ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​យុវជន​ម្នាក់​រលាក​មួយ​ចំហៀង​ខ្លួន ខណៈ​កំពុងធ្វើការ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជា​អ្នកបើកបរ​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​របា​ន​រង​របួស​រលាក​មួយ​ចំហៀង​ខ្លួន​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ខណៈ​ជន​រង​គ្រោះ​ឡើង​ជាន់​ឈរ​លើ​ប៉ែល​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ​មួយ​គ្រឿង​ទៀត ហើយ​ឲ្យ​អ្នក​បើក​អេ​ស្កា​វ៉ា​ទ័​រលើ​ក​ប៉ែល​ឡើង​ដើម្បី​ចងខ្សែ​ភ្លើង​លើ​ឲ្យ​ខ្ពស់​បន្តិច​ងាយស្រួល​កាយ​ដី ប៉ុន្តែ​ជា​អកុសល​ប៉ែល​គ្រឿងចក្រ​នោះ​បាន​ទៅ​កៀក​ខ្សែភ្លើង ស្រាប់តែ​ឆ្លង​ចរន្ត​អគ្គី​ស​នី​ទុ​ស្សេ​បែក​ផ្កាភ្លើង​បណ្ដាល​ឲ្យ​ឆក់​និង​ឆេះ​ជន​រង​គ្រោះ​រង​របួស​រលាក​យ៉ាងធ្ងន់ធ្ងរ​តែ​ម្ដង​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជា​អ្នកបើកបរ​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​របា​ន​រង​របួស​រលាក​មួយ​ចំហៀង​ខ្លួន​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ខណៈ​ជន​រង​គ្រោះ​ឡើង​ជាន់​ឈរ​លើ​ប៉ែល​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ​មួយ​គ្រឿង​ទៀត ហើយ​ឲ្យ​អ្នក​បើក​អេ​ស្កា​វ៉ា​ទ័​រលើ​ក​ប៉ែល​ឡើង​ដើម្បី​ចងខ្សែ​ភ្លើង​លើ​ឲ្យ​ខ្ពស់​បន្តិច​ងាយស្រួល​កាយ​ដី ប៉ុន្តែ​ជា​អកុសល​ប៉ែល​គ្រឿងចក្រ​នោះ​បាន​ទៅ​កៀក​ខ្សែភ្លើង ស្រាប់តែ​ឆ្លង​ចរន្ត​អគ្គី​ស​នី​ទុ​ស្សេ​បែក​ផ្កាភ្លើង​បណ្ដាល​ឲ្យ​ឆក់​និង​ឆេះ​ជន​រង​គ្រោះ​រង​របួស​រលាក​យ៉ាងធ្ងន់ធ្ងរ​តែ​ម្ដង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩ នៅ​ក្នុង​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ក្លោ​ង​ទ្វារ​វត្ត​ជន្លង់ម្លូរ ស្ថិត​នៅ​ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

យុវជន​រង​គ្រោះ​ឈ្មោះ ស្រៀ​ង ហ៊ុយ អាយុ​២៣​ឆ្នាំ មុខរបរ​បើកបរ​អេ​ស្កា​វ៉ា​ទ័​រ ស្នាក់​នៅ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ យុវជន​រង​គ្រោះ​ម្នាក់​ខាងលើ​បាន​បើកបរ​គ្រឿងចក្រ​អេ​ស្ការ​វ៉ា​ទ័​រកា​យ​ដី​ជា​ធម្មតា ខណៈនោះ​មាន​ខ្សែភ្លើង​ធ្លាក់​ទើស​កន្លែង​កាយ​ដី ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ចុះ​ពី​គ្រឿងចក្រ​របស់​ខ្លួន និង​បាន​ឡើងឈរ​ជាន់​លើ​ប៉ែល​អេ​ស្កា​វ៉ា​ទ័​រ​១​គ្រឿង​ផ្សេង​ទៀត និង​ឲ្យ​អ្នកបើកបរ​អេ​ស្កា​វ៉ា​ទ័​រ​នោះ​លើក​ប៉ែល​ឡើង ដើម្បី យុវជន​រង​គ្រោះ​ចងខ្សែ​ភ្លើង​លើក​ឲ្យ​ខ្ពស់ លុះ​ពេល​លើក​ឡើង​នោះ ស្រាប់តែ​ប៉ែល​អេ​ស្កា​វ៉ា​ទ័​របា​ន​ទៅ​កៀក​នឹង​ខ្សែភ្លើង​ដែល​មាន​កម្លាំង​ខ្លាំង ព្រមទាំង​មាន​បំពាក់​ត្រង់​ហ្វូ​ជាប់​បង្គោល​ភ្លើង​ផង​នោះ ទើប​ធ្វើ​ឲ្យ​ឆ្លង​ចរន្តអគ្គិសនី​ទុ​ស្សេ​ជា​អណ្តាតភ្លើង​បណ្តាល​ឱ្យ​ឆក់​និង​ឆេះ​ជន​រង​គ្រោះ​រលាក​ខ្លោច​មួយ​ចំហៀង​ខ្លួន​រង​របួសធ្ងន់​តែ​ម្ដង​។

បន្ទាប់ពីកើតហេតុ ភ្លាម​ៗ​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ បាន​ដឹក​យក​យុវជន​ខាងលើ​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដើម្បី​សង្គ្រោះ​បន្ទាន់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ