ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​បុរស​ម្នាក់​និយាយ​ដើមរឿង​…​ក៏​ទៅ​ប្រាប់​ស្រាប់តែ​ផ្ទុះ​ហិ.ង្សា​ផ្អើល​ទួល​ទំពូង​១

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​ទំពូង​១ បន្ទាប់​ពី​ទំនាស់​ពាក្យ​សំដី រឿង​និយាយដើម​គ្នា​ឈាន​ទៅ​ដល់​ការ​បង្ក​ជា​ហិង្សា​វាយ​បុរស​ម្នាក់​ទៀត បណ្តាល​ឲ្យ​បែក​មាត់​សន្លប់​ស្តូក​តែ​ម្ដង ។ ហេតុការណ៍​ខាងលើ​នេះ​ដែរ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១១ ខែសីហា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​ទំពូង​១ បន្ទាប់​ពី​ទំនាស់​ពាក្យ​សំដី រឿង​និយាយដើម​គ្នា​ឈាន​ទៅ​ដល់​ការ​បង្ក​ជា​ហិង្សា​វាយ​បុរស​ម្នាក់​ទៀត បណ្តាល​ឲ្យ​បែក​មាត់​សន្លប់​ស្តូក​តែ​ម្ដង ។

ហេតុការណ៍​ខាងលើ​នេះ​ដែរ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៩ ទល់មុខ​ផ្ទះ​លេខ ៨២​ក្រុម​១ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​ឈ្មោះ គង់ កៃ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី ស្នាក់​នៅផ្ទះ​៨២ ក្រុម​១ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ។ ជន​បង្ក​ឈ្មោះ ហុង សាន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​បុគ្គលិក​សណ្ឋាគារ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​៤៨០ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

តាម​សម្តី​ជន​បង្ក​បានអោយ​ដឹង​ថា មុន​នឹង​ឈាន​ទៅ​ដល់​ការ​ប្រើ​ហិង្សា គឺ​គាត់​ខឹង​ជន​រង​គ្រោះ​រឿង​និយាយដើម​គ្រួសារ​គាត់​ថា​រកស៊ី អត់​សល់ ដោយសារ​តែ​លេងល្បែង លុះ​ពេល​ឮ​បែប​នេះ គាត់​ក៏​បាន​ទៅ​ប្រាប់​ជន​រង​គ្រោះ​ថា «​កុំ​ចេះ​ដឹង​រឿង​គ្រួសារ​របស់ខ្ញុំ​» ស្រាប់តែ​ជន​រង​គ្រោះ ស្រវឹង​បាន​វាយ​ទៅ​លើ​គាត់ មិនតែប៉ុណ្ណោះ​មាន​ទាំងប្រុស​មាន​ទាំងស្រី​មក​ព្រួត​វាយ​គាត់​បន្ថែម​ទៀត ទើប​គាត់​ការពារ​ខ្លួន​ក៏​បាន​ទាញ​កៅអី​វាយ​ទៅ​វិញ បណ្តាល​អោយ​ជន​រង​គ្រោះ រង​របួស​បែក​មាត់​សន្លប់​ស្តូក​តែ​ម្តង​ទៅ ។

ដោយឡែក​សាច់ញាតិ​របស់​ជន​រង​គ្រោះ បានអោយ​ដឹង​ថា ជន​រង​គ្រោះ និង​ជន​បង្ក​សុទ្ធតែ​ជា​អ្នក​ស្គាល់គ្នា ហើយ​ធ្លាប់​រស់នៅ​ជាមួយ​គ្នា​ទៀត​ផង តែ​ដោយសារ​តែ​ខាង​ក្រុម​គ្រួសារ​របស់​ពួក​គាត់ ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ ទើប​ធ្វើ​អោយ​ជន​បង្ក​ខឹង រហូត​ទំនាស់​ពាក្យ​សម្តី​គ្នា ទើប​ឈាន​ទៅ​ដល់​ការ​ប្រើ​ហិង្សា បណ្តាល​អោយ​ជន​រង​គ្រោះ​រង​របួស​សន្លប់​បែប​នេះ ហើយ​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ជន​បង្ក​យក​ទៅ​សួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​ទំពូង​១ តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សាកសួរ​រួច​ហើយ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង ចំណែក​ជន​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ដើម្បី​ចាត់ការ​បន្ត​ទៀត ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ