ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកខ្លះ​នៅ​ស្តាប់ធម៌​ឯ​ខ្លះ​ទៀត​ព្រោះតែ​កាម​ក៏​ទៅ​ផ្ទះ​វិញ

4 ឆ្នាំ មុន

នៅក្នុងគម្ពីរធម្មបទព្រះ​បរម​សា​សា្ត​ទ្រង់​ប្រារព្ធ​នូវ​ការ​ស្តាប់​ព្រះធម៌​របស់​ពួក​អ្នកស្រុក​នៅ​ក្រុង​សាវត្ថី​។ សម័យមួយ​ពួក​អ្នកស្រុក​បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ធ្វើបុណ្យ​ឱ្យទាន​មាន​ស្តាប់ធម៌​ទេសនា រហូត​ដល់​ព្រឹក​ឡើង ពួក​ខ្លះ​មាន​សេចក្តី​ត្រេកត្រអាល​ក្នុង​កាម​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏​មាន ពួក​ខ្លះ​ដេក​លក់​នៅ​ក្នុង​ព្រះ​វិហារ​ដល់​ព្រឹក​ឡើង​ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏​មាន ។ ភិក្ខុ​ទាំងឡាយ​បានឃើញ​យ៉ាងនេះ​ហើយ ក៏​ប្រជុំ​គ្នា​និយាយ​ពី​រឿង​នោះ​។ ព្រះ​សាស្តា​​សេ្ត​ច​យាង​មក​ក្នុង​​ទីប្រជុំ ហើយ​សម្តែង​ធ​ម្មី​កថា​យ៉ាងនេះ​ថា…

នៅក្នុងគម្ពីរធម្មបទព្រះ​បរម​សា​សា្ត​ទ្រង់​ប្រារព្ធ​នូវ​ការ​ស្តាប់​ព្រះធម៌​របស់​ពួក​អ្នកស្រុក​នៅ​ក្រុង​សាវត្ថី​។ សម័យមួយ​ពួក​អ្នកស្រុក​បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ធ្វើបុណ្យ​ឱ្យទាន​មាន​ស្តាប់ធម៌​ទេសនា រហូត​ដល់​ព្រឹក​ឡើង ពួក​ខ្លះ​មាន​សេចក្តី​ត្រេកត្រអាល​ក្នុង​កាម​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏​មាន ពួក​ខ្លះ​ដេក​លក់​នៅ​ក្នុង​ព្រះ​វិហារ​ដល់​ព្រឹក​ឡើង​ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក៏​មាន ។

ភិក្ខុ​ទាំងឡាយ​បានឃើញ​យ៉ាងនេះ​ហើយ ក៏​ប្រជុំ​គ្នា​និយាយ​ពី​រឿង​នោះ​។ ព្រះ​សាស្តា​​សេ្ត​ច​យាង​មក​ក្នុង​​ទីប្រជុំ ហើយ​សម្តែង​ធ​ម្មី​កថា​យ៉ាងនេះ​ថា បណ្តា​មនុស្ស​ទាំងឡាយ​ម​មនុស្ស​ដែល​បាន​ដល់​ត្រោ​យ​គឺ​ព្រះ​និព្វាន​នោះ មាន​ចំនួន​តិចតួច​ណាស់ ឯ​អ្នក​ដែល​រវល់​ងប់​ង​ល់​នឹង​កាម​មាន​ចំនួន​ច្រើ ។

អ្នក​ណា​ប្រព្រឹត្ត​ធម៌​សមគួរ​ដល់​ធម៌​ដែល​ព្រះ​តថាគត​បាន​សម្តែង​ហើយដោយ​ប្រពៃ អ្នក​ទាំងនោះ​នឹង​បាន​ដល់​នូវ​ត្រើយ​គឺ​ព្រះ​និព្វាន ឆ្លង​ផុត​វាលវដ្តសង្សារ​ដែល​ជាទី​តាំង​នៃ​មច្ចុរាជ​គឺ​កិលេស​មារ​ដែល​បុគ្គល​ឆ្លង​បាន​ដោយ​កម្រ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ