ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់​ខ្សែ​យោង​ម៉ូ​ទ័​រលើ​អគារ​ធ្លាក់​ចំ​មនុស្ស​ស្លា.ប់​ភ្លាម

4 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កម្មករម្នាក់​បាន​ស្លាប់នៅនឹងកន្លែង ក្រោយ​​​ដាច់​ខ្សែ​កាប​យោង​​ម៉ូ​ទ័​រលើអគារ​សាងសង់​ថ្មីមួយកន្លែង​ធ្លាក់​សង្កត់​​ពី​​លើ​ កាលពីព្រឹកថ្ងៃទី​១៣ សីហា នេះ ស្ថិត​ត្រង់​ចំណុច​ការដ្ឋាន​សាងសង់​អាគារ​ថ្មី (​ពុំ​​មាន​យីហោ​)​​ជិត​ផ្លូវ​ពី​គមនាគមន៍​ចាស់…

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កម្មករម្នាក់​បាន​ស្លាប់នៅនឹងកន្លែង ក្រោយ​​​ដាច់​ខ្សែ​កាប​យោង​​ម៉ូ​ទ័​រលើអគារ​សាងសង់​ថ្មីមួយកន្លែង​ធ្លាក់​សង្កត់​​ពី​​លើ​ កាលពីព្រឹកថ្ងៃទី​១៣ សីហា នេះ ស្ថិត​ត្រង់​ចំណុច​ការដ្ឋាន​សាងសង់​អាគារ​ថ្មី (​ពុំ​​មាន​យីហោ​)​​ជិត​ផ្លូវ​ពី​គមនាគមន៍​ចាស់ ​ទៅ​បុរី​គុ​ជ​អា​សុ​ី ​ក្នុង​ក្រុម​១៣ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ។

សេចក្តីរាយការណ៍បន្តថា ​ជន​រង​គ្រោះ​ខាងលើ ឈ្មោះ យា ឡា​ត់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ​ មានស្រុក​កំណើត​ភូ​ូ​មិ​ប្រឹក្សា ឃុំ​កំចាយមារ ស្រុក​កំចាយមារ ខេត្តព្រៃវែង ។ បច្ចុប្បន្ន​ សាកសព​ត្រូវ​បាន​បញ្ជូន​យក​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត រង់​ចាំ​​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ មុន​ប្រគល់​​ទៅ​ក្រុម​គ្រួសារ​​។

​កត់សម្គាល់ថា ​គ្រោះថ្នាក់ទាំងឡាយ​តែងកើតឡើង នៅពេលដែលយើង​មានការ​ប្រហែស​​​ខ្លាំង​ពេក​ក្នុង​ពេលបំពេញ​​ការងារ ពិសេស​​សម្រាប់​ការដ្ឋានសំណង់​អគារទាំងឡាយ គួរ​​​ម្ចាស់ការដ្ឋាន​ត្រូវ​បង្កើន​ការ​ការពារ​ទៅលើសុវត្ថិភាព​​ឱ្យបាន​ខ្ពស់បំផុត ចៀសវាងគ្រោះថ្នាក់​ណាមួយដែលអាចកើតឡើងជាយថា
ហេតុ ។ (សម្រួលដោយ៖ ស្រីណា)