ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​ខ្លះ​ដែល​និស្សិត​គួរ​ចៀង​វាង​ចំណាយ​លុយ​លើ​វា

4 ឆ្នាំ មុន

ថ្លៃ​សិក្សា​តាម​ថ្នាក់ខ្ពស់​កាន់តែ​កើន​ឡើងជា​បន្តបន្ទាប់ ប៉ុន្តែ​មាន​វិធីសាស្ត្រ​ច្រើន​ដែល​អាច​ជួយ​ឲ្យ​និស្សិត​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពួក​គេ ។ អ្នកស្រី Kathy Ruby ដែល​ជាទី​ប្រឹក្សា​ហិរញ្ញវត្ថុ​និស្សិត​បាន​ប្រាប់​មក​ថា ការ​ចាប់ផ្តើម​ការ​សិក្សា​ថ្នាក់ខ្ពស់ គឺជា​ជំហាន​ដំបូង​របស់​មនុស្ស​ក្នុង​ការ​ក្លាយទៅជា​មនុស្ស​ដែល​មាន​ឯករាជ្យ​ភាព​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ ។…

ថ្លៃ​សិក្សា​តាម​ថ្នាក់ខ្ពស់​កាន់តែ​កើន​ឡើងជា​បន្តបន្ទាប់ ប៉ុន្តែ​មាន​វិធីសាស្ត្រ​ច្រើន​ដែល​អាច​ជួយ​ឲ្យ​និស្សិត​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពួក​គេ ។ អ្នកស្រី Kathy Ruby ដែល​ជាទី​ប្រឹក្សា​ហិរញ្ញវត្ថុ​និស្សិត​បាន​ប្រាប់​មក​ថា ការ​ចាប់ផ្តើម​ការ​សិក្សា​ថ្នាក់ខ្ពស់ គឺជា​ជំហាន​ដំបូង​របស់​មនុស្ស​ក្នុង​ការ​ក្លាយទៅជា​មនុស្ស​ដែល​មាន​ឯករាជ្យ​ភាព​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ ។

ដូច្នេះ និស្សិត​ត្រូវ​តែ​រៀនសូត្រ​ពី​អ្វី​ដែល​ពួក​គេ​មិន​ត្រូវ​ខ្ជះខ្ជាយ​ដែល​មាន​ដូច​ខាងក្រោម​នេះ​៖ ១. រថយន្ត ៖ ប្រាកដ​ណាស់​ការ​មាន​រថយន្ត​បើកបរ​ទៅ​កាន់​សាកលវិទ្យាល័យ​អាច​ធ្វើ​ឲ្យ​អ្នក​មើលទៅ​ឡូយឆាយ និង​មាន​ប្រជាប្រិយភាព ព្រមទាំង​ផ្តល់​ភាព​ងាយស្រួល​ផ្សេង​ៗ​ដល់​អ្នកផង​ដែរ ប៉ុន្តែ​ការ​មាន​រថយន្ត​បើកបរ​តម្រូវ​ឲ្យ​អ្នក​ចំណាយ​ជា​ច្រើន​ទាំង​លើ​ថ្លៃ​សាំង និង​ថ្លៃ​មើលថែ​ផង​ដែរ ជា​ពិសេស​ពេល​ដែល​អ្នកបើកបរ​វា​លើ​ផ្លូវ​តូច​ចង្អៀត​ក្នុង​ទីក្រុង​ភ្នំពេញ ។ ប្រសិនបើ​អ្នក​ចង់​កាត់​បន្ថយ​ការ​ចំណាយ អ្នក​អាច​សាកល្បង​ជិះ​រថយន្ត​ជាមួយនឹង​មិត្ត​រួម​ថ្នាក់ និង​ចែក​ថ្លៃ​សាំង ឬ​ប្រើ​សេវា​ដឹក​ជញ្ជូន​ផ្សេង​ៗ​ដូច​ជា Grab ជាដើម ។

២. សៀវភៅពុម្ព ៖ ការ​ទិញ​សៀវភៅពុម្ព គឺជា​រឿង​ដែល​និស្សិត​មិន​អាច​ជៀស​ផុត​ទេ ពី​ត្រីមាស​មួយ​ទៅ​ត្រីមាស​មួយ ហើយ​វា​ក៏​អាច​ធ្វើ​ឲ្យ​និស្សិត​ចំណាយ​ច្រើន​ដែរ ។ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​នេះ អ្នក​អាច​ខ្ចី​សិស្ស​ច្បង​របស់​អ្នក​ដែល​មិន​ត្រូវការ​សៀវភៅ​ទាំងនោះ​ទៀត ឬ​មើលសៀវភៅ​តាម​ប្រព័ន្ធ​អេ​ឡិ​ត​ត្រូ​និក​វិញ​ប្រសិនបើ​មាន ។

៣. បន្ទប់​ស្នាក់​នៅ ៖ ប្រសិនបើ​អ្នកជា​និស្សិត​ដែល​មក​ពី​ទីរួមខេត្ត និង​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ​ក្នុង​ទីក្រុង​ភ្នំពេញ ឬ​ទីរួមខេត្ត​ដទៃ​នោះ​កត្តា​មួយទៀត​ដែល​អ្នក​ត្រូវ​ចាយវាយ​លើ​គឺ​ការ​ស្នាក់​នៅ ។ សាកលវិទ្យាល័យ​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ​មាន​ផ្តល់​ជា​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត ដូច្នេះ​វា​មិន​ផ្តល់​សម្ពាធ​ខ្ពស់​ពេក​ទេ ។ ប៉ុន្តែ​ប្រសិនបើ​សាកលវិទ្យាល័យ​មិន​មាន​បន្ទប់​ស្នាក់​នៅ​វិញ និស្សិត​គួរតែ​ជ្រើសរើស​កន្លែង​ស្នាក់​នៅ​ឲ្យ​បាន​ល្អ ។ ហើយ​ប្រាកដ​ណាស់ ប្រសិនបើ​អ្នក​មិន​ចំណាយពេល​ច្រើន​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​អ្នក​ទេ អ្នក​មិន​ចាំបាច់​ជ្រើស​យក​កន្លែង​ដែល​មាន​តម្លៃ​ខ្ពស់​ពេក​ដែរ ។

៤. ការ​រៀន​សង ៖ វិធី​ដែល​ងាយ​ជាងគេ​ក្នុង​ការ​ជួយ​ឲ្យ​និស្សិត​សន្សំ​ថវិកា គឺ​ចៀសវាង​ការ​ប្រឡង​ធ្លាក់​ដែល​តម្រូវ​ឲ្យ​ពួក​គេ​រៀន​សង ។ មិន​ត្រឹមតែ​អ្នក​ត្រូវ​បង់ថ្លៃ​សិក្សា​សា​ជា​ថ្មី​ទេ តែ​អ្នក​ថែម​ទាំង​បាត់បង់​ពេលវេលា​ជា​ច្រើន ដែល​អ្នក​អាច​យក​ទៅ​ធ្វើការ ឬ​ប្រកប​អាជីវកម្ម​រក​ប្រាក់​ចំណូល​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ