ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ហោះ​ចេញពីព្រលាន​បន្តិច ស្រាប់តែ​យន្ត​ហោះ​ចុះ​បន្ទាន់​ក្នុង​ចំការ​ពោត… (វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ បើតាម​ទីភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​រុ​ស្ស៊ី​ បាន​រាយការណ៍​ប្រាប់ ​SPUTNIK​ ឱ្យ​ដឹង​ថា យន្តហោះ​មួយ​គ្រឿង​ដែល​ហោះ​ទៅ​កាន់​ទីក្រុង​សេ​បា​ស្តូ​ប៉ូ​ល ​តំបន់​គ្រី​មេ ក្រោយ​ពេល​ការ​ហោះ​ចេញពី​ព្រ​លាន​​យន្តហោះ JOUKOVSKI​…

ប្រទេស​រុ​ស្ស៊ី ៖ បើតាម​ទីភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​រុ​ស្ស៊ី​ បាន​រាយការណ៍​ប្រាប់ ​SPUTNIK​ ឱ្យ​ដឹង​ថា យន្តហោះ​មួយ​គ្រឿង​ដែល​ហោះ​ទៅ​កាន់​ទីក្រុង​សេ​បា​ស្តូ​ប៉ូ​ល ​តំបន់​គ្រី​មេ ក្រោយ​ពេល​ការ​ហោះ​ចេញពី​ព្រ​លាន​​យន្តហោះ JOUKOVSKI​ តំបន់​ក្រុង​មូ​ស្គូ​ បាន​បន្តិច ស្រាប់តែ​ត្រូវ​បង្ខំ​ចុះ​ចត​បន្ទាន់ ​នា​ថ្ងៃ​ទី​១៥ ​ខែ​សីហា ឆ្នាំ២០១៩ នៅ​ក្នុង​ចម្ការពោត​មួយ​កន្លែង ​នៅ​ជិត​ព្រ​លាននោះ​។

ក្រោយ​ការ​ហោះ​ចេញ​បន្តិច​ យន្តហោះ​ធុន​ AIRBUS A321​ នោះ បាន​បុក​ ហើយ​ប៉ះ​បក្សី​មួយ​ហ្វូង ហើយ​បក្សី​ជា​ច្រើន​ក្បាលនោះក៏​ហោះ​​ចូលទៅ​​ក្នុង​ម៉ា​ស៊ីន​រេ​អាក់​ទ័​រ​របស់​យន្តហោះនោះ​តែ​ម្តង បណ្តាល​នាំ​ឲ្យ​ម៉ា​ស៊ី​ន​ទាំងអស់​នោះ​​ត្រូវ​​គាំងទាំង​ស្រុង​។

ខណៈ​ពេល​ជួប​គ្រោះអាសន្ន​បែប​នេះ​ យន្តហោះ​នោះ​ត្រូវ​បាន​បង្ខំ​ចុះ​ជា​បន្ទាន់​ក្នុង​ចំការពោត​មួយ​ក្បែរ​ព្រ​លាន ដោយ​មិន​ទាំង​អាច​ទម្លាក់​កង់​បាន​ផង​។ ប៉ុន្តែ​​ពិតជា​មហា​សំណាង​ណាស់ ដែល​យន្តហោះ​នោះ​ពុំ​បាន​​រង​ការ​ឆេះនោះ​ទេ ហើយ​មនុស្ស​ទាំង​២២៦​នាក់​ក្នុង​យន្តហោះ ក្នុង​នោះ​មានទាំង​​សមាជិក​ក្រុម​យានិក​៦​នាក់ ពុំ​មាន​នរណា​ម្នាក់​រង​គ្រោះ​ស្លាប់​​នោះឡើយ​។

យោង​តាម​ក្រសួងសុខាភិបាល បាន​ឱ្យ​ដឹង​​ថា គ្រោះថ្នាក់​​ខាង​លើ​នេះ​បណ្ដាល​ឲ្យ​មនុស្ស​២៣​នាក់​រង​របួស ​ក្នុង​នោះ​មាន​កុមារ​៥​នាក់ ដែល​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។ ចំណែក​យន្តហោះ​ជួប​ឧប្បត្តិ​ហេតុនេះ គឺ​​ជា​របស់​ក្រុមហ៊ុន​អាកាសចរណ៍​រុ​ស្ស៊ី URAL AIRLINES​។ ហើយ​អាជ្ញាធរ​ទទួល​ខុសត្រូវ​ខាង​សន្តិសុខ​នៃ​ការ​ហោះហើរ បាន​បើក​ការ​ស៊ើប​អង្កេត​មួយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ Sputnik France Play)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ