ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ធំ​ៗ​មាន​ទម្លាប់​ប្រជុំ​ដូច​ម្តេច​ដែល​ជួយ​ឲ្យ​ពួក​គេ​ជោគជ័យ ?

4 ឆ្នាំ មុន

ការ​ប្រជុំ គឺជា​រឿង​ធម្មតា​មួយ​ដែល​តែងតែ​កើត​មាន​ឡើង​នៅ​គ្រប់​ស្ថាប័ន​ការងារ ប៉ុន្តែ​កិច្ចប្រជុំ​មិន​តែងតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​បុគ្គលិក​ទេ ។ ពេល​ខ្លះ​កិច្ចប្រជុំ​បែរជា​ខ្ជះខ្ជាយ​ពេលវេលា​ទៅ​វិញ ព្រោះតែ​មិន​មានការ​រៀបចំ​ដិត​ដល់​ច្បាប់ទម្លាប់​ច្បាស់លាស់ ឬ​មាន​អ្នកចូលរួម​តិច ឬ​ច្រើន​ពេក​ជាដើម ។ សម្រាប់​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​រាប់​ប៊ី​លាន​ដុល្លារ…

ការ​ប្រជុំ គឺជា​រឿង​ធម្មតា​មួយ​ដែល​តែងតែ​កើត​មាន​ឡើង​នៅ​គ្រប់​ស្ថាប័ន​ការងារ ប៉ុន្តែ​កិច្ចប្រជុំ​មិន​តែងតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​បុគ្គលិក​ទេ ។ ពេល​ខ្លះ​កិច្ចប្រជុំ​បែរជា​ខ្ជះខ្ជាយ​ពេលវេលា​ទៅ​វិញ ព្រោះតែ​មិន​មានការ​រៀបចំ​ដិត​ដល់​ច្បាប់ទម្លាប់​ច្បាស់លាស់ ឬ​មាន​អ្នកចូលរួម​តិច ឬ​ច្រើន​ពេក​ជាដើម ។ សម្រាប់​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​រាប់​ប៊ី​លាន​ដុល្លារ ពួក​គេ​មិន​មាន​ពេល​ក្នុង​ការ​ចំណាយ ដើម្បី​អង្គុយ​ក្នុង​កិច្ចប្រជុំ​ដែល​មិន​មានការ​រៀបចំ​បាន​ល្អ​ឡើយ ។ លើស​ពី​នេះ​ទៅ​ទៀត​ពួក​គេ​មាន​ទម្លាប់​ប្រជុំ​ប្លែក​ៗ​ដែល​ជួយ​ឲ្យ​ពួក​គេ​សន្សំ​សំចៃ​ពេលវេលា និង​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ​ក្នុង​ក្រុមហ៊ុន​ផង​ដែរ ។

១. លោក Elon Musk ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla

លោក Must មាន​ស្តង់ដា​ខ្ពស់​ណាស់ ហើយ​លោក​ល្បីឈ្មោះ​ថា ជា​ចៅហ្វាយ​ដែល​បញ្ឈប់​ការងារ​បុគ្គលិក ប្រសិនបើ​ពួក​គេ​មិន​អាច​សម្រេច​កិច្ចការ​តាម​ពេលវេលា​កំណត់​ទេ​នោះ ។ ដូច្នេះ​ប្រសិនបើ​អ្នកចូលរួម​កិច្ចប្រជុំ​ជាមួយនឹង​លោក អ្នក​ត្រូវ​តែ​ត្រៀមខ្លួន​ឲ្យ​បាន​ដិត​ដល់ ។
លោក​ធ្លាប់​ផ្ញើ​អ៊ី​ម៉ែ​ល​មួយ​ទៅ​កាន់​បុគ្គលិក​ទាំងអស់​ថា «​សូម​ឈប់​មាន​កិច្ចប្រជុំ​ធំ​ៗ​លុះត្រាតែ​វា​ផ្តល់​អត្ថប្រយោជន៍​ដល់​មនុស្ស​ទាំងអស់​ដែល​ចូលរួម​… សូមកុំ​មាន​កិច្ចប្រជុំ​ញឹកញាប់​លុះត្រាតែ​ត្រូវ​ដោះស្រាយ​បញ្ហា​សំខាន់​… សូម​ដើរ​ចេញពី​បន្ទប់​ប្រជុំ​ពេល​ដែល​អ្នក​មិន​មាន​អ្វី​និយាយ​…​។​»

២. អ្នកស្រី Sheryl Sanberg ដែល​ជា​អ្នកគ្រប់គ្រង​ជាន់ខ្ពស់ Facebook

អ្នកស្រី Sandberg ទាមទារ​ឲ្យ​កិច្ចប្រជុំ​ប្រព្រឹត្ត​ទៅ​តាម​រៀប​វារៈ​ច្បាស់លាស់ ។ អ្នកស្រី​តែងតែ​កាន់​សៀវភៅ​កត់ត្រា​មួយ​ជាប់​ខ្លួន​ជា​រៀង​រាល់ពេល​មាន​កិច្ចប្រជុំ ហើយ​អ្នកស្រី​សរសេរ​ពី​ចំណុច​ដែល​ត្រូវ​និយាយ និង​មាន​លើ​របៀបវារៈ ។ ទស្សនាវដ្តី Fortune បាន​ឲ្យ​ដឹង​ថា អ្នកស្រី​នឹង​ឆូត​វា​ចោល​ម្តង​មួយ​ៗ រួច​ប្តូរ​ទៅ​និយាយ​ពី​ប្រធានបទ​ដែល​មាន​លើ​របៀបវារៈ​ផ្សេង​ទៀត​បន្ទាប់​ពី​ការ​ឆូត ។ កិច្ចប្រជុំ​នឹង​បញ្ចប់​ពេល​ដែល​ប្រធានបទ​ទាំងអស់​ត្រូវ​បាន​ពិភាក្សា​មិន​ថា វា​មាន​រយៈពេល​១​ម៉ោង ឬ​១០​នាទី​ទេ ។

៣. លោក Steve Jobs ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​របស់ Apple

លោក Jobs ចូល​ចិត្ត​កិច្ចប្រជុំ​តូច​ៗ ។ លោក​មិន​ចូល​ចិត្ត​ទេ ពេល​ដែល​មាន​មនុស្ស​ច្រើន​ពេក​ចូលរួម​កិច្ចប្រជុំ​ព្រោះ​លោក​គិត​ថា មានគំនិត​ច្រើន​ពេក​ក្នុង​បន្ទប់​តែ​មួយ ដែល​ប៉ះពាល់​ដល់​ភាព​ងាយស្រួល ។ លោក Jobs នឹង​ដេញ​អ្នក​ដែល​មិន​មានឈ្មោះ​ក្នុង​បញ្ជី​ចូលរួម​កិច្ចប្រជុំ​ចេញ ហើយ​លោក​តែងតែ​បដិសេធ​រាល់​ការ​អ​ញ្ចើ​ញ​ចូល​កិច្ចប្រជុំ​ដែល​មាន​មនុស្ស​ចូលរួម​ច្រើន​ដូច​ពេល​ដែល​លោក​អតីត​ប្រធានាធិបតី Barack Obama អញ្ជើញលោក​ឲ្យ​ចូលរួម​កិច្ចប្រជុំ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាដើម ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ