ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គួ​ច ចំរើន ព្រមាន​អ្នក​ចាក់​ដី​លុប​ប្រឡាយ​របស់​រដ្ឋ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោក​គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ព្រមាន​ដល់​អ្នក​ដែល​លុប​ប្រឡាយ​របស់​រដ្ឋ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់ ក្នុង​ចាក់​ដី​លុប​ប្រឡាយ​របស់​រដ្ឋ ហើយ​អនុញ្ញាត​ឲ្យ​ក្រុមការងារ​របស់​រដ្ឋបាល​ខេត្ត​ធ្វើការ​គាស់​កាយ​ប្រឡាយ​ដែល​បាន​លុប​ទាំងនោះ​ឡើង​វិញ ដើម្បី​ទុក​សម្រាប់​ស្ដា​ទឹក​ចូល​ទៅ​ក្នុង​ប្រឡាយ​ទាំងនោះ​កុំ​ឲ្យ​មាន​គ្រោះ​ទឹកជំនន់​កើត​ឡើងជា​បន្ត​ទៀត ។ ការ​ព្រមាន​របស់​លោក​អភិបាលខេត្ត…

ខេត្តព្រះសីហនុ ៖ លោក​គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​ព្រមាន​ដល់​អ្នក​ដែល​លុប​ប្រឡាយ​របស់​រដ្ឋ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់ ក្នុង​ចាក់​ដី​លុប​ប្រឡាយ​របស់​រដ្ឋ ហើយ​អនុញ្ញាត​ឲ្យ​ក្រុមការងារ​របស់​រដ្ឋបាល​ខេត្ត​ធ្វើការ​គាស់​កាយ​ប្រឡាយ​ដែល​បាន​លុប​ទាំងនោះ​ឡើង​វិញ ដើម្បី​ទុក​សម្រាប់​ស្ដា​ទឹក​ចូល​ទៅ​ក្នុង​ប្រឡាយ​ទាំងនោះ​កុំ​ឲ្យ​មាន​គ្រោះ​ទឹកជំនន់​កើត​ឡើងជា​បន្ត​ទៀត ។

ការ​ព្រមាន​របស់​លោក​អភិបាលខេត្ត បន្ទាប់​ពី​មានការ​រំលោភ​បំពាន​មក​លើ​ដី​ប្រឡាយ​របស់​រដ្ឋ ពី​សំណាក់​ប្រជាពលរដ្ឋ​ខិលខូច​មួយ​ចំនួន​ដែល​ជា​កត្តា​ធ្វើ​ឲ្យ​មាន​គ្រោះ​ទឹកជំនន់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ ផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១១ ខែសីហា​នេះ​ថា ចំ ពោះ​បញ្ហា​សាងសង​សំណង​នានា​ទៅ​លើ​អូរ ឬ​ប្រឡាយ ឬ​ការ​ចាក់​ដី ការ​ធ្វើ​របង ទៅ​លើ​អូរ ឬ ប្រឡាយ​របស់​រដ្ឋ​នេះ គឺ​លោក​បាន​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្នាប់​បាន​ចាក់​ដី​លុប​អូ ប្រឡាយ​នោះ​ពី​មុន​មក​ត្រូវ​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ក្នុង​ការ​កាប់​កាយ​ស្ដា​ឡើង​វិញ​នូវ​ប្រឡាយ​ដែល​បាន​លុប​ពី​មុន​នោះ ។

លោក​បាន​សង្កត់ធ្ងន់​ថា កន្លែង​ណា​ដែល​លោក​អាច​ធ្វើ​បាន​លោក​នឹង​ធ្វើ​ជា​បន្ទាន់ ហើយ​លោក​សូម​ការ​យោគយល់​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​ធ្វើការ​កាប់​កាយ​ស្ដា​ប្រឡាយ​ឡើង​វិញ​ទៅ ប៉ះ​ចំ​ដី​របស់​ពលរដ្ឋ​ម្នាក់​ណា​នោះ​ផង​ដែរ ។ លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា ៖« ពិតប្រាកដ​ណាស់ ការ​កាប់​កាយ​នេះ​ក៏​អាច​ប៉ះ​ចំ​កម្មសិទ្ធិ​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ក្រុមការងារ​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​នឹង​មិន​ទៅ​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ណា​ដែល​មានកម្ម​សិទ្ធិ​ស្របច្បាប់​នោះ​ឡើយ ។ ប៉ុន្តែ​ចំពោះ​មុខ​ត្រូវ​តែ​ធ្វើការ​កាប់​កាយ ជា​បណ្ដោះអាសន្ន​សិន ដើម្បី​បើកមុខ​ទឹក​ឲ្យ​ហូរ​សម្រាប់​ជា​ការ​ធានា​ក្នុង​ការ​ដោះស្រាយ​នៅ​ក្នុង​រដូវវស្សា​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ក្រុងព្រះសីហនុ​» ។

លោក​បន្ថែម​ថា «​មួយ​ផ្នែក​ទៀត គឺថា​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន គឺ​ពួក​គាត់​បាន​សង​សូវ​សំណង​ធ្វើ​របង​នានា​ចាក់​ដី​ផ្សេង​ៗ រំលោភ​ចូល​ទៅ​លើ​ដី​ប្រឡាយ​, អូរ​ដែល​យើង​មាន​ដែល​យើង​បាន​កំណត់​ច្បាស់លាស់ ទុក​រួច​ហើយ ។ ចឹ​ង​ចំណុច​នេះ គឺថា​ក្រុមការងារ គឺ​ត្រូវ​តែ​ធ្វើការ​កាប់​កាយ​នៅ​ចំពោះ​មុខ​នេះ​ហើយ ដើម្បី​ធ្វើការ​ដោះស្រាយ ។

ដោយឡែក​សំណង​ជា​លំនៅ​ដ្ឋា​ន គឺ​ប្រសិនបើ​បងប្អូន​មានការ​យោគយល់ ហើយ​មានការ​អនុគ្រោះ​ចំពោះ​ស្ថាន​ការ​បែប​នេះ សូម​ឲ្យ​បងប្អូន​បើ​រួមចំណែក​បាន​នូវ​ចំណុច បើ​អាច​កាត់​បាន​ចំពោះ​មុខ សូម​ឲ្យ​បងប្អូន​បាន​ចូលរួម ដើម្បី​យើងខ្ញុំ​គាស់​កាយ​ចេញ​សម្រាប់​ធានា​ទៅ​ដល់​កា​រំដោះ​ទឹក ហើយ​ច្បាស់លាស់​ថា ដាច់ខាត​សូម​បងប្អូន​កុំ​បន្ត​បំពាន​ធ្វើការ​សាងសង ឬ​ក៏​ចាក់​ដី​រំលោភ​ទៅ​លើ​អូ​ប្រឡាយ​នេះ​ជា​បន្ត​ទៀត ។ ព្រោះថា គ្រោះថ្នាក់​ដែល​បង្ក​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ទៅ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ក្រុង​ដែល​បាន​បំផ្លិចបំផ្លាញ​នូវ​ទ្រព្យសម្បត្តិ​របស់​បងប្អូន ប្រជាពលរដ្ឋ​ប៉ះពាល់​ដល់​អាយុជីវិត ប្រជាពលរដ្ឋ​នានា​ផ្សេង​ៗ​ទៀត ដែល​គិត​ថា​គ្រោះថ្នាក់​លើក​នេះ​ពិតជា​បង្ក​យ៉ាង​ធំធេង » ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​អភិបាលខេត្ត​ក៏​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​ស្ថាន ភាព​ទឹកជំនន់​ដែល​បាន​បង្ក​ឡើង​ដោយសារ​ទឹកភ្លៀង​នោះ​បាន​ស្រក​អស់ហើយ ។ សូម​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​នេះ​គ្រោះ​ទឹកជំនន់​ដោយ​ទឹកភ្លៀង​បាន​វាយប្រហារ​មក​លើ​ក្រុងព្រះសីហនុ​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​មានការ​ខូចខាត​របស់របរ ប្រជាពលរដ្ឋ​ជា​ច្រើន ព្រមទាំង​ធ្វើ​ឲ្យ​មាន​មនុស្ស​បាត់បង់​ជីវិត​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ