ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ប្រពន្ធ​មក​ដល់​ឃើញ​ប្តី​ស្លុតចិត្ត​…​ដេក​ក្នុង​ថ្លុកឈាម

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ពិតជា​សាហាវឃោរឃៅ​ណាស់ ជន​ដៃដល់​ម្នាក់​យក​កាំបិត​បុ័ងតោ​កាប់​ជ្រូក​យក​ទៅ​កាប់​បុរស​ម្នាក់​ជា​ជន​រង​គ្រោះជា​ច្រើន​កន្លែង​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ដោយសារ​ធ្លាប់​មាន​ទំនាស់​ពាក្យ​សម្តី​នឹង​គ្នា កាល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី​១០…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ពិតជា​សាហាវឃោរឃៅ​ណាស់ ជន​ដៃដល់​ម្នាក់​យក​កាំបិត​បុ័ងតោ​កាប់​ជ្រូក​យក​ទៅ​កាប់​បុរស​ម្នាក់​ជា​ជន​រង​គ្រោះជា​ច្រើន​កន្លែង​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ដោយសារ​ធ្លាប់​មាន​ទំនាស់​ពាក្យ​សម្តី​នឹង​គ្នា កាល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី​១០ ខែសីហា​នេះ នៅ​ចំណុច​ក្បែរ​ផ្លូវលំ​ខាងជើង​ភូមិ​លេខ​៥ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្ដាល ។

សេចក្តីរាយការណ៍​បាន​បន្ត ជន​រង​គ្រោះ​ឈ្មោះ ពត ហ៊​ង អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​លេខ​៣ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្ដាល ។ ជនសង្ស័យ​ឈ្មោះ ង​ន សុវណ្ណ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

នគរបាល​គួរ​បញ្ជាក់​ថា តាម​ការ​បំភ្លឺ​របស់​ប្រពន្ធ​ជន​រង​គ្រោះ នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​ជន​រង​គ្រោះ​បាន​យក​លុយ​ចំនួន​២៩០.០០០​រៀល ប្រាប់​ថា ទៅ​ទិញ​អា​គុយ​នៅ​ផ្សារ​ព្រែក​ថ្មី ស្រុក​កៀនស្វាយ មក​ប្រើប្រាស់ ហើយ​ក៏​បាត់​រហូត​ដល់​ម៉ោង​ប្រហែលជា​១១​និង​៣០​នាទី ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​មក​ប្រាប់​ប្រពន្ធ​ថា « ខ្លួន​ត្រូវ​គេ​កាប់​ហើយ​នៅ​ដេក​ក្បែរផ្លូវ​ខាងជើង​ភូមិ​លេខ​៥» ភ្លាម​ៗ​នោះ​ប្រពន្ធ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូឌុប​មក​ដល់​កន្លែង​កើតហេតុ ឃើញ​ជន​រង​គ្រោះ ដេក​ខ្លួន​ប្រឡាក់​សុទ្ធតែ​ឈាម បន្ទាប់​មក​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ពេល​ទៅ​ដល់​ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ។

ករណី​នេះ​ជា​ករណី​ឃាតកម្ម មូលហេតុ​គំនុំ ។ យោង​តាម​លទ្ធផល​ពិនិត្យ​សាកសព​ឈ្មោះ ពត ហ៊​ង អាយុ​៣០​ឆ្នាំ មាន​ស្នាម​របួស​៦​កន្លែង ដោយ​បច្ចុប្បន្ន​ជនសង្ស័យ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ