ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​ខ្លាច​ទាំង​៧​នេះ ជា​ឧបសគ្គ​រារាំង​អ្នក​មិន​ឲ្យ​ជោគជ័យ​

4 ឆ្នាំ មុន

ប្រសិនជា​អ្នក​ចង់​ជោគជ័យ​ក្នុង​ជីវិត អ្នក​គួរតែ​លះបង់​ចោល​សេចក្តី​ខ្លាច​ទាំង​១០​ខាងក្រោម​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ១-អ្នក​គួរតែ​បំបាត់​ចោល​នូវ​ការ​ខ្លាច​បរាជ័យ ព្រោះ​នៅ​ពេល​ដែល​ចិត្ត​អ្នកខ្លាច​ពេក នោះ​អ្នក​នឹង​មិន​ងាយ​ជោគជ័យ​ឡើយ​។ អ្នក​គួរតែ​ចាំ​ថា ការ​បរាជ័យ​ទាំងឡាយ ជា​មេរៀន​ដែល​អាច​នាំ​អ្នក​ទៅ​រក​ភាព​ជោគ​ជ័យ។ ២-នៅ​ពេល​ដែល​អ្នកខ្លាច​បាត់បង់…

ប្រសិនជា​អ្នក​ចង់​ជោគជ័យ​ក្នុង​ជីវិត អ្នក​គួរតែ​លះបង់​ចោល​សេចក្តី​ខ្លាច​ទាំង​១០​ខាងក្រោម​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

១-អ្នក​គួរតែ​បំបាត់​ចោល​នូវ​ការ​ខ្លាច​បរាជ័យ ព្រោះ​នៅ​ពេល​ដែល​ចិត្ត​អ្នកខ្លាច​ពេក នោះ​អ្នក​នឹង​មិន​ងាយ​ជោគជ័យ​ឡើយ​។ អ្នក​គួរតែ​ចាំ​ថា ការ​បរាជ័យ​ទាំងឡាយ ជា​មេរៀន​ដែល​អាច​នាំ​អ្នក​ទៅ​រក​ភាព​ជោគ​ជ័យ។

២-នៅ​ពេល​ដែល​អ្នកខ្លាច​បាត់បង់ នោះ​អ្នក​នឹង​ងាយ​បាត់បង់​ណាស់​។ ដូចនេះ អ្នក​គួរតែ​រក្សា​ចិត្ត​ធម្មតា​ដើម្បី​ប្រឈម​មុខ ទើប​អ្នក​អាច​បំពេញការងារ​បាន​ល្អ ដោយ​មិន​ងាយ​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ការងារ​ឡើយ​។

៣-អ្នក​មិន​គួរ​ខ្លាច​ខ្មាស់​គេ​នោះ​ទេ ព្រោះ​បើ​អ្នកមាន​ចិត្ត​ខ្លាច​ខ្លាំង នោះ​អ្នក​នឹង​មិន​ហ៊ាន​ចាប់ផ្តើម​បង្កើត​មុខរបរ​ឡើយ​។ នៅ​ពេល​ដែល​អ្នកខ្លាច​ខ្មាស់​ខ្លាំង អ្នក​នឹង​រង​ចាំតែ​វាសនា និង​ព្រហ្ម​លិខិត ដោយ​មិន​ហ៊ាន​សាកល្បង​អ្វី​ថ្មី​ដើម្បី​ឲ្យ​ខ្លួន​ទទួល​បាន​ជោគជ័យ​ឡើយ​។

៤-អ្នក​មិន​គួរ​ខ្លាច​ភាព​អស់សង្ឃឹម​ឡើយ ព្រោះ​បើ​មិន​ឆ្លងកាត់​ភាព​អស់សង្ឃឹម​ទាំងនេះ អ្នក​នឹង​មិនដឹង​ថា​នរណា​ល្អ ឬ​អាក្រក់​ឡើយ ហើយ​អ្នក​ក៏​មិន​អាច​រៀន​បាន​មេរៀន​ល្អ​ពី​ជីវិត​ដែរ​។ ដូចនេះ អ្នក​គួរតែ​មានចិត្ត​ក្លាហាន ដើម្បី​បំបាត់​នូវ​ភាព​អស់សង្ឃឹម​ទាំងឡាយ​ដែល​ចូល​ក្នុង​ជីវិត​អ្នក​។

៥-អ្នក​មិន​គួរ​ខ្លាច​នូវ​អ្វី​ដែល​អ្នក​មិន​ស្គាល់ ឬ​មិនដឹង​នោះ​ទេ ព្រោះ​បើ​អ្នកខ្លាច អ្នក​នឹង​មិន​ហ៊ាន​បង្កើត​មុខរបរ​ឡើយ​។ ដូចនេះ អ្នក​គួរតែ​កុំ​ខ្លាច ហើយ​រៀន​ស្វែង​យល់ ដោយ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់ នោះ​អ្នក​នឹង​អាច​ជោគជ័យ​បាន​។

៦-នៅ​ពេល​ដែល​អ្នកខ្លាច​ថា អ្នក​អាច​នឹង​ជាប់​ក្នុង​ឧបសគ្គ​ណាមួយ អ្នក​នឹង​អាច​ឲ្យ​ឧបសគ្គ​ទាំងនោះ​រារាំង​អ្នក​បាន​។ ដូចនេះ អ្នក​គួរតែ​បើក​ចិត្ត​ឲ្យ​ទូលាយ ដើម្បី​ប្រឈម​មុខ​រាល់​ឧបសគ្គ​ទាំងឡាយ ទើប​អ្នក​អាច​មើលឃើញ​គោលដៅ​ដែល​អ្នក​ចង់ទៅ​ដល់​។

នៅ​ពេល​ដែល​អ្នកខ្លាច​ការ​ផ្លាស់​ប្តូរ ក៏​អ្នក​មិន​អាច​ទទួល​បាន​ជោគជ័យ​ដែរ ព្រោះ​អ្នក​មិន​ហ៊ាន​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​។ នៅ​ពេល​ដែល​អ្នក​គិតតែ​ចង់​នៅ​ឲ្យ​មាន​លំនឹង នោះ​ជីវិត​អ្នក​នឹង​មិន​អាច​ទៅ​មុខ​ទេ​។ ដូចនេះ អ្នក​គួរតែ​កាត់​បន្ថយ​ការ​ខ្លាច​ទាំងនេះ ដើម្បី​អនាគត​របស់​អ្នក​(​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ