ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ខ​លម​ក​ប្រាប់​បណ្តាំ​ចុង​ក្រោយ​ឱ្យ​មើលថែ​កូន​ផង​ជាង​១០​ថ្ងៃក្រោយ​ស្រាប់តែ​…

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ស្ត្រី​ចំណាស់​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត​រឿង​ជំពាក់​បំណុល​គេ​ច្រើន​ពេក​បាន​ខ​ល​ទៅ​កាន់​ប្ដី​របស់​គាត់​ដោយ​បាន​ផ្ដាំផ្ញើ​រថា​«​សូម​ឯង​ជួយ​មើលថែ​កូន​ៗ​ផង​ខ្ញុំ​ទៅ​ស្លាប់​ហើយ​» ក្រោយមក​បាន​បិទ​ទូរស័ព្ទ​រួច​ក៏​ស្រាប់តែ​បាត់​ខ្លួន​រហូត​ទោះជា​ប្ដី​ខំ​តាម​រក​យ៉ាងណា​ក៏​មិន​បានឃើញ​ដែរ ។ លុះ​រយៈពេល​ជាង​១០​ថ្ងៃ​ក្រោយមក​ស្រាប់តែ​អ្នក​ភូមិ​ប្រទះ​ឃើញ​សាកសព​អណ្ដែត​ទឹកស្រះ​មាន​សភាព​ហើម​ស្អុយរលួយ​ទៅ​ហើយ ។ បន្ទាប់​មក​នគរបាល​បាន​ចុះ​ទៅ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ និង​បាន​រក​ឃើញ​ថា គាត់​ស្លាប់​ដោយ​លង់ទឹក​ដែល​សង្ស័យ​ថា…

ខេត្តកណ្ដាល ៖ ស្ត្រី​ចំណាស់​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត​រឿង​ជំពាក់​បំណុល​គេ​ច្រើន​ពេក​បាន​ខ​ល​ទៅ​កាន់​ប្ដី​របស់​គាត់​ដោយ​បាន​ផ្ដាំផ្ញើ​រថា​«​សូម​ឯង​ជួយ​មើលថែ​កូន​ៗ​ផង​ខ្ញុំ​ទៅ​ស្លាប់​ហើយ​» ក្រោយមក​បាន​បិទ​ទូរស័ព្ទ​រួច​ក៏​ស្រាប់តែ​បាត់​ខ្លួន​រហូត​ទោះជា​ប្ដី​ខំ​តាម​រក​យ៉ាងណា​ក៏​មិន​បានឃើញ​ដែរ ។ លុះ​រយៈពេល​ជាង​១០​ថ្ងៃ​ក្រោយមក​ស្រាប់តែ​អ្នក​ភូមិ​ប្រទះ​ឃើញ​សាកសព​អណ្ដែត​ទឹកស្រះ​មាន​សភាព​ហើម​ស្អុយរលួយ​ទៅ​ហើយ ។ បន្ទាប់​មក​នគរបាល​បាន​ចុះ​ទៅ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ និង​បាន​រក​ឃើញ​ថា គាត់​ស្លាប់​ដោយ​លង់ទឹក​ដែល​សង្ស័យ​ថា គាត់​ធ្វើ​អត្តឃាត​លោតទឹក​សម្លាប់​ខ្លួន​ព្រោះតែ​វិបត្តិ​ខាងលើ ។

ករណី​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ស្រះ​ទឹក​មួយ​កន្លែង ស្ថិត​នៅ​ខាងកើត​ភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ស្ត្រី​ចំណាស់​ដែល​ស្លាប់​ខាងលើ​នោះ​ឈ្មោះ ស៊ន គា អាយុ​៤៩​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​អ្នក​អនាម័យ មាន​ទីលំនៅ​ក្នុងភូមិ​ជំទប់​មាន់ ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពុងស្ពឺ ។ មាន​ប្តី​ឈ្មោះ កែវ ប៉េ អាយុ​៥១​ឆ្នាំ មុខរបរ​សន្តិសុខ​រោងចក្រ និង​មានកូន​៥​នាក់ ក្នុង​នោះ​ប្រុស​៣​នាក់ និង​ស្រី​២​នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ ។

បើ​តាម​បុរស​ម្នាក់​ឈ្មោះ ផែង គី​ម​ហៀ​ង អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​បាន​បំភ្លឺ​ប្រាប់​នគរបាល​ថា នៅ​មុន​ពេល​មានការ​ភ្ញាក់ផ្អើល​ខាងលើ ខណៈ​ដែល​គាត់​ទៅ​បេះ​ផ្លែ​ក្រសាំង​នៅ​ខាងកើត​ផ្ទះ​ដើម្បី​យក​មក​ស្លរ​ស្រាប់តែ​ឃើញ​សព​អណ្តែត​ទឹក ។ ពេល​នោះ​គាត់​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​ក៏​បាន​ហៅ​បងប្អូន​ឲ្យ​ទៅ​ជួយ​មើល​ព្រមទាំង​ប្រាប់​លោក​មេ​ភូមិ​ឲ្យ​ដឹង និង​ខ​ល​ប្រាប់​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​បែក​ចាន​ឲ្យ​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ស្រុក​អង្គស្នួល​ចុះ​ទៅ​ពិនិត្យ​មើល​ភ្លាម​ៗ​ដែរ ។

ដោយឡែក​ស្ត្រី​ម្នាក់​ឈ្មោះ សឿ​ន សុខ​នៅ អាយុ​៤២​ឆ្នាំ មុខរបរ​លក់ដូរ ជា​អ្នក​ភូមិ​នោះ​ដែរ​បាន​ឲ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ គាត់​បាន​យក​ខោអាវ​ទៅ​បោកគក់​នៅ​ស្រះ​ទឹក​ខាងលើ​ហើយ​បានឃើញ​មួក និង​ទូរស័ព្ទ​១​គ្រឿង​នៅ​មាត់​ស្រះ​ទឹក​នោះ ។ បន្ទាប់​មក​គាត់​ក៏​បាន​យក​ទូរ​សព្ទ័​នោះ​ទៅ​ឲ្យ​ម្ដាយ​គាត់​ទុក​ប្រើ ប៉ុន្តែ​ខណៈនោះ​ម្ដាយ​គាត់​អត់​ចេះ​ប្រើ​ទេ និង​បាន​ទុក​ចោល​នៅ​ក្នុងផ្ទះ​ហើយ​ក៏​មិន​នឹក​ស្មានថា​ម្ចាស់​ទូរស័ព្ទ​នេះ​ស្លាប់​នៅ​ក្នុង​ទឹកស្រះ​បែប​នេះ​ឡើយ ។ បន្ទាប់​មក​គាត់​ក៏​បាន​យក​ទូរស័ព្ទ​រួម​ជាមួយ​មួក​ដែល​រើស​បាន​នៅ​មាត់​ស្រះ​ទឹក​នោះ​ទៅ​ប្រគល់​ជូន​នគរបាល​ទុកជា​ភស្តុ​តាង​ផង​ដែរ ។

ក្រោយ​ពេល​ប្រទះ​ឃើញ​អណ្ដែត​ទឹក​ភ្លាម​ៗ​នោះ​សាកសព​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ខណៈនោះ​នគរបាល​បាន​បើក​ទូរស័ព្ទ​ដែល​គាត់​រើស​បាន​ខ​លតា​ម​លេខ​នៅ​ក្នុង​នោះ​ស្រាប់តែ​ចូល​ទៅ​ប្ដី​សព​ទើបបាន​ស្គាល់​អត្តសញ្ញាណ ។

លោក កែវ ប៉េ ដែល​ជា​ប្ដី​បាន​និយាយ​ប្រាប់​នគរបាល​ថា កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ ប្រពន្ធ​គាត់​បាន​ខ​ល​ទៅ​ប្រាប់​គាត់​ដែល​កំពុង​យាម​ថា​«​សូម​ឯង​ជួយ​មើលថែ​កូន​ៗ​ផង​ខ្ញុំ​ទៅ​ស្លាប់​ហើយ​» ។ ខណៈនោះ​គាត់​បាន​ឆ្លើយ​ថា​«​ឯង​ទៅ​ស្លាប់?​» ប្រពន្ធ​ក៏​ឆ្លើយ​វិញ​ថា «​គ្រាន់តែ​ផ្ដាំ​ឲ្យ​មើល​កូន​ប៉ុណ្ណឹង​សោះ​ម្ដេច​ក៏​និយាយ​អាក្រក់​ម្ល៉េះ ! » ។

ក្រោយមកក៏​បាន​បិទ​ទូរស័ព្ទ​រួច​ក៏​ស្រាប់តែ​បាត់​ខ្លួន​រហូត​ទោះជា​គាត់​ខំ​តាម​រក​យ៉ាងណា​ក៏​មិន​បានឃើញ​ដែរ ហើយ​ខ​ល​ក៏​លែង​ចូល​ទៀត លុះ​រយៈពេល​ជាង​១០​ថ្ងៃ​ក្រោយមក​ស្រាប់តែ​ប្រពន្ធ​គាត់​ស្លាប់​មែន និង​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​សាកសព​អណ្ដែត​ទឹកស្រះ​មាន​សភាព​ហើម​ស្អុយរលួយ​ទៅ​ហើយ ។

នគរបាល​បាន​និយាយ​ថា ស្ត្រី​ចំណាស់​រូប​នេះ​ស្លាប់​ដោយ​លង់ទឹក​ដោយ​សង្ស័យ​ថា ធ្វើ​អត្តឃាត​លោតទឹក​សម្លាប់​ខ្លួន​ព្រោះតែ​វិ​បត្ត​ផ្លូវចិត្ត​រឿង​ជំពាក់​ប​ណុ​ល​គេ​ច្រើន ព្រោះ​បើ​តាម​កូនស្រី​របស់​គាត់​ម្នាក់​បាន​បំភ្លឺ​ប្រាប់​ថា មុន​ពេល​ស្លាប់​គាត់​ចេះ​តែ​ត្អូញត្អែរ​ថា ពិបាកចិត្ត​ខ្លាំង​ណាស់​រឿង​ជំពាក់​លុយ​គេ​នេះ ។

ខណៈនោះ​នាង​តែងតែបាន​លួងលោម​ប្រាប់​ទៅ​ម្ដាយ​ថា ជំពាក់​គេ​ប៉ុណ្ណឹង​កុំ​ពិបាកចិត្ត​ធ្វើ​អ្វី តែ​ម្ដាយ​មិន​ស្ដាប់​ឡើយ លុះ​ក្រោយមក​ស្រាប់តែ​ប្រទះ​ឃើញ​ស្លាប់​បែប​នេះ​ទៅ​វិញ ។ ក្រោយ​ពេល​កម្លាំង​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​រួចរាល់​ហើយ​ក្រុម​គ្រួសារ​ក៏​បាន​នាំ​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ