ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភាទទួលស្គាល់សមាជិកថ្មី៣រូបជំនួសសមាជិកព្រឹទ្ធសភាទទួលមរណៈភាព និងលាលែង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា​បាន​ប្រកាស​ទទួល​សមាជិក​ព្រឹទ្ធសភា​ថ្មី​ចំនួន​៣​រូប ដែល​ទទួលមរណៈភាព និង​សុំ​លាលែង​ពី​សមាជិក​ព្រឹទ្ធសភា ។ ការ​ប្រកាស​ទទួល​សមាជិក​ព្រឹទ្ធ​ថ្មី​ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ទី​១២ សីហា​នេះ ក្រោម​អធិបតីភាព​សម្តេច…

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា​បាន​ប្រកាស​ទទួល​សមាជិក​ព្រឹទ្ធសភា​ថ្មី​ចំនួន​៣​រូប ដែល​ទទួលមរណៈភាព និង​សុំ​លាលែង​ពី​សមាជិក​ព្រឹទ្ធសភា ។ ការ​ប្រកាស​ទទួល​សមាជិក​ព្រឹទ្ធ​ថ្មី​ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ទី​១២ សីហា​នេះ ក្រោម​អធិបតីភាព​សម្តេច វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ដោយ​មានការ​ចូលរួម​ពី​សមាជិក​សមាជិកា​ព្រឹទ្ធសភា​សរុប​៥៦​រូប ។

សមាជិក​ព្រឹទ្ធសភា​ថ្មី​សម្រាប់​នីតិកាល​ទី​៤ ចំនួន​០៣​រូប​ដូច​ខាងក្រោម ១.​ព្រះ​អង្គ​ម្ចាស់នរោត្តម​ ប្រីយ សោភណ្ឌ ជា​សមាជិក​ព្រឹទ្ធសភា​ចាត់តាំង​ដោយ​ព្រះមហាក្សត្រ​ជំនួស​សម្តេច​រាជបុត្រី​ព្រះ​អនុជ​នរោត្តម​អរុណរស្មី ដែល​បាន​សុំ​លាឈប់​ចាប់ពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៩ ។ ២ .​លោក​ញ៉ូ​វ សុង ជា​សមាជិក​ព្រឹទ្ធសភា មណ្ឌល​ភូមិភាគ​ទី​៧ (​ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និង​ខេត្ត​ព្រះ​សីហ​នុ ) ជំនួស​លោក ឡាយ អ៊ី​ពិ​សិទ្ធ ដែល​បាន​ទទួលមរណភាព ។ ៣.​លោក​ឡោ ឆ​ន ជា​សមាជិក​ព្រឹទ្ធសភា​មណ្ឌល​ភូមិភាគ​ទី​៤ (​ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និង​ខេត្ត​ប៉ៃលិន ) ជំនួស​លោក​ជំទាវ ស៊ឹង ស៊ី​យុ​ត ដែល​បាន​ទទួលមរណភាព ។

សូម​ជម្រាប​ថា សមាជិក​ព្រឹទ្ធសភា​ថ្មី ដែល​មាន​ចែង​ក្នុង​ប្រការ​១​ត្រូវធ្វើ​សច្ចាប្រណិធាន​មុន​ពេល​ចូល​កាន់​តំណែង ។ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ត្រូវ​ទទួល​ភារកិច្ច​បិទ​ផ្សាយ​សេចក្តីសម្រេច​នេះ​ក្នុង​ព្រឹទ្ធសភា និង​ផ្សព្វផ្សាយ​ជា​សាធារណៈ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ