ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លៀស​៤​គ្រួសារ​ទៅ​ទីទួល​សុវត្ថិភាព ខណៈ​ផ្ទះ​រាប់​សិប​ខ្នង​ទៀត​លិច​ទឹក

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ យ៉ាង​ហោច​ណាស់​ប្រជាពលរដ្ឋ​៤​គ្រួសារ​ត្រូវ​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព ខណៈ​ហេ​ដ្ឋា​រចនា​សម្ព័​ន​មួយ​ចំនួន​កំពុង​វាយប្រហា​ពី​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​សេ​សាន្ត ។ បើ​តាម​របាយការណ៍​របស់​លោក​អភិបាលស្រុក​សុវណ្ណ ពិ​សេដ្ឋ អោយ​ដឹង​ថា ជំនន់​ទឹកភ្លៀង បាន​បង្ក​ផល​ប៉ះពាល់​ដល់​ហេ​ដ្ឋា​រចនា​ស​ម្ភ័​ន​មួយ​ចំនួន​នៅ​ឃុំ​ក្បាល​រមាស…

ខេត្តស្ទឹងត្រែង ៖ យ៉ាង​ហោច​ណាស់​ប្រជាពលរដ្ឋ​៤​គ្រួសារ​ត្រូវ​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព ខណៈ​ហេ​ដ្ឋា​រចនា​សម្ព័​ន​មួយ​ចំនួន​កំពុង​វាយប្រហា​ពី​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​សេ​សាន្ត ។ បើ​តាម​របាយការណ៍​របស់​លោក​អភិបាលស្រុក​សុវណ្ណ ពិ​សេដ្ឋ អោយ​ដឹង​ថា ជំនន់​ទឹកភ្លៀង បាន​បង្ក​ផល​ប៉ះពាល់​ដល់​ហេ​ដ្ឋា​រចនា​ស​ម្ភ័​ន​មួយ​ចំនួន​នៅ​ឃុំ​ក្បាល​រមាស ក្នុង​នោះ​ភូមិ​ក្របី​ជ្រុំ ឃុំ​ក្បាល​រមាស ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​១០ វេលា​ម៉ោង​១០​យប់ ខែសីហា​នេះ ។

ទឹកជំនន់​ទន្លេស្រែពក បាន​ជន់​លិច​ភូមិករ​ណ៍ ដីស្រែ​របស់​បងប្អូន​ប្រជាពលរដ្ឋ ហេ​ដ្ឋា​រចនា​ស​ម្ភ័​ន រួម​មាន​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម​ប្រវែង​៤៥០​ម៉ែត្រ ត្រូវ​បាន​លិច​ស្ពានឈើ​ក្បាល​បេតុង​ប្រវែង​៣០​ម៉ែត្រ មួយ​កន្លែង​លូ​កាត់​ផ្លូវ​ចំនួន​២​កន្លែង សាលារៀន​បឋម​សិក្សា​១​ខ្នង មាន​៥​បន្ទប់ អណ្ដូងទឹក​ចំនួន​១​កន្លែង ថ្នាក់​ម​ត្តេ​យ្យ​សហគមន៍​១​ខ្នង និង​ប្រព័ន្ធ​ចែកចាយ​ទឹក​ស្អាត​នៅ​សា​លាម​ត្តេ​យ្យ​សហគមន៍​ផ្ទះ​ចំនួន​៣០​ខ្នង ក្នុង​ចំណោម​២៧០​ខ្នង​ផ្ទះ ត្រូវ​បាន​ទឹក​ហូរ​ចូល​ក្រោមផ្ទះ និង​លិច​កម្ពស់​ប្រមាណ​១​ម៉ែត្រ ក្នុង​នោះ​មាន​៤​គ្រួសារ​ដែល​ត្រូវ​បាន​ជម្លៀស​ចេញពីផ្ទះ​ដីស្រែ​សន្ទូង​សំណាប​សរុប​ប្រមាណ​ជា​៤០០​ហិ​កតា ត្រូវ​បាន​លិចលង់ ។

ដោយឡែក​នៅ​ចំណុច​អូរ​គគីរ ស្ថិត​ក្នុងភូមិ​ក្បាល​រមាស​ថ្មី​មាន​ចំនួន​២៥​គ្រួសារ និង​ស្រែ​១៨​ហិ​កតា​ត្រូវ​បាន​លិច ។ ទាក់ទិន​ជំនន់​ទឹកភ្លៀង​នេះ​ដែរ ក្រុមការងារ​ដោយ​មានការ​ចូលរួម​ពី​លោក​មេឃុំ​ក្រុមប្រឹក្សា​ឃុំ​មន្ត្រី​កងរាជអាវុធហត្ថ​មន្ត្រី​ប៉ុស្តិ៍​នគរបាល មេ​ភូមិ​អនុ​ភូមិ​ប្រធាន​មណ្ឌល សុខភាព ចុះ​ពិនិត្យ​ស្ថានភាព ដើម្បី​ផ្ដល់​កិច្ច​អន្តរាគមន៍​តាម​ការ​ចាំបាច់​ជាក់ស្ដែង និង​អប់រំ​ផ្សព្វផ្សាយ​ណែនាំ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ផល​ប៉ះពាល់​នានា​នៃ​គ្រោះ​ទឹកជំនន់ ពិសេស​ការ​រស់នៅ​ស្អាត​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​កុមារ​តូច​ផ្ទះសម្បែង​ទ្រព្យសម្បត្តិ​យានយន្ត​សត្វ​ចិញ្ចឹម​នានា​ដោយ​នាំ​ដឹក​យក​ទៅ​ទុក​នៅ​ទីទួល​ដែល​មាន​សុវត្ថិភាព ។

ស្ថិត​ក្រោម​ការ​ធ្លាក់​ភ្លៀង​បង្គួរ​កម្ពស់​ទឹកទន្លេ នៅ​ព្រឹក​ថ្ងៃ​ទី​១១ សីហា​នេះ ទឹកទន្លេ​មេគង្គ (​ប្រកាស ១០.៧០​ម៉ែត្រ​) ព្រឹក​នេះ​៦.៤៤​ម៉ែត្រ​ល្ងាច​ម្សិល​៦.១៣ ម៉ែត្រ​ឡើង​០.៣១​ម៉ែត្រ ទឹក​ទន្លេសេសាន (​ប្រកាស​១០.៥០​ម៉ែត្រ​) ព្រឹក​នេះ​កម្ពស់​៨.៥៣​ម៉ែត្រ ល្ងាច​ម្សិល ៧.៧៣​ម៉ែត្រ​ឡើង​០.៨៣​ម៉ែត្រ ទឹក​ទន្លេសេកុង (​ប្រកាស​១១.៥០​ម៉ែត្រ​) ព្រឹក​នេះ​៦.៩៩​ម៉ែត្រ​ល្ងាច​ម្សិល ៦.២៣ ម៉ែត្រ​ឡើង ០.៧៦​ម៉ែត្រ​សម្រាប់ សី​តុ​ហ​ភាព​ខេត្តស្ទឹងត្រែង នា​ថ្ងៃ​ទី​១១ សីហា​នេះ​កម្រិត​២៣​ទៅ​៣០​អង្សារ ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ