុខ​ក្នុងតំបន់​របស់​ខ្លួន ដោយ​មាន​ចំនួន​ដល់​ទៅ​៨៥% ប្រាប់​ថា ពួក​គេ​មាន​សេចក្ដីសុខ​នឹង​តំបន់​ដែលស្នាក់​នៅ ។ ចំណែក​ប្រទេស​កា​ណា​ដា​ស្ថិតក្នុង​លំដាប់ថ្នាក់​ទី​២ ដោយ​មាន​៨៣% និងលំដាប់​ទី​៣ គឺ​ប្រទេស​អូស្ដ្រាលី​មាន​៨២% រីឯប្រទេស​ឥណ្ឌា អា​ល្លឺ​ម៉​ង់ និង​សហរដ្ឋអាមេរិក ស្ថិត​ក្នុង​លំដាប់​ទី​៤ ទី​៥ និង​ទី​៦ តាមលំដាប់ ។

ដោយឡែក​នៅ​កូរ៉េ​ខាងត្បូង គឺ​មាន៣៤% ដែល​មាន​អារម្មណ៍​ថា​ពេញចិត្ដ ។ ជនជាតិ​កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​ថា​មាន​៣ប្រភេទ ដែល​ពួក​គេ​យល់​ឃើញ​ថា មូលដ្ឋាន ដែល​ពួក​គេ​រស់នៅ​ត្រូវ​ធ្វើការ​កែ​លំអ រួមមាន​ប្រព័ន្ធ​ដឹក​ជញ្ជូន កន្លែង​ស្នាក់​នៅ​អាច ចូល​ទៅ​បាន និង​កំរិត​ស្ថានភាព​បរិស្ថាន ។
រីឯ​នៅ​ប្រទេស​ហុង​គ្រី មាន​ត្រឹមតែ៤៥% ពេញចិត្ដ​នឹង​តំបន់​រស់នៅ​របស់​ខ្លួន និង៤៦% នៅ​ក្នុង​ប្រទេស​ជប៉ុន ៤៨% នៅ ប្រទេស​ចិន ដោយ​ប្រទេស​ទាំង​២​មើលឃើញថា បញ្ហា​ស្ថានភាព​ជាតិពុល​មាន​សារសំខាន់ជា​ចំបង​ដែល​គួរតែ​បាន​ទទួល​ការ​កែ​លំអ ។

នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​មាន​៤៩% ពេញចិត្ដ នឹង​តំបន់​រស់នៅ​ដោយ​ពួក​គេ​បញ្ជាក់​ថា វត្ថុដំបូង​ដែល​គួរ​ធ្វើការ​កែ​លំអ គឺ​ការ​ជួល​ជុលផ្លូវជាតិ ខណៈ​ពេល​ការងារ​សំរាប់​យុវជន គឺជា​រឿង​ដំបូង​ដែល​ជនជាតិ​អង់គ្លេស ត្រូវធ្វើការ​កែ​លំអ ។ ដោយឡែក នៅ​ប្រទេស​ប្រេ ស៊ី​ល ពួក​គេ​ត្រូវការ​ឱ្យធ្វើ​ការ​កែទម្រង់​ការ បំរើ​សេវាកម្ម​សុខាភិបាល​ដំបូង ៕