ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​មហន្តរាយ​ទឹកជំនន់​ជា​កង្វល់​របស់​ពិភពលោក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ការ​លើក​ឡើង​របស់​លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​បញ្ជាក់​ថា កត្តា​ទឹកជំនន់ បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ នៅ​ទូ​ទាំង​ពិភពលោក ជា​ពិសេស​សម្រាប់​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ តាម​ការ​លើក​ឡើង​របស់​លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​បញ្ជាក់​ថា កត្តា​ទឹកជំនន់ បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ នៅ​ទូ​ទាំង​ពិភពលោក ជា​ពិសេស​សម្រាប់​ប្រទេស​កម្ពុជា ព្រោះ​ភ្លៀង​បាន​ធ្លាក់​នៅ​កន្លែង​មិន​ចំ ទើប​បណ្តាល​ឲ្យ​មាន​ទឹកជំនន់ ។

លោក​រដ្ឋមន្ត្រី លឹ​ម គាន​ហោ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រៀបចំ​ឡើង ដោយ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា នា​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា​នេះ​ថា សន្តិសុខ​ទឹក​ត្រូវ​បាន​លើក​ឡើងជា​កង្វល់​របស់​ពិភពលោក ព្រោះ​នៅ​លើ​ពិភពលោក​មាន​ទឹកសាប​២,៥%​ទេ ។ តែ​សម្រាប់​កម្ពុជា​មានសំណាង​ជាងគេ មាន​ទឹកសាប​ប្រើប្រាស់​ច្រើន​ជាងគេ ។

លោក លឹ​ម គាន​ហោ បាន​ពន្យល់​ថា មូលហេតុ​ដែល​ភ្លៀង​ធ្លាក់ បណ្តាល​ឲ្យ​មាន​ជំនន់​នោះ គឺ​ដោយសារ​ទឹកភ្លៀង និង​ទឹកទន្លេ​មេគង្គ ហើយ​ថ្មី​ៗ​នេះ​នៅ​ខេត្ត​ព្រះ​សីហ​នុ កំពត កោះកុង រតនគីរី​..​ជាដើម ។ លោក លឹ​ម គាន​ហោ​ថ្លែង​បញ្ជាក់​ទៀត​ថា ទឹកជំនន់​បណ្តាល​មក​ពី​កន្លែង​ដែល​ទទួល​ទឹកភ្លៀង​មិន​សមតុល្យ ឬ​សមភាព ពី​ទឹកភ្លៀង​ដែល​ធ្លាក់​មក​ពីលើ​មេឃ​មក​ពី​បរិមាណ​ភ្លៀង​ច្រើន​ពេក ។ នេះ​បញ្ហា​ដែល​ត្រូវ​ទទួលស្គាល់​ទាំងអស់​គ្នា ។ កម្ពុជា​បាន​រង​សម្ពាធ​ក្តៅ​ផង និង​ក្រ​ជាក់​ផង ចាប់តាំងពី​ខែមករា (​គ្មាន​ភ្លៀង​) និង​ស​ប្តា​ហ៍​ទី​២ នៃ​ខែឧសភា​មាន​ភ្លៀង​ធ្លាក់ ។ លោក លឹ​ម គាន​ហោ បន្ត​ថា​«​យើង​បាន​ត្រៀមលក្ខណៈ​ក្នុង​ការ​ទប់ទល់​គ្រោះ​ទឹកជំនន់ ។ ហើយ​គ្មាន​អ្វី​ដែល​ព្រួយបារម្ភ​ទៀត​ទេ​» ។

ឯកឧត្តម​សង្ឃឹមថា ទឹកទន្លេ​មេគង្គ​នឹង​ហក់​ឡើង​តាម​ការ​រំពឹង​ទុក​ដល់​ជាង​៩​ម៉ែត្រ នា​ពេល​ខាង​មុខ​មិនជា​អាក្រក់​ហួសហេតុ​ទេ ។ លោក លឹ​ម គាន​ហោ​បន្ត​ថា រដ្ឋាភិបាល​នៅ​តែ​ត្រៀម​ក្នុង​ការ​បារម្ភ​ធ្វើ​យ៉ាងណា​ក្រែង​មាន​ជំនន់​កើតមក​ភ្លាម​ៗ​នឹង​ស្រក់​ទៅ​វិញ​ភ្លាម​ៗ​ដោយសារ​ផ្ទៃ​រងទឹក​ភ្លៀង​ដែល​ពេល​ភ្លៀង​ធ្លាក់​មក​ចំ​ផ្ទៃ​រងទឹក​ភ្លៀង​តែ​ម្តង ។ ចំពោះ​ហេតុការណ៍​លិច​នៅ​ខេត្ត​ព្រះ​សីហ​នុ​លោក​លឹ​ម គាន​ហោ បន្ត​ថា ខេត្ត​នេះ​បាន​ទទួល​រងទឹក​ភ្លៀង​ចំនួន​២៧៦៤​មី​លី​ម៉ែត្រ កោះកុង​ទទួល​ទឹកភ្លៀង​៣០០០​មី​លី​ម៉ែត្រ​ក្នុង​មួយ​ថ្ងៃ​ភ្លៀង​១៦៥​មី​លី​ម៉ែត្រ ចៀស​ការ​លិចលង់​មិន​បាន​ទេ ហើយ​ប​ញ្ហ​ទាំងនេះ បណ្តាល​មក​ពី​បាតុភូត​ធម្មជាតិ​ទាំងអស់ ។

លោក​ថា​យើង​បាន​ត្រៀមលក្ខណៈ​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ជួយ​ដល់​ពលរដ្ឋ​ដែល​រង​គ្រោះ​នៅ​តំបន់​មាន​ជំនន់​ដោយ​ទឹកភ្លៀង ។ លោក ផៃ ស៊ី​ផា​ន រដ្ឋមន្ត្រី​អម​នាយក​រដ្ឋមន្ត្រី និង​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ថ្លែង​ថា ការ​អញ្ជើញ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​ចូលរួម​ក្នុង​សន្និសីទ​នេះ គឺ​មាន​ទិស​ដៅ និង​គោលបំណង​ពន្យល់​ឆ្លើយ​តប​នឹង​កង្វល់​របស់​សារ​ធារ​ណ​ជន លើ​ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក និង​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​គ្រោះ​ទឹកជំនន់ និង​ផល​ប៉ះពាល់​ដែល​កំពុង​កើត​មាន​ជា​បន្ដបន្ទាប់​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

គួរ​បញ្ជាក់​ថា ក្នុង​រយៈពេល​ស​ប្តា​ហ៍​ទី​១ នៃ​សីហា​នេះ មាន​ជន​រង​គ្រោះ​៤​នាក់ បាន​ស្លាប់ (​ម្នាក់​នៅ​រតនគីរី និង​៣​នាក់ នៅ​ខេត្ត​ព្រះ​សីហ​នុ​) និង​ពលរដ្ឋ​រាប់រយ​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ខេត្ត ប្រមាណ​៩ នៅ​តាម​ជួរ​ភ្នំ​ដងរែក តំបន់​មាត់សមុទ្រ និង​តំបន់​ឥ​សាន​បាន​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់ គិត​ចាប់តាំងពី​ថ្ងៃ​ទី​១ ដល់​១០ ខែសីហា​នេះ ដូច​ជា​ខេត្តកោះកុង ,​ព្រះ​សីហ​នុ កំពត កែប ពោធិ៍សាត់ បាត់ដំបង កំពង់ធំ មណ្ឌល​គី​រី និង​រតនគីរី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

កែសម្រួលដោយ