ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមម្ចាស់ដីមកផ្ទៀងផ្ទាត់ទិន្នន័យ​ក្បាលដី តើ​ត្រឹមត្រូវ ឬអត់?

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ​៖ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្តមណ្ឌលគិរី បាន​រៀបចំ​ពិធី​ប្រជុំ​បិទ​ផ្សាយ​ទិន្នន័យ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​ការ​ចុះបញ្ជី​ដីធ្លី​ នៅ​ភូមិ​ស្វាយចេក សង្កាត់​សុខដុម និង​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ…

ខេត្តមណ្ឌលគិរី ​៖ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្តមណ្ឌលគិរី បាន​រៀបចំ​ពិធី​ប្រជុំ​បិទ​ផ្សាយ​ទិន្នន័យ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​ការ​ចុះបញ្ជី​ដីធ្លី​ នៅ​ភូមិ​ស្វាយចេក សង្កាត់​សុខដុម និង​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ នា​ព្រឹក​ថ្ងៃ​ទី​១២ ​សីហា នេះ ។

លោក ឈឹ​ម កាន អភិបាលរង​ខេត្ត បាន​បញ្ជាក់​ថា ដើម្បី​ពង្រឹង​សុវត្ថិភាព​នៃ​ការ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​សម​ស្រប ទប់ស្កាត់​ការ​កាប់​ដី​រដ្ឋ​ខុសច្បាប់ និង​កាត់​បន្ថយ​ទំនាស់ តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជ រដ្ឋាភិបាល​កម្ពុជា បាន​អនុវត្ត​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដែល​ជា​កម្មវិធី​មួយ​មានការ​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ និង​កំពុង​អនុវត្ត​នូវ​ផែនការ​សំខាន់​ៗ នៃ​គោលនយោបាយ​ដីធ្លី ក្នុង​ការ​កែទម្រង់​រដ្ឋ​បាល​ដីធ្លី​ ។

លោក​អភិបាលរង​ខេត្ត​បន្ថែម​ថា ចំពោះ​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នា​ពេល​នេះ ក៏​សូម​ឱ្យ​បងប្អូន​ប្រជា​ពលរដ្ឋ ដែល​ជា​ម្ចាស់​កាន់កាប់​ដីធ្លី​ទាំងអស់ ត្រូវ​ទៅ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ក្បាលដី ពិតជា​ត្រឹមត្រូវ ឬ​អត់ ប្រសិនបើ​មាន​កំហុសឆ្គង​ ដោយ​ប្រការ​ណាមួយ ដូច​ជា​ខុស​ឈ្មោះ ថ្ងៃខែ​ឆ្នាំ​កំណើត អាយុ ភេទ ទំហំ រូបរាង​ដី ទីតាំង​ក្បាលដី និង​ប្រភេទ​ទ្រព្យ​ជាដើម​នោះ ម្ចាស់​ដី​ត្រូវ​ធ្វើការ​ស្នើ​សុំ​កែតម្រូវ​ក្នុង​រយៈពេល​១៥​ថ្ងៃ​។

ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តមណ្ឌលគិរី លោក ម៉ៅ ចំរើន បានឱ្យ​ដឹង​ថា សម្រាប់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទាំង​ពីរ គឺ​ភូមិ​ស្វាយចេក និង​ភូមិ​ដើម​ស្រល់ ដែល​មន្ទីរ​បិទ​ផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​នា​ពេល​នេះ មាន​ក្បាលដី​សរុប​ចំនួន​៨១៣​ក្បាលដី ទំហំ​ផ្ទៃដី​សរុប​ស្មើនឹង​៦២៨,៨៥០.៥ ហិ​កតា (​ជាង​៦០០​ហិ​កតា​) ស្មើនឹង​៥៤២​គ្រួសារ​។

លោក​បន្ថែម​ថា ចំពោះ​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​ដែល​មាន​រយៈពេល​១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១២ ខែសីហា ដល់​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៩ គឺ​រាប់​បញ្ចូល​ទាំង​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ទទួល​មក​វិញ​នូវ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ (​ប័ណ្ណ​កម្ម​សិទ្ធ​) សម្រាប់​ប្រជាពលរដ្ឋ អ្នកកាន់កាប់​ណា ដែល​បាន​បំពេញ​គ្រប់​លក្ខ​ខណ្ឌ​ច្បាប់​ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ