ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ធ្វើ​ឱ្យ​ផ្លូវ​ទាំង​២​ខ្សែ​ខូចខាត​ខ្លាំង ហើយ​ត្រូវ​បងប្អូន​រិះគន់​ក្នុង​ហ្វេ​ស​ប៊ុ​ក (​​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ផ្លូវជាតិ​លេខ​3 និង​ផ្លូវជាតិ​លេខ​33 ស្ថិត​នៅ​ក្នុង​ខេត្តកំពត ដែល​ត្រូវ​បាន​គេ​មើលឃើញ​ជាក់ស្ដែង​ថា កំពុង​មាន​ស្ថានភាព​ដ៏​អាក្រក់​បំផុត ខណៈ​ពេល​ផ្លូវ​ទាំង​2​ខ្សែ​នេះ កំពុង​ជួសជុល…

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ផ្លូវជាតិ​លេខ​3 និង​ផ្លូវជាតិ​លេខ​33 ស្ថិត​នៅ​ក្នុង​ខេត្តកំពត ដែល​ត្រូវ​បាន​គេ​មើលឃើញ​ជាក់ស្ដែង​ថា កំពុង​មាន​ស្ថានភាព​ដ៏​អាក្រក់​បំផុត ខណៈ​ពេល​ផ្លូវ​ទាំង​2​ខ្សែ​នេះ កំពុង​ជួសជុល ស្រប​ពេល​មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​។

បើ​តាម​លោក ជី​ង គួ​ង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពត បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​១១ ខែសីហា​នេះ​ថា ផ្លូវ​ដែល​មានការ​ខូចខាត​ខ្លាំង​នោះ គឺ​ផ្លូវជាតិ​លេខ​33 ដែល​មាន​ចម្ងាយ​ប្រហែលជា​8​គីឡូ​ប៉ុណ្ណោះ ហើយ​ខាង​ក្រសួង​កំពុង​តែ​ធ្វើ ប៉ុន្តែ​ការ​យឺតយ៉ាវ​នេះ​ដោយសា​តែ​ភ្លៀង​ជាប់​ៗ​គ្នា​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ​។

លោ​និយាយ​ប្រាប់​បន្ត​ថា កន្លង​មក មាន​បងប្អូន​យើង​បង្ហោះ​តាម​បណ្ដាញ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក​ធ្វើការ​រិះ​គន់​រឿង​ផ្លូវ​ខូច តែ​មិន​អាច​ធ្វើ​ឱ្យ​លឿន​ខុស​បែបបទ បច្ចេកទេស​របស់​ខាង​ជំនាញ​បាន​ឡើយ​។ ហើយ​អ្នក​ធ្វើ​ដំណើរ​ក៏​អាច​ដឹង​ដែរ ព្រោះ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ភ្លៀង​ធ្លាក់​ជាប់​រហូត ជួន​ពេល​ខ្លះ​រណ្ដៅ​ជ្រៅ​ពេក យក​គ្រឿងចក្រ​ឈួ​ស​ឆាយ​ទាំង​ភ្លៀងរលឹម ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​ធ្វើ​ចរាចរណ៍​ក៏​មាន​។

លោក​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង ពី​មុន​មាន​រថយន្ត​ឆ្លងកាត់​ផ្លូវ​ក្នុង​ខេត្តកំពត​នេះ ជិត​1​ពាន់​គ្រឿង​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ឥឡូវនេះ យើង​បាន​រក​ឃើញ​ថា មាន​រថយន្ត​ដឹក​ធ្ងន់ និង​ស្រាល​រហូត​ដល់​4​ពាន់​ទៅ​5​ពាន់​គ្រឿងក្នុង​មួយ​ថ្ងៃ​។ ហើយ​ប្រភេទ​រថយន្ត​ទាំង​អស់នោះ សុទ្ធតែ​ជា​ប្រភេទ​រថយន្ត​ដឹក​ធ្ងន់​។

លោក​ប្រធាន​មន្ទីរ​រូប​នោះ​និយាយ​ថា ខាង​មន្ទីរ​ខិតខំ​សហការ​គ្នា​ជាមួយ​ក្រសួង និង​ធ្វើ​ឱ្យ​បាន​លឿន​។ ដោយឡែក​ផ្លូវជាតិ​លេខ​33 ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្ត​កែប មាន​ចម្ងាយ​ផ្លូវ​តែ​18​គីឡូម៉ែត្រ​ទេ ហើយ​ផ្លូវ​មាន​ចម្ងាយ​18​គីឡូម៉ែត្រ​នោះ​ក៏​កំពុង​ខូចខាត​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ