ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​អំពា​វា​នាវ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​ធម្មជាតិ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​បញ្ហា​គ្រោះ​ធម្មជាតិ ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​« តាម​ព្យាករណ៍​អាកាសធាតុ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​បញ្ហា​គ្រោះ​ធម្មជាតិ ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​« តាម​ព្យាករណ៍​អាកាសធាតុ គឺ​មាន​ភ្លៀង​បង្អុរ​ចុះ​មក​នៅ​តាម​តំបន់​នៃ​ខេត្ត​មួយ​ចំនួន ជា​ពិសេស​ខេត្ត​ជាប់​តំបន់​សមុទ្រ ដែល​អាច​ប្រឈម​នឹង​បញ្ហា​ទឹក​ឡើង ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ ដែល​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុវត្ថិភាព​បងប្អូន​» ។

សម្តេច​បន្ថែម​ថា ទន្ទឹម​នឹង​នេះ សូម​បងប្អូន​តាមដាន​ព័ត៌មាន​ជា​ប្រចាំ ហើយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ពេល​ធ្វើ​នេសាទ និង​ក្នុង​ពេល​បើកបរ​តាម​ដងផ្លូវ​ទៅ​តាម​បណ្តា​ខេត្ត​ដែល​កំពុង​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ។ សម្តេច​ក៏​ស្នើ​ឲ្យ​សូម​ក្រសួង​មន្ទីរ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ជួយ​សង្គ្រោះ និង​ដោះស្រាយ​ជា​បន្ទាន់​ជូន​ដល់​បងប្អូន​ដែល​កំពុង​រង​គ្រោះ​ដោយសារ​បញ្ហា​ខាងលើ​នេះ ។

សូម​ជម្រាប​ថា ការ​អំពាវនាវ​របស់​សម្តេច តេ​ជោ ហ៊ុន សែន ខណៈ​ដែល​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តរតនគិរី​បាន​កំពុង​រង​គ្រោះ​ទំនប់​ទឹកភ្លៀង ដោយ​ធ្វើ​ឲ្យ​មានការ​បាត់បង់​ជីវិត និង​រលំ​ផ្ទះ​ប្រជាពលរដ្ឋ ជាដើម ។ សូម​ជូនពរ​បងប្អូន​សុខ​សប្បាយ​ទាំងអស់​គ្នា ហើយ​សូម​បាន​រីករាយ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ចុង​ស​ប្តា​ហ៍​នេះ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ