ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងក្រពើ២ក្បាលនេះ​ ចេញមក​ពីប្រភព​ណា​​ហើយ..!

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ បើតាមព័ត៌មានចុង​ក្រោយ​ឱ្យ​ដឹងថា ករណី​កូន​ក្រពើ​២​ក្បាល​ដែល​ពលរដ្ឋ​ចាប់​បានជា​បន្ត បន្ទាប់​នៅ​ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​១១ សីហា ក្រោយ​ពី​ជំនន់​ទឹកភ្លៀង​បាន​ស្រក​ចុះ​នោះ តាម​ពិត​គឺជា​កូន​​ក្រពើ​ដែល​សាកលវិទ្យាល័យ​ឡាយ​ហ្វ៍ ជា​គ្រឹះស្ថានឧត្តមសិក្សា​ឯកជន…

ខេត្តព្រះសីហនុ ៖ បើតាមព័ត៌មានចុង​ក្រោយ​ឱ្យ​ដឹងថា ករណី​កូន​ក្រពើ​២​ក្បាល​ដែល​ពលរដ្ឋ​ចាប់​បានជា​បន្ត បន្ទាប់​នៅ​ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​១១ សីហា ក្រោយ​ពី​ជំនន់​ទឹកភ្លៀង​បាន​ស្រក​ចុះ​នោះ តាម​ពិត​គឺជា​កូន​​ក្រពើ​ដែល​សាកលវិទ្យាល័យ​ឡាយ​ហ្វ៍ ជា​គ្រឹះស្ថានឧត្តមសិក្សា​ឯកជន ​ដែល​នាយក​សាលា​ជា​ជនជាតិ​កូរ៉េ​ចិញ្ចឹម​ទុក ​សម្រាប់​ការ​សិក្សា​អំពី​របៀប​ថែទាំ និង​ឱ្យ​ចំណី​សត្វ​ក្រពើ ។ បើ​តាម​តំណាង​សាកល​វិទ្យា​ល័យ​​នេះ​បញ្ជាក់​ថា កូន​ក្រពើ​ដែល​ពលរដ្ឋ​ប្រទះ​ឃើញ​នេះ ដោយសារ​ សំណាញ់​រក្សា​កន្លែង​ចិញ្ចឹម​រហែក ពេល​មាន​ជំនន់​ទឹកភ្លៀង​លិច​ទ្រុង ទើប​កូន​ក្រពើ​២​ក្បាល​នេះ​ចេញ​រួច​ពី​កន្លែង​ចិញ្ចឹម ។

បច្ចុប្បន្ន​ ខាង​សាលា​បាន​ទាក់ទង​នាំ​យក​មក​វិញ​អស់ហើយ និង​បាន​សុំ​ទោស​បងប្អូន​ប្រជា ពលរដ្ឋ​ក្នុង​ក្រុង​ព្រះ​សីហ​នុ​ដែល​ភ្ញាក់ផ្អើល ភ​យ័​ព្រួយ ក្រោយ​ពី​ចាប់​បានកូន​ក្រពើ​តូច​ៗ​នេះ ។ បើ​តាម​តំណាង​សា​កល​វិទ្យា​ល័យ​ឡាយ​ហ្វ៍ប្រាប់​ថា នៅ​ក្នុង​ទ្រុង​ចិញ្ចឹម​កូន​ក្រពើ​ក្នុង​សាលា​មានកូន​ក្រពើ​សរុប​ចំនួន​១៧​ក្បាល ។ ការ​ចិញ្ចឹម​នេះ​ មិនមែន​បែប​ធ្វើ​អាជីវកម្ម​ទេ គឺ​ចិញ្ចឹម​ជា​លក្ខណៈ​សម្រាប់​ការ​សិក្សា​ប៉ុណ្ណោះ។

សូមបញ្ជាក់ថា ​កូន​ក្រពើ​១​ក្បាល​ទៀត​ទម្ងន់​ជាង​២​គីឡូក្រាម ត្រូវ​បាន​ប្រជា​ការពារ​សង្កាត់​លេខ​៣ ចាប់​បាន​នៅ​តាម​ផ្លូវ​ទៅ​វត្ត​លើកាលពី​យប់​ថ្ងៃ​ទី​១១ ខែសីហា ខណៈ​ឃើញ​កូន​ក្រពើ​នេះ​ឡើង​មក​ក្រាប​នៅ​លើ​ផ្លូវ ។ បច្ចុប្បន្ន កូន​ក្រពើ​នេះ​ត្រូវ​បាន​រក្សា​ទុក​បណ្តោះអាសន្ន​ដើម្បី​ប្រគល់​ជូន​មន្ត្រី​ជំនាញ​មក​ទទួលយក ។
នេះ​ជា​កូន​ក្រពើ​ទី​២​ហើយ ដែល​ចាប់​បាន ក្រោយ​ពី​មាន​ជំនន់​ទឹកភ្លៀង​ពន្លិចក្រុងព្រះសីហនុ​កាលពី​យប់​ថ្ងៃ​ទី​៨ ខែសីហា និង​ត្រូវ​បាន​ចាប់​នៅ​ថ្ងៃ​ទី​១១ ខែសីហា ។

រីឯ​ក្រ​ពេ​ី​មួយ​ក្បាល​ទៀត ដែល​បាន​វារ​ឡេ​ី​ងតាម​ទឹកអូរ​មក​ក្នុងភូមិ ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់យក​ទៅ​រក្សា​ទុក ។ បើ​តាម​ពលរដ្ឋ​ដែល​ចាប់​បានក្រពើ​នេះ​និយាយ​ថា វា​មាន​ទម្ងន់​ជាង​៥​គីឡូក្រាម​។ ព័ត៌មាន​ពី​ការ​ចាប់​បានកូន​ក្រពើ​២​ក្បាល​ជា​បន្តបន្ទាប់​នៅ​ក្រុងព្រះសីហនុ​នេះ មន្ត្រី​ជំនាញ​ក៏​ដូច​ជា​សមត្ថកិច្ច​មិន​បានដឹង​ទេ តែ​ទទួលស្គាល់ថា ​បានឃើញ​ពលរដ្ឋ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក៏​មានការ​ភ្ញាក់ផ្អើល ។

តាម​អ្នករាយការណ៍​ព័ត៌មាន​ថា នៅ​ក្រុងព្រះសីហនុ​មិន​មានការ​ចិញ្ចឹម​ក្រពើ​ទេ តែ​សង្ស័យ​ថា​នៅ​ស្រុក​ស្ទឹង​ហាវ​អាច​មាន​អ្នក​ចិញ្ចឹម ។ ទោះបីជា​បែប​នេះ​ក្តី ចម្ងាយ​ជិត​២០​គីឡូម៉ែត្រ​មិន​អាច​កូន​ក្រពើ​នេះ​ រសាត់​មក​ដល់​ទេ ។ អ្នកខ្លះ​សង្ស័យ​ថា កូន​ក្រពើ​នេះ​អាច​ឡើង​មក​ពី​បឹង​ព្រែក​ទប់​ជា​បឹង​ធម្មជាតិ​ដែល​គេ​ចាក់​ដី​ជិត​ពេញ​ទៅ​ហើយ​ដើម្បី​អភិវឌ្ឍ ។

ថ្វីបើ​បែប​នេះ​ក្តី ការ​ចាប់​បានកូន​ក្រពើ​នេះ​ក៏​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​អូរ ប្រឡាយ​មានការ​ភ័យ​ខ្លាច ព្រោះ​ថាបើ​មានកូន​ពិតជា​មាន​មេ​ហើយ ។ ចុះ​មេ​ក្រពើ​នៅឯណា ? លាក់ខ្លួន​នៅ​ទីណា ? ប្រហែលជា​មិនតូច​ទេ​មើលទៅ ព្រោះ​មិន​ដែល​អ្នកស្រុក​បានឃើញ ។ ទាក់ទង​នឹង​ដំណឹង​នេះ លោក នេន ចំរើន​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​នឹង​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ