ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តេចគាត់ហ៊ានកា.ប់ព្រៃយកដី..!

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា ​កាល​ថ្ងៃ​ទី​១៤ ​សីហា​ បានធ្វើការ​​ចាប់​ឃាត់​ខ្លួនជនសង្ស័យ​ម្នាក់ កំពុង​តែ​ធ្វើ​សកម្មភាព​កាប់​រុករាន​ដី​ព្រៃ​ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ នៅ​ត្រង់​ចំណុច​ស្រែ​អន្ទង់…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា ​កាល​ថ្ងៃ​ទី​១៤ ​សីហា​ បានធ្វើការ​​ចាប់​ឃាត់​ខ្លួនជនសង្ស័យ​ម្នាក់ កំពុង​តែ​ធ្វើ​សកម្មភាព​កាប់​រុករាន​ដី​ព្រៃ​ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ នៅ​ត្រង់​ចំណុច​ស្រែ​អន្ទង់ ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍បន្តថា ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមានោះ គឺកម្លាំង​បានដកហូត​វត្ថុ​តាង​រណារ​យន្ត​​១​គ្រឿង, និង​ម៉ូតូ​Wave ចំនួន​១​គ្រឿង យក​ទៅ​រក្សា​ទុក​បណ្ដោះ​នៅ​ស្នាក់​ការ​អភិរក្ស​បរិស្ថាន​មេ​ម៉​ង់​ ។

ប្រភពបន្តថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ ​ឈ្មោះ ម្រេ​ី​ម សេន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​រស់នៅ​ភូមិ ពូ​ងោ​ល ឃុំ​មេ​ម៉​ង ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ​។ បច្ចុប្បន្ន​ មន្ត្រី​ជំនាញ​បរិស្ថាន​កំពុង​សាក​សួរ​ជន​ស្ស័​យ​នៅ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែមនឹង​មាន​ផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ