ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​កា​ស្មៀ​រ​ ប៉ា​គី​ស្ថាន​ប្រកាន់​ភាសា​សង្គ្រាម

4 ឆ្នាំ មុន

ប្រទេស​ប៉ា​គី​ស្ថាន​-​ឥណ្ឌា ៖ ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ទី​១៤​សីហា​បាន​ប្រកាន់​ភាសា​សង្គ្រាម​ប្រឈម​មុខជា​មួយ​ឥណ្ឌា ដោយ​ព្រមាន​ក្រុង​ញូ​វ​ដែ​ល្លី​ប្រឆាំង​រាល់​ការ​ឈ្លានពាន​លើ​ផ្នែក​កា​ស្មៀ​រ​របស់​ខ្លួន​។ ដែន​ដីកា​ស្មៀ​រ​ជា​តំបន់​ភ្នំ​ដែល​ប្រជាជន​ភាគច្រើន​កាន់សាសនា​អ៊ិ​ស្លា​ម ហើយ​ប្រទេស​ទាំង​២​មាន​ជម្លោះ​ជាមួយ​គ្នា​និង​ធ្លាប់​ច្បាំង​គ្នា​២​លើក​រួច​មក​ហើយ​។ នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក​អី​ុ​ម​រ៉ា​ន​ខាន់ កាលពី​ថ្ងៃ​ទី​១៤​សីហា នា​ថ្ងៃ​បុណ្យ​ឯករាជ្យ​របស់​ប្រទេស​លោក​ថ្លែង​ថា កងទ័ព​ប៉ា​គី​ស្ថាន​ទទួល​បាន​ព័ត៌មាន​រឹង​មាំ​នានា​ដែល​ថា…

ប្រទេស​ប៉ា​គី​ស្ថាន​-​ឥណ្ឌា ៖ ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ទី​១៤​សីហា​បាន​ប្រកាន់​ភាសា​សង្គ្រាម​ប្រឈម​មុខជា​មួយ​ឥណ្ឌា ដោយ​ព្រមាន​ក្រុង​ញូ​វ​ដែ​ល្លី​ប្រឆាំង​រាល់​ការ​ឈ្លានពាន​លើ​ផ្នែក​កា​ស្មៀ​រ​របស់​ខ្លួន​។ ដែន​ដីកា​ស្មៀ​រ​ជា​តំបន់​ភ្នំ​ដែល​ប្រជាជន​ភាគច្រើន​កាន់សាសនា​អ៊ិ​ស្លា​ម ហើយ​ប្រទេស​ទាំង​២​មាន​ជម្លោះ​ជាមួយ​គ្នា​និង​ធ្លាប់​ច្បាំង​គ្នា​២​លើក​រួច​មក​ហើយ​។

នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក​អី​ុ​ម​រ៉ា​ន​ខាន់ កាលពី​ថ្ងៃ​ទី​១៤​សីហា នា​ថ្ងៃ​បុណ្យ​ឯករាជ្យ​របស់​ប្រទេស​លោក​ថ្លែង​ថា កងទ័ព​ប៉ា​គី​ស្ថាន​ទទួល​បាន​ព័ត៌មាន​រឹង​មាំ​នានា​ដែល​ថា ឥណ្ឌា​មាន​ចេតនា​ធ្វើ​អ្វី​ម្យ៉ាង​នៅ​កា​ស្មៀ​រ​ប៉ា​គី​ស្ថាន​។ ប្រសិនបើ​គេ​ហ៊ាន នោះ​យើង​នឹង​ឆ្លើយ​តប​វិញ​យ៉ាង​មឺ​ុ​ង​ម៉ាត់​។ លោក​អះអាង​បែប​នេះ ក្នុង​សុន្ទរកថា​មួយ​នាទី​ក្រុង​មូ​ហ្សា​វ​ហ្វា​រ៉ា​បា​ដ​រដ្ឋធានី​កា​ស្មៀ​រ​ប៉ា​គី​ស្ថាន​។ លោក​បន្ត​ថា​ប្រសិនបើ​ឥណ្ឌា​ប្រព្រឹត្ត​ការ​រំលោភ​បំពាន​មួយ នោះ​យើង​សម្រេច​ប្រយុទ្ធ​តតាំង​រហូត​ដល់ទី​ចុង​បំផុត​។ ពេលវេលា​មក​ដល់​ហើយ​ដែល​យើង​ត្រូវ​ផ្ដល់​មេរៀន​មួយ​ដល់​គេ​។

ចំណែក​នាយសេនាធិការ​កងទ័ព​ប៉ា​គី​ស្ថាន​ឧត្ដមសេនីយ QAMAR JAVED BAJWA​ថ្លែង​ថា កងទ័ព​របស់​លោក​ត្រៀម​ជា​ស្រេច​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន​។ នេះ​ជា​ការ​ផ្លាស់​ប្ដូរ​វោហារសាស្ត្រ​របស់​ប៉ា​គី​ស្ថាន ខណៈ​នា​ពេល​មុន​នេះ រដ្ឋមន្ត្រី​ការ​បរទេស​របស់​ខ្លួន លោក SHAH MEHMOOD QURESHI​ធ្លាប់​ថ្លែង​កាលពី​ថ្ងៃ​ទី​៨​សីហា​ថា ប្រទេស​របស់​លោក​ពុំ​គ្រោង​ជ្រើសរើស​យក​ផ្លូវ​យោធា​ទេ​។ យើង​នឹង​ពិនិត្យ​លើ​ការ​ជ្រើសរើស​ខាង​ផ្លូវ​នយោបាយ ការទូត​និង​ច្បាប់​។

ភាព​តានតឹង​រវាង​ប្រទេស​ជិតខាង​ទាំង​២​មាន​ខ្ពស់ ក្រោយ​ពី​ការ​សម្រេច​របស់​ឥណ្ឌា​ដក​ស្វ័យភាព​ពី​ផ្នែក​កា​ស្មៀ​រ​របស់​ខ្លួន ដែល​ប៉ា​គី​ស្ថាន​ទាមទារ​យក​។ វិធានការ​នោះ​ដែល​សំដៅដាក់​ដែនដី​ដែល​មាន​ឧទ្ទាម​កម្មនេះ ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​ដោយ​ផ្ទាល់​របស់​ឥណ្ឌា ត្រូវ​បាន​ប៉ា​គី​ស្ថាន​ចាត់​ទុក​ថា​ខុសច្បាប់​។ ដែន​ដីកា​ស្មៀ​រ​ចាប់តាំងពី​ពុះ​បំបែក​ចែក​គ្នា​ពី​ឆ្នាំ​១៩៤៧​មក នាំ​ឲ្យ​ប្រទេស​ទាំង​២​មាន​ជម្លោះ​នឹង​គ្នា និង​ធ្លាប់​ច្បាំង​គ្នា​២​លើក​រួច​មក​ហើយ​។

យោង​តាម​អភិបាល​រដ្ឋ​ចា​មូ​និង​កា​ស្មៀ​រ​ឥណ្ឌា​ថា បំរាម​គោ​ចរណ៍​ដែល​ដាក់​នៅ​កា​ស្មៀ​រ​ឥណ្ឌា នឹង​ត្រូវ​សម្រាល​ក្រោយ​បុណ្យ​ឯករាជ្យ​ជាតិ​ថ្ងៃ​ទី​១៥​សីហា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ