ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ជម្រុញ​ហុងកុង​ទៅ​រក​ផ្លូវ​គ្មាន​ការ​ត្រឡប់

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​១៣​សីហា ប្រមុខ​ប្រតិបត្តិ​ក្រុង​ហុងកុង​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង លោកស្រី​CARRIE LAM​បាន​ចេញ​ការ​ព្រមាន​ថា អំពើ​ហិង្សា​ដែល​បាន​ប្រព្រឹត្ត​ក្នុង​បាតុកម្ម​នានា​ក្នុង​ទីក្រុង​ហុងកុង នឹង​រុញច្រាន​ទីក្រុង​នោះ​ឆ្ពោះទៅ​រក​ផ្លូវ​គ្មាន​ការ​វិល​ត្រឡប់​មួយ​។ លោកស្រី​និយាយ​ថា​អំពើ​ហិង្សា​ទោះជា​ប្រើ​វា​ក្នុង​រូបភាព​ណា​ក្ដី នឹង​រុញច្រាន​ក្រុង​ហុងកុង​ទៅ​រក​ផ្លូវ​គ្មាន​ការ​វិល​ត្រឡប់​មួយ…

ក្រុង​ហុងកុង ៖ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​១៣​សីហា ប្រមុខ​ប្រតិបត្តិ​ក្រុង​ហុងកុង​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង លោកស្រី​CARRIE LAM​បាន​ចេញ​ការ​ព្រមាន​ថា អំពើ​ហិង្សា​ដែល​បាន​ប្រព្រឹត្ត​ក្នុង​បាតុកម្ម​នានា​ក្នុង​ទីក្រុង​ហុងកុង នឹង​រុញច្រាន​ទីក្រុង​នោះ​ឆ្ពោះទៅ​រក​ផ្លូវ​គ្មាន​ការ​វិល​ត្រឡប់​មួយ​។

លោកស្រី​និយាយ​ថា​អំពើ​ហិង្សា​ទោះជា​ប្រើ​វា​ក្នុង​រូបភាព​ណា​ក្ដី នឹង​រុញច្រាន​ក្រុង​ហុងកុង​ទៅ​រក​ផ្លូវ​គ្មាន​ការ​វិល​ត្រឡប់​មួយ ហើយនឹង​ធ្វើ​ឲ្យ​សង្គម​ហុងកុង​ធ្លាក់​ទៅ​រក​សភាពការណ៍​ដ៏​ព្រួយបារម្ភ​និង​គ្រោះថ្នាក់​បំផុត​មួយ​។ លោកស្រី​បន្ត​ថា​សភាពការណ៍​ក្នុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ​នាំ​ឲ្យ​ខ្ញុំ​មានការ​ភ័យ​ខ្លាច​ដែល​យើង​ធ្លាក់​ចូល​ក្នុង​សភាពការណ៍​គ្រោះថ្នាក់​នេះ​។

សេចក្ដីថ្លែងការណ៍​នេះ​ធ្វើ​ឡើង​ក្រោយ​ចុង​ស​ប្ដា​ហ៍​នៃ​ការ​តវ៉ា ដែល​មាន​ផ្ទុះ​ការ​ប៉ះទង្គិច​គ្នា​ជា​ច្រើន​រវាង​ពួក​បាតុករ​និង​ប៉ូលិស​។ ដើម្បី​ទាមទារ​ឲ្យ​លោកស្រី​CARRIE LAM​លាលែង​ចេញពី​តំណែង ព្រោះតែ​ស្និទ្ធ​នឹង​ក្រុង​ប៉េ​កាំ​ង​ខ្លាំង​ពេក​ហើយ​ពុំ​ធានា​ស្វ័យភាព​តំបន់​នោះ ពួក​បាតុករ​បាន​លើកគ្នា​យ៉ាងច្រើន អង្គុយ​តវ៉ា​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​នេះ បង្ខំ​ឲ្យ​អាជ្ញាធរ​លុប​ចោល​ជើងហោះហើរ​ទាំងអស់​នៃ​យន្តហោះ​កាលពី​ថ្ងៃ​ទី​១២​សីហា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ