ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម្មតា​ទេ​…​អ្នក​ឈ្នះ​ស្រែក​ជយោ​! ឯ​អ្នក​ចាញ់​ប្រកាស​ប្តឹង​បន្ត

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ​ជុំវិញ​ករណី​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ៣៥គ្រួសារ​ និង​ប្រជាពលរដ្ឋ៦៧គ្រួសារ នៅ ភូមិអណ្តូង​រនុក ឃុំ​ត្រងិល ស្រុក​កំពង់លែង​ ក្រោយ​ពី​ក្រុម​មន្ទីរ​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា​…

ខេត្តកំពង់ឆ្នាំង ៖ ​ជុំវិញ​ករណី​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ៣៥គ្រួសារ​ និង​ប្រជាពលរដ្ឋ៦៧គ្រួសារ នៅ ភូមិអណ្តូង​រនុក ឃុំ​ត្រងិល ស្រុក​កំពង់លែង​ ក្រោយ​ពី​ក្រុម​មន្ទីរ​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា​ និង​អធិការ កិច្ច​បាន​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត ហើយ​ដាក់​ជូន​អាជ្ញាធរ​ខេត្ត និង​ក្រោយ​ពី​អាជ្ញាធរ​ខេត្ត បានអោយ​ល​ទ្ធ​ផល​នៃ​ការ​ស្រាវជ្រាវ ទៅ​អាជ្ញា​ស្រុក ដើម្បី​ផ្សព្វ​ដល់​ប្រជាពលរដ្ឋ ទាំង​ពីរ​ភាគី​បានដឹង ក្នុង​គោលបំណង​បញ្ឈប់​វិវាទ​គ្នា​បន្ត​ទៀត​រួច​មក នៅ​ព្រឹក​ថ្ងៃ​ទី​១២ ​សីហា ប្រជាពលរដ្ឋខាង​៣៥​គ្រួសារបាន​សម្ដែង​ទឹកចិត្ត​រីករាយ និង​បាន​ថ្លែងអំណរគុណ អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ផ្ដល់​ភាព​យុត្តិធម៌​ជូន​ដល់​ពួក ។ យ៉ាងនេះ​ក្តី ប្រជាពលរដ្ឋ​ភាគី៦៧​គ្រួសារ នៅ​មិន​ទាន់​សុខចិត្ត​នៅឡើយ ហើយនឹង​បន្ត​ប្ដឹង​ទៅ​ថ្នាក់លើ​បន្ត​ទៀត ។

បងប្អូន​ប្រជាពលរដ្ឋ​ទាំង​៣៥គ្រួសារបាន​លើក​ឡើង​ថា ដី​ភូមិ​ចាស់​របស់​គាត់ គឺជា​ដី​កេ​រ្តិ៍តាំងពី​សង្គម​រាស្ត្រនិយម​មក​ម្ល៉េះ និង​មាន​ទាំង​ចេ​តី​យ​ចាស់បាន​បន្សល់​ទុក​ដល់​បច្ចុប្បន្ន ។ ក្រោយ​ឆ្នាំ​១៩៧៩ ពួក​គាត់​បាន​ចួ​ល​កាន់កាប់​លើ​ដី​នោះ​ជា​ថ្មី​វិញ ដោយ​មានការ​បែងចែក​ដី​នោះ ជា​ក្រុមសាមគ្គី​មួយ​រយៈពេល​ខ្លី ហើយ​ក្រោយមក ក្រុមសាមគ្គីក៏បាន​រំសាយ ។ ​ពួក​គាត់​បាន​បន្ត​បង្ករ​បង្កើន​ផល ជា​បន្តបន្ទាប់ ដោយ​ដាំ​សណ្តែក ល្ង និង​ដំឡូង​ជាដើម ។

ស្រាប់តែ​នៅ​ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ក្នុងភូមិ​ចំនួន៦៧គ្រួសារ បាន​ប្តឹង​ទាមទារ​ដីនោះ​ជា​ដី​ដាក់​រួម​ភូមិ​វិញ ពួក​គាត់​មិន​សុខចិត្ត​ឡើយ ហើយ​ពួក​គាត់ បាន​ដាក់​ពាក្យ​ប្តឹង ទៅ​អាជ្ញា ធរ​ខេត្ត ទើប​អាជ្ញាធរ​ខេត្ត បានអោយ មន្ត្រី​នៃ​មន្ទីរ​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា​និង​អធិការកិច្ច ចុះ​ស្រាវជ្រាវ ហើយ​ល​ទ្ឋ​ផល គឺ​ត្រឹមត្រូវ​ដូច​អ្វី​ដែល​ពួក​គាត់​ចងបាន ។​

ជុំវិញ​បញ្ហា​នេះ​ ប្រជាពលរដ្ឋ​៦៧​គ្រួសារ​ភ្នាក់ងារ​យើង​មិន​អាច​សុំ​ធ្វើការ​ទំនាក់ទំនង​បាន​ទេ ប៉ុន្តែ​កន្លង​មក​យើង​ក៏​បាន​ធ្លាប់​ចុះ​ផ្សាយ ពី​សំណូមពរ​របស់​ពួក​គាត់​ហើយ ដែល​បាន​លើក​ឡើង​ថា​៖​ដី​ក្នុងភូមិ​ដែល​មាន​ទំនាស់​នេះ​មាន​ចំនួន៦ហិ​កតា​នៅ​ក្នុង ក្រោយ​ពី​រំដោះ​គឺ​បាន​ចែក​គ្នា​ជា​ក្រុមសាមគ្គី​មាន​១១ ក្រុម ដោយ​បាន​ចំណែក​គ្រប់គ្រង​ស្មើ​ៗ​គ្នា ក្នុង​នោះ​ក៍​មាន​ចែក​ដើម​ត្នោត​ផង​ដែរ ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ