ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដ​កម្ម! ផ្ទុះ​រថយន្ត​ស៊ីទែន​​ដឹក​ប្រេង​មួយ​ ស្លា.ប់​យ៉ាង​តិច​​ស្លា.ប់​៦២​នាក់

4 ឆ្នាំ មុន

ប្រទេស​តង់​សានី ៖ មនុស្ស​យ៉ាងតិច​៦២​នាក់​ស្លាប់ ​និង​ជាង​៧០​នាក់​រង​របួស កាលពី​ថ្ងៃ​ទី​១០​សីហា​ក្នុង​ការ​ផ្ទុះ​ឆេះ​រថយន្ត​ស៊ី​ទែន​ដឹក​ប្រេង​មួយ នៅ​ជាយក្រុង​ម៉ូ​រ៉ូ​ហ្គោ​រ៉ូ​ចម្ងាយ​ជិត​២០០​គីឡូម៉ែត្រ​ខាងលិច​រដ្ឋធានី​ដា​អេស​សា​ឡឹម​។ ជន​រង​គ្រោះ​ទាំងនេះ​ដោយសារ​ពួក​គេ​ប៉ុនប៉ង​មក​លួច​យក​ប្រេង​។ អធិការ​ប៉ូលិស​ក្រុង​ម៉ូ​រ៉ូ​ហ្គោ​រ៉ូ​លោក​WILBROAD NUTAFUNGWA និយាយ​ថា…

ប្រទេស​តង់​សានី ៖ មនុស្ស​យ៉ាងតិច​៦២​នាក់​ស្លាប់ ​និង​ជាង​៧០​នាក់​រង​របួស កាលពី​ថ្ងៃ​ទី​១០​សីហា​ក្នុង​ការ​ផ្ទុះ​ឆេះ​រថយន្ត​ស៊ី​ទែន​ដឹក​ប្រេង​មួយ នៅ​ជាយក្រុង​ម៉ូ​រ៉ូ​ហ្គោ​រ៉ូ​ចម្ងាយ​ជិត​២០០​គីឡូម៉ែត្រ​ខាងលិច​រដ្ឋធានី​ដា​អេស​សា​ឡឹម​។ ជន​រង​គ្រោះ​ទាំងនេះ​ដោយសារ​ពួក​គេ​ប៉ុនប៉ង​មក​លួច​យក​ប្រេង​។

អធិការ​ប៉ូលិស​ក្រុង​ម៉ូ​រ៉ូ​ហ្គោ​រ៉ូ​លោក​WILBROAD NUTAFUNGWA និយាយ​ថា តុល្យការ​អ្នក​ស្លាប់​មាន​ខ្ពស់​ដោយ​រហូត​មក​ទល់​ពេល​នេះ អ្នក​ស្លាប់មាន​៦២​នាក់​ហើយ​មនុស្ស​ជាង​៧០​នាក់​រង​របួស​។
យោង​តាម​សាក្សី​ជា​ច្រើន​ថា មនុស្ស​ម្នាក់​ប៉ុនប៉ង​ទាញ​យក​អា​គុយ​របស់​រថយន្ត​កាំ​មី​ញ៉ុ​ង​សី​ុ​ទែន​នោះ នាំ​ឲ្យ​មានការ​ឆ្លងភ្លើង​ឆេះ​និង​ផ្ទុះ​។

កាលពីដើម​ខែកក្កដា​នៅ​ភាគ​កណ្ដាល​នី​ហ្សេ​រី​យ៉ា​មនុស្ស​យ៉ាងតិច​៤៥​នាក់​បាន​ត្រូវ​ស្លាប់​និង​ជាង​១០០​នាក់​រង​របួស ដោយសារ​ការ​លើកគ្នា​មក​លួច​យក​ប្រេង​ពី​រថយន្ត​សី​ុ​ទែន​មួយ​ជួប​គ្រោះថ្នាក់​ហើយ​ផ្ទុះ​ឆេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ