ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​វាយ​រុលទៅមុខ… ​ពួក​ជី​ហា​ដ​បា.ញ់​ធ្លាក់​យន្តហោះ​មួយ

4 ឆ្នាំ មុន

​ប្រទេស​ស៊ី​រី ៖ យន្តហោះ​មួយ​គ្រឿង​របស់​កងទ័ព​ស៊ី​រី​ត្រូវ​បាន​បាញ់​ធ្លាក់ កាលពី​ថ្ងៃ​ទី​១៤​សីហា​ដោយ​ពួក​ជី​ហា​ដ ហើយ​អ្នក​បើក​យន្តហោះ​នោះ​ត្រូវ​ចាប់ខ្លួន​។ នោះ​ជា​ការ​បាត់បង់​យន្តហោះ​លើក​ដំបូង ចាប់តាំងពី​មានការ​វាយលុក​ប៉ុន្មាន​ខែ​មក​ហើយ របស់​កងទ័ព​សី​ុ​រី​លើ​ខេត្ត​អី​ុ​ដ​លី​ប​ភាគ​ពាយ័ព្យ​ប្រទេស​។ យន្តហោះ​នោះ​ត្រូវ​បាន​បាញ់​ធ្លាក់​នៅ​ជិត​KHAN CHEIKHOUN…

​ប្រទេស​ស៊ី​រី ៖ យន្តហោះ​មួយ​គ្រឿង​របស់​កងទ័ព​ស៊ី​រី​ត្រូវ​បាន​បាញ់​ធ្លាក់ កាលពី​ថ្ងៃ​ទី​១៤​សីហា​ដោយ​ពួក​ជី​ហា​ដ ហើយ​អ្នក​បើក​យន្តហោះ​នោះ​ត្រូវ​ចាប់ខ្លួន​។ នោះ​ជា​ការ​បាត់បង់​យន្តហោះ​លើក​ដំបូង ចាប់តាំងពី​មានការ​វាយលុក​ប៉ុន្មាន​ខែ​មក​ហើយ របស់​កងទ័ព​សី​ុ​រី​លើ​ខេត្ត​អី​ុ​ដ​លី​ប​ភាគ​ពាយ័ព្យ​ប្រទេស​។

យន្តហោះ​នោះ​ត្រូវ​បាន​បាញ់​ធ្លាក់​នៅ​ជិត​KHAN CHEIKHOUN ភាគ​ខាងត្បូង​ខេត្ត​អុី​ដ​លី​ប​។ យន្តហោះ​នោះ​ពេល​បាញ់​ធ្លាក់​ត្រូវ​ភ្លើង​ឆាបឆេះ​ហើយ​ផ្ទុះ​ជា​បំណែក​ជា​ច្រើន​។

ផ្នែក​មួយ​ធំ​នៃ​ខេត្ត​អុីដ​លី​ប ព្រមទាំង​តំបន់​មួយ​ចំនួន​នៃ​ខេត្ត​ជាប់​ជិតខាង គឹ​ខេត្ត​អា​ឡែ​ប ហា​ម៉ា​និង​ឡា​តា​គី​យ៉េ នៅ​គេច​ផុត​ពី​ការ​ត្រួតត្រា​របស់​របប​ស៊ី​រី ៨​ឆ្នាំ​ក្រោយ​ចាប់ផ្ដើម​ជម្លោះ​។ ត្រួតត្រា​ជា​ពិសេស​ដោយ​ក្រុម​ជី​ហា​ដ​HAYAT TAHRIR AL CHAM ព្រមទាំង​ក្រុម​ឧទ្ទាម​មួយ​ចំនួន​ទៀត តំបន់​ទាំងនេះ​ចាប់តាំងពី​ដំណាច់​ខែមេសា​មក ជា​គោលដៅ​នៃ​ការ​ទម្លាក់​គ្រាប់បែក​ស្ទើរ​មិន​លោះ​ថ្ងៃ ពី​សំណាក់​កងទ័ព​ស៊ី​រី​និង​កងទ័ព​រុ​ស្ស៊ី​ជា​សម្ព័ន្ធមិត្ត​។

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី​OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា យន្តហោះ​ដែល​បាញ់​ធ្លាក់​កាលពី​ថ្ងៃ​ទី​១៤​សីហា ជា​យន្តហោះ​ធុន​SUKHOI​មួយ​គ្រឿង ដែល​ចូលរួម​ក្នុ​ង​ប្រតិបត្តិការ​វាយ​ប្រហារ​បណ្ដា​តំបន់​កាន់កាប់​ដោយ​ពួក​ជី​ហា​ដ​និង​ពួក​ឧទ្ទាម​ឯទៀត​ៗ​។ យន្តហោះ​នេះ​ហោះហើរ​លើ​តំបន់​មួយ​នា​ភាគ​ខាងកើត​KHAN CHEIKHOUN​ជាទី​ក្រុង​យុទ្ធសាស្ត្រ​មួយ នា​ភាគ​ខាងត្បូង​ខេត្ត​អុី​ដ​លី​ប​។

អ្នក​បើក​យន្តហោះ​នោះ​ត្រូវ​ចាប់​បាន​ហើយ​កំពុង​ស្ថិត​ក្នុង​ដៃ​ពួក​ជី​ហា​ដ​។ ក្រុម​ជី​ហា​ដ​បាន​អះអាង​ពី​ការ​បាញ់​ធ្លាក់​យន្តហោះ​នេះ ក្នុង​សេចក្ដី​ប្រកាស​មួយ​ដោយ​គូសបញ្ជាក់​ថា យន្តហោះ​បាន​ធ្លាក់​ក្នុង​មូលដ្ឋាន​LATAMNE ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​ទីក្រុង​KHAN CHEIKHOUN​។

យន្តហោះ​នេះ​ត្រូវ​បាន​បាញ់​ធ្លាក់​ពេល​កងទ័ព​ស៊ី​រី​កំពុង​តែ​វាយ​រុលទៅមុខ​សំដៅ​KHAN CHEIKHOUN​ស្ថិត​នៅ​ជាប់​ផ្លូវថ្នល់​សំខាន់​ដែល​ឆ្លងកាត់​ខេត្ត​អុី​ដ​លី​ប​ហើយ​ភ្ជាប់​ក្រុង​ដា​ម៉ាស់​មក​កាន់​ក្រុង​អា​ឡែ​ប​។ កងទ័ព​ស៊ី​រី​ពេល​នេះ​ស្ថិត​នៅ​តែ​ចម្ងាយ​៤​គីឡូម៉ែត្រ​ខាងលិច​KHAN CHEIKHOUN ក្រោយ​វាយ​ដណ្ដើម​យក​បាន​ភូមិ​៥​នៅ​ជុំវិញ​ទីក្រុង​នោះ​មក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ