ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់​ជ្រូក​ចំនួន​១០​ក្បាល​ត្រូវ​ចំអិន​រួច​ពិសា​រួម​គ្នា​ជាមួយ​ពលរដ្ឋ(មានវីដេអូ)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សាច់​ជ្រូក​ចំនួន​១០​ក្បាល​ត្រូវ​ចំអិន​រួច​រៀបចំ​ពិសា​សាច់​ជ្រូក​សុវត្ថិភាព​កុំអោយ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​ឆ្លង​មក​មនុស្ស​ទេ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ខែសីហា​នេះ នៅ​បរិវេណ​មុខ​ផ្សារ​ចំការ​គរ ស្ថិត​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។…

បន្ទាយ​មាន​ជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សាច់​ជ្រូក​ចំនួន​១០​ក្បាល​ត្រូវ​ចំអិន​រួច​រៀបចំ​ពិសា​សាច់​ជ្រូក​សុវត្ថិភាព​កុំអោយ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​ឆ្លង​មក​មនុស្ស​ទេ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ខែសីហា​នេះ នៅ​បរិវេណ​មុខ​ផ្សារ​ចំការ​គរ ស្ថិត​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

ក្នុង​ឱកាស​ដែល​រៀបចំ​ពិសា​សាច់​ជ្រូក​សុវត្ថិភាព​នេះ មាន​លោក អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ និង​លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ប្រជាពលរដ្ឋ និង​អាជីវករ​ជា​ច្រើន​បាន​ចូលរួម​ពិសា ។

លោក ហ៊ុយ តូច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បាន​មាន​មតិ​ថា ជា​ការ​ណែនាំ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ពិសា​សាច់​ជ្រូក​វិញ ព្រោះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​ឆ្លង​មក​មនុស្ស​បាន​ទេ ទោះជា​យើង​បរិភោគ​ក៏​មិន​ឆ្លង​ដែរ ឬ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ឡើយ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​ឆ្លង​រាលដាល​នៅ​ប្រទេស​ភាគ​ខាងកើត ហើយ​បណ្តាល​ឆ្លង​មក​កម្ពុជា​នៅ​ខេត្ត​មួយ​ចំនួន​ជាប់​ព្រំដែន​ខាងកើត​ក៏​ដោយ គឺ​ខេត្តបន្ទាយមានជ័យ​មិន​ទាន់​មាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​កើត​មាននៅ​ឡើយ​ទេ ហើយ​មន្ត្រី​ជំនាញ​បាន​ធ្វើការ​ទប់ស្កាត់​មិន​អោយ​រាលដាល​ដល់​ខេត្តបន្ទាយមានជ័យ​បាន​ឡើយ ព្រោះ​មន្ត្រី​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​សត្វ​ជ្រូក​ដែល​នាំ​ចូល ។

លោក ហ៊ុយ តូប បាន​បញ្ជាក់​ថា ទោះជា​ខេត្តបន្ទាយមានជ័យ​មិន​មាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ក៏​ដោយ​អភិបាល​ខេត្តបន្ទាយមានជ័យ​លោក អ៊ុ រាត្រី បានអោយ​មន្ត្រី​ជំនាញ​រៀបចំ​ពិសា​សាច់​ជ្រូក​សុវត្ថិភាព​ដែល​ត្រូវ​បាន​ធ្វើ​ជ្រូក​ចំនួន​១០​ក្បាល មាន​ចំនួន​៩​ក្បាល​ចំអិន​ហើយ រៀបចំ​ពិសា​រួម​គ្នា​កុំអោយ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច និង​ព្រួយ​បារ​ម្ម និង​១​ក្បាល​ទៀត​វ៉ៃ​ត្រា មន្ត្រី​ជំនាញ ដើម្បី​ណែនាំ​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ​បានដឹង និង​ស្គាល់​ជ្រូក​ដែល​កាប់​លក់​តាម​ទីផ្សារ គឺ​ជ្រូក​ដែល​ធ្វើការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​ទើប​អោយ​កាប់​លក់​តាម​ទីផ្សារ ។

លោក អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បរិភោគ​សាច់​ជ្រូក​បន្ត​ទៀត​ជា​ធម្មតា ព្រោះ​មន្ត្រី​ជំនាញ​អះអាង​ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ មិន​ឆ្លង​មក​មនុស្ស ដែល​បរិភោគ​សាច់​ជ្រូក​ឡើយ ព្រោះ​ជំងឺ​នេះ​ឆ្លង​ពី​សត្វ​ជ្រូក​ទៅ​សត្វ​ជ្រូក​តែ​ប៉ុណ្ណោះ ។

លោក​បាន​អំពាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កុំអោយ​មានការ​ព្រួយបារម្ភ​ជំ​ពោះ​ជំងឺ​បេ​ស្ត​ជ្រូក​អា ហ្វ្រិក ព្រោះ​មន្ត្រី​ក្រសួង​ជំនាញ​បាន​ធ្វើការ​ពិនិត្យ គឺ​ជំងឺ​នេះ​ឆ្លង​ពី​សត្វ​ជ្រូក​ទៅ​សត្វ​ជ្រូក​មិន​ឆ្លង​មក​មនុស្ស​ឡើយ សូម​អោយ​បងប្អូន​បន្ត​ពិសា​សាច់​ជ្រូក​ដូច​ធម្មតា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ