ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃខាង​មុខ…នឹងឃើញដើមត្នោត​​ជាច្រើន​​ក្នុង​ខេត្ត​មណ្ឌល​គិរី

4 ឆ្នាំ មុន
  • មណ្ឌលគិរី

​ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ឱ្យដឹងថា គ្រាប់​ពូជ​​ត្នោត​ចំនួន​ជិត​២​ម៉ឺន​គ្រាប់ ត្រូវ​បាន​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្តមណ្ឌលគិរី​យក​ទៅ​ដាំ​តាម​ដងផ្លូវ និង​ភ្លឺស្រែ​ ស្ថិត​ក្នុងស្រុក​កោះ​ញែក ដើម្បី​បំផុស​ចលនា​ស្រឡាញ់​ដើមឈើ​ដ ែល​តំណាង​ឲ្យ​ជាតិ​សាស​ន៍​​ខ្មែរ ខណៈ​ទូ​ទាំង​ខេត្តមណ្ឌលគិរី​ស្ទើរ​មិន​មាន​វត្តមាន​ដើម​ត្នោត​សោះឡើយ​។…

​ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ឱ្យដឹងថា គ្រាប់​ពូជ​​ត្នោត​ចំនួន​ជិត​២​ម៉ឺន​គ្រាប់ ត្រូវ​បាន​មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្តមណ្ឌលគិរី​យក​ទៅ​ដាំ​តាម​ដងផ្លូវ និង​ភ្លឺស្រែ​ ស្ថិត​ក្នុងស្រុក​កោះ​ញែក ដើម្បី​បំផុស​ចលនា​ស្រឡាញ់​ដើមឈើ​ដ ែល​តំណាង​ឲ្យ​ជាតិ​សាស​ន៍​​ខ្មែរ ខណៈ​ទូ​ទាំង​ខេត្តមណ្ឌលគិរី​ស្ទើរ​មិន​មាន​វត្តមាន​ដើម​ត្នោត​សោះឡើយ​។

លោក យន់ សា​រ៉ោ​ម ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តមណ្ឌលគិរីបាន​ឲ្យ​ដឹង​ថា ដោយ​ឃើញ​ពី​ស្ថានភាព​ដី​ក្នុងស្រុក​កោះ​ញែក​អំណោយផល ដល់​ការ​ដាំ​ដើម​ត្នោត លោក​បាន​ទិញ​គ្រាប់ត្នោត ក្នុង​១​ឆ្នាំ​៦​ពាន់​គ្រាប់ ពី​ខេត្ត​ដទៃ ដើម្បី​យក​ទៅ​ដាំ​ដុះ​។​ លោក​ប្រធាន​មន្ទីរ​ថា ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ចំនួន​៤​នៃ​ស្រុក​កោះ​ញែក បាន​ចូលរួម​ដាំ​យ៉ាង​សប្បាយចិត្ត​ជាមួយ​ក្រុម​កា​ងារ​មន្ទីរ​ថែម​ទៀត​ផង​។

លោក​បន្ត​ថា ដើម​ត្នោត​ជា​រុក្ខជាតិ​មួយ​ ដែល​មាន​ផលប្រយោជន៍​ច្រើន​យ៉ាង​ក្នុង​នោះ​ដើមធ្វើ​សម្ភារជំនួស​ឈើ ស្លឹក​អាច​ធ្វើ​ជា​ដំបូលផ្ទះ ឬ​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ៗ ឯ​ផ្លែ​ជា​បង្អែម​ឬ​ចំណីអាហារ ទឹកត្នោត​អាច​យក​ទៅ​ពិសារ​យ៉ាង​មានឱជារស​ឈ្ងុយ​ឆ្ងាញ់ ឬ​យក​ទៅ​រំងាស់​ធ្វើ​ស្ករ​។​ល​។

លោក​បញ្ជាក់​ថា រយៈពេល​គិត​ចាប់ពី​ពេល​ដាំ ដល់​១៥​ឆ្នាំ​ក្រោយ យើង​អាច​យក​ផលប្រយោជន៍​ពី​រុក្ខ
ជាតិ​ «​ត្នោត»​វិញ​ហើយ ចឹ​ង​ខំប្រឹង​ដាំ​ទៅ​ដើម្បី​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់​ផង​។ ​ដោយឡែក​ នៅ​ឆ្នាំ​២០២០​​ខាង​មុខ​នេះ មន្ទីរ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្ត និង​បន្ថែម​ការ​ដាំ​ដុះ​នៅ​ក្នុង​សែន​មនោ​រម្យ​បន្ត​ទៀត​។

ប្រជាពលរដ្ឋ​ក្នុង​រស់នៅ​ស្រុក​កោះ​ញែក​ដែល​ទទួល​បាន​គ្រាប់ត្នោត​យក​ទៅ​ដាំ បាន​សម្តែង​ភាព​រីករាយ​និង​ទទួលយក​គ្រាប់ត្នោត​ទៅ​ដាំ ខ្លះ​មុខ​ផ្ទះ​ទុកជា​ម្លប់ ខ្លះ​តាម​ភ្លឺស្រែ កុំអោយ​បាក់​ដី ហើយ​ពួក​គាត់​បញ្ជាក់​ថា ត្នោត ជា​អត្តសញ្ញាណ​នៃ​ជាតិ​សាសន៍​ខ្មែរ​។

គួរ​បញ្ជាក់​ដែរ​ថា ដើម​ត្នោត​ជា​រុក្ខជាតិ ដែល​មាន​ដុះ​តែ​លើ​ទឹកដី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា ហើយ​ត្រូវ​បាន​កំណត់​ថា​ដើម​ត្នោត គឺជា​តំណាង​នៃ​អត្តសញ្ញាណ​ជាតិ​សាសន៍​ខ្មែរ​ថែម​ទៀត​ផង​។ ​កន្លង​មក ​ដើម​ត្នោត​ត្រូវ​បាន​ក្រុម​ឈ្មួញ​ឆ្លៀតឱកាស​មួយ​ចំនួន កាប់​រំលំ​អារជ្រៀក ធ្វើ​ជា​អាជីវកម្ម ហើយ​ខ្លះ​ទៀត​បាន​គាស់​ទាំង​ឬ​សលក់​ទៅ​ឲ្យ​ប្រទេស​ជិតខាង ស្ទើរតែ​ហិន​ហោចទៅ​ហើយ​ ៕ ​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ