ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ទម្លាយ​មូលហេតុ​ដែល Man Utd ទិញ​ពី Sporting Lisbon ​ឆ្នាំ​២០០៣

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Fox Sports Asia បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo បាន​ទម្លាយ​មូលហេតុ​ដែល​ក្លិប​បិសាច​ក្រហម Manchester…

តាម​ប្រភព​ព័ត៌មាន Fox Sports Asia បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo បាន​ទម្លាយ​មូលហេតុ​ដែល​ក្លិប​បិសាច​ក្រហម Manchester United ទិញ​រូប​លោក​ដំបូង​កាលពី​ឆ្នាំ​២០០៣ ដែល​ធ្វើ​ឱ្យ​លោក​ក្លាយទៅជា​កីឡាករ​លំដាប់​ពិភពលោក​ដ៏​ល្បីល្បាញ​មក​ដល់​សព្វ​ថ្ងៃនេះ ។

កីឡាករ​ព័រ​ទុ​យ​ហ្កា​ល់​បច្ចុប្បន្ន​ជា​កីឡាករ​របស់​ក្រុម​សេះបង្កង់ Juventus បាន​ប្រាប់​ថា កាលនោះ​គឺ​លោក​បាន​ចូល​ប្រកួត​តទល់​នឹង​ក្លិប Manchester United ជា​លក្ខណៈ​មិត្តភាព​រវាង​ក្លិប​សាលា​បាល់ទាត់ និង​ក្លិប​បាល់ទាត់​អាជីព ។ លោក​ថា លោក​ពិតជា​ភ័យ​ខ្លាំង​ណាស់​តែ​ក៏​សប្បាយចិត្ត​ដែរ​ព្រោះ​លេង​តទល់​ជាមួយនឹង​ក្លិប​ធំ​ជាងគេ​មួយ​ក្នុង​ចំណោម​ក្លិប​ធំ​ៗ​ឯទៀត ។

Ronaldo បាន​ប្រាប់​សារព័ត៌មាន DAZN បន្ថែម​ថា ៖ «​វា​គឺជា​ការ​ប្រកួត​លើក​ដំបូង​នៅ​ស្តា​ត ។ ខ្ញុំ​ចាំ​រឿងហេតុ​យ៉ាង​ច្បាស់​ដូច​ជា​ទើបតែ​កើតឡើង​នៅ​ពេល​នេះ​អ៊ីចឹង ។ ខ្ញុំ​សប្បាយចិត្ត​ណាស់ ។ ខ្ញុំ​ពេល​នោះ​បាន​លេង​ជាមួយនឹង​ក្រុម​ល្អ​ផ្តាច់​គេ​មួយ​ក្នុង​លោក​ហើយ​ការ​ប្រកួត​ក៏​អស្ចារ្យ​ថែម​ទៀត​» ។

តារា​ឆ្នើម​ជើង​ស៊ុត​រូប​នេះ​បាន​បន្ត​ថា ៖«​ខ្ញុំ​បាន​ប្រាប់​ទៅ​កាន់​មិត្តភក្តិ​របស់ខ្ញុំ​នៅ​សាលា​បាល់ទាត់​ថា ខ្ញុំ​នឹង​លេង​តទល់​នឹង Manchester United ហើយ​ខ្ញុំ​ពិតជា​ភ័យ​មែនទែន ។ ខ្ញុំ​សប្បាយចិត្ត​ណាស់ ព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​ធ្វើ​ឱ្យ​ក្លិប​ផ្សេង​ៗ​ចាប់អារម្មណ៍​មក​លើ​ខ្ញុំ ។ មាន​ក្លិប​ជា​ច្រើន​បាន​ចាប់អារម្មណ៍​មក​លើ​ខ្ញុំ​នៅ​ពេល​នោះ ។ ខ្ញុំ​តែងតែ​ចូល​លេង​លើ​តារាង​ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ថា បាល់ទាត់​គឺជា​អនាគត​របស់ខ្ញុំ ហើយ​ខ្ញុំ​នឹង​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​»​។

ក្រោយ​ពី​លេង​នៅ​ក្នុង​ការ​ប្រកួត​មិត្តភាព​រួច​ភ្លាម​គ្រូ​តា​បិសាច​ក្រហម Manchester United លោក Alex Ferguson បាន​នាំ Ronaldo មក​កាន់​ក្លិប​បិសាច​ក្រហម​ភ្លាម ដែល Ronaldo ចាប់ផ្តើម​មានឈ្មោះ​ល្បី និង​បង្កើត​ភាព​ល្បីល្បាញ​នៅ​ក្លិប​នេះ​រយៈពេល​៦​ឆ្នាំ ។

កីឡាករ​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​១១៨​គ្រាប់​នៅ​ក្នុង​ការ​ប្រកួត​ជិត​៣០០​ដង​នៅ​ក្លិប​បិសាច​ក្រហម​មុន​ពេល​ទៅ​លេង​ឱ្យ​ក្លិប​អធិរាជ​ស Real Madrid ៕

ប្រភព ៖ foxsportsasia , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ