ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ដី​ខេត្តកំពង់ឆ្នាំង​…​ពុះកញ្ជ្រោល​ណាស់

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ រស់នៅ​ឃុំ​ច្រ​ណូ​ក​និង​ឃុំ​ដា នៅ​ព្រឹក​ថ្ងៃ​ទី​១២ ​សីហា ​បាន​លើកគ្នា ​មក​កាន់​សាលាស្រុក​កំពង់លែង ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដល់​ខែ​វស្សា ​ហើយ​ពួក​គាត់​មិន​អាច​​ភ្ជួរស្រែ​ធ្វើ​ស្រូវ​លើ​ដី​…

ខេត្តកំពង់ឆ្នាំង ៖ ​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ រស់នៅ​ឃុំ​ច្រ​ណូ​ក​និង​ឃុំ​ដា នៅ​ព្រឹក​ថ្ងៃ​ទី​១២ ​សីហា ​បាន​លើកគ្នា ​មក​កាន់​សាលាស្រុក​កំពង់លែង ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដល់​ខែ​វស្សា ​ហើយ​ពួក​គាត់​មិន​អាច​​ភ្ជួរស្រែ​ធ្វើ​ស្រូវ​លើ​ដី​ ដែល​គាត់​ធ្លាប់​អាស្រ័យ​ផល​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​តែ​អាជ្ញាធរ ​និង​សមត្ថកិច្ច ព្រមទាំង​មន្ត្រី​ជំនាញ ហាមឃាត់ ហើយ​បើ​នៅ​តែ​ហ៊ាន​ធ្វើ​គេ​នឹង​ចាប់​ជា​មិន​ខាន ។

តំណាង​ឲ្យ​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​៖ ដី​ដែល​គាត់​ធ្លាប់​អាស្រ័យ​ផល​ជា​រៀង​រាល់​ឆ្នាំ​ពេល​នេះ​ ត្រូវ​បាន​អាជ្ញាធរ ​និង​មន្ត្រី​ជំនាញ​ជលផល ហាម​មិន​ឲ្យ​ពួក​គាត់​ចុះ​ធ្វើស្រែ​ជា​ដាច់ខាត​ដោយ​លើក​ហេតុផល​ថា​៖​ដី​ព្រៃ​លិច​ទឹក​និង​ម្យ៉ាងវិញទៀត​ថា ជា​ដី​ស្ថិត​នៅ​ក្នុង​ទំនាស់​៥៣០​ហិ​កតា ។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ចេ​ង ចាន់​ដូ​ណា អភិបាលរង​ស្រុក​កំពង់លែង​បាន​បញ្ជា​ក់ថា ​មិនមែន​ហាម ឃាត់​បងប្អូន​មិន​អោយធ្វើ​ស្រែ ​ដែល​ពួក​គាត់​ធ្លាប់​អាស្រ័យ​ផល​ទេ តែ​កន្លង​មក​មាន​ជនខិលខូចនៅ​ពី​ក្រោយ​​ខ្នង​ប្រជាពលរដ្ឋ ដោយ​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក ហេតុនេះ​ហើយ​ទើប​ឆ្នាំ​នេះ អាជ្ញាធរ​មានការ​រិ​ត​បន្តឹង​ខ្លះ ដោយ​អោយ​បងប្អូន ធ្វើ​លិខិតស្នើ​សុំ​ទៅ​អាជ្ញាធរ​ខេត្ត ព្រោះ​ថ្នាក់​ស្រុក​មិន​ហ៊ាន​សម្រេច​ទេ ។​

នៅ​ពេល​ខេត្ត​សម្រេច​អោយ​ពួក​គាត់​ភ្ជួរ​រាស់​លើ​ដី​ពួក​គាត់​ធ្លាប់​ធ្វើស្រែ​ហើយ មន្ត្រី​ជំនាញ​ជលផល និង​អាជ្ញា ធរ​ស្រុក​នឹង​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​ដីស្រែ ដែល​ពួក​គាត់​ត្រូវធ្វើ ដោយ​មិន​អោយ​បំពា​ន្ត​លើ​ដី​ព្រៃ​លិច​ទឹក​ឡើយ ព្រោះ​យើង​ដឹង​ហើយ​ថា​៖ ដី​នៅ​ចំណុច​នោះ​ជា​ដី តំបន់​៣ ដែល​ពួក​គាត់​ខ្លះ​ធ្លាប់​ធ្វើស្រែ តែ​កន្លែង​ខ្លះ​ជា​ដី​ព្រៃ​លិចទឹក​តែ​ម្តង ហើយ​កន្លង​មក​ក៍​មាន​ជនខិលខូច​លួច​ឈូស​ឆាយ​ជា​រៀង​រាល់​ឆ្នាំ ទើប​ឆ្នាំ​មាន​មានការ​រិ​ត​បន្តឹង​ពី​អាជ្ញាធរ​ខេត្ត ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ