ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​មួយ​គ្រឿង​​​វិល​មក​កាន់​តំបន់​មាន​ជម្លោះ​ជា​មួយ​វៀតណាម

4 ឆ្នាំ មុន

ប្រទេស​ចិន​-​វៀតណាម ៖ នាវា​ចិន​មួយ​គ្រឿង​បាន​វិល​ជា​ថ្មី​ចូល​មក​ក្នុង​តំបន់​ដែល​វៀតណាម​ថា ជា​តំបន់​សេដ្ឋកិច្ច​ដាច់​មុខ​របស់​ខ្លួន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​នាំ​ឲ្យ​មានការ​ប្រឈម​មុខ​ដាក់​គ្នា​ខាង​ការទូត​ជា​ថ្មី រវាង​ក្រុង​ហាណូយ​និង​ក្រុង​ប៉េ​កាំ​ង​លើ​ជម្លោះ​ដែនទឹក​សម្បូរ​ដោយ​ធនធាន​នោះ ទាមទារ​ដោយ​ប្រទេស​ទាំង​២​និង​ប្រទេស​ឯទៀត​ៗ​នៅ​អា​ស៊ីអាគ្នេយ៍​។ យោង​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អា​មេ​រិ​ក​CAADS​ថា នាវា​HAIYANG 8…

ប្រទេស​ចិន​-​វៀតណាម ៖ នាវា​ចិន​មួយ​គ្រឿង​បាន​វិល​ជា​ថ្មី​ចូល​មក​ក្នុង​តំបន់​ដែល​វៀតណាម​ថា ជា​តំបន់​សេដ្ឋកិច្ច​ដាច់​មុខ​របស់​ខ្លួន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​នាំ​ឲ្យ​មានការ​ប្រឈម​មុខ​ដាក់​គ្នា​ខាង​ការទូត​ជា​ថ្មី រវាង​ក្រុង​ហាណូយ​និង​ក្រុង​ប៉េ​កាំ​ង​លើ​ជម្លោះ​ដែនទឹក​សម្បូរ​ដោយ​ធនធាន​នោះ ទាមទារ​ដោយ​ប្រទេស​ទាំង​២​និង​ប្រទេស​ឯទៀត​ៗ​នៅ​អា​ស៊ីអាគ្នេយ៍​។

យោង​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អា​មេ​រិ​ក​CAADS​ថា នាវា​HAIYANG 8 ជានា​វា​ស្រាវជ្រាវ​មួយ​របស់​ផ្នែក​ភូ​គ​ម្ភ​សាស្ត្រ​ចិន បាន​បើក​ចូល​ជា​ថ្មី​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​វៀតណាម​កាលពី​ថ្ងៃ​ទី​១៣​សីហា អម​ដោយ​នាវា​របស់​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ចិន​យ៉ាងតិច​២​គ្រឿង​។ នាវា​វៀតណាម​ជា​ច្រើន​គ្រឿង​បាន​តាមដាន​កង​នាវា​ចិន​នោះ​។

នាវា​HAIYANG 8​ធ្លាប់​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៣​កក្កដា នូវ​បេសកកម្ម​ស្រាវជ្រាវ​មួយ​នៅ​ជុំវិញ​ប្រជុំ​កោះ​SPRATKEYS នាំ​ឲ្យ​វៀតណាម សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប​មានការ​ខឹងសម្បា ដោយ​មើល​ឃើញ​ថា​នោះ​ជា​ការ​ឈ្លានពាន​មួយ​។ ថ្ងៃ​ទី​៧​សីហា​ក្រោយ​ការ​ទាមទារ​ផ្ទួន​ៗ​របស់​ក្រុង​ហាណូយ នាវា​របស់​ចិន​ទាំងនេះ​បាន​ចាក​ចេញពី​តំបន់​នោះ​វិញ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ