ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រះសីហនុអើយ…ជួបគ្រោះម្ល៉េះនេះ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ គ្រោះ​ផ្ទួន​ៗ​នៅក្នុងខេត្ត​ព្រះ​សីហ​នុ បាននិង​​កំពុង​រង​ការ​វាយប្រហារ​ដោយសារ​​ទឹកជំនន់​ផង ដាច់​អគ្គិសនី និងដាច់​ទឹក​​​ ​ដែល​កំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​គ្រោះ​ជំនន់​ទឹក​ភ្លើង រហូត​មាន​បង្គោលភ្លើង​​ដួល​រលំ បណ្តាលឱ្យ​ដាច់​ចរន្តអគ្គិសនីប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​…

ខេត្តព្រះសីហនុ ៖ គ្រោះ​ផ្ទួន​ៗ​នៅក្នុងខេត្ត​ព្រះ​សីហ​នុ បាននិង​​កំពុង​រង​ការ​វាយប្រហារ​ដោយសារ​​ទឹក
ជំនន់​ផង ដាច់​អគ្គិសនី និងដាច់​ទឹក​​​ ​ដែល​កំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​គ្រោះ​ជំនន់​ទឹក​ភ្លើង រហូត​មាន​បង្គោលភ្លើង​​ដួល​រលំ បណ្តាលឱ្យ​ដាច់​ចរន្តអគ្គិសនីប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ កំពុង​ត្រូវ​បាន​​ជម្លៀស​ចេញពីផ្ទះ​ដែល​ជន់​លិច ។

ជាង​នេះ​ទៅ​ទៀត ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​ នៅ​តែ​បន្ត​ធ្លាក់​ជា​ច្រើន​ថ្ងៃ​ជាប់​ៗ​គ្នា ធ្វើ​អោយ​ទឹក​នៅ​ទំនប់​ក្បាលឆាយ​មានការ​កើន​ឡើងជា​គំហុក ហើយ​បាន​ហូរ​ច្រោះ​ដាច់​ផ្លូវ និង​ដួល​រលំ​បង្គោល​ភ្លើង​ បណ្តាល​អោយ​ដាច់​ចរន្ត​អគ្គិ​សនី ជា​ហេតុ​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ទឹក​នៅ​ក្រុងព្រះសីហនុ​ទាំងមូល ​។

ដូច្នេះ​ ប្រជាពលរដ្ឋ​ត្រូវ​ប្រឈម​មុខ​ផ្ទួន​ៗ​ទាំង​ការ​រង​គ្រោះ​ផ្ទះសម្បែង​ ជន​់លិច​ផង និង​ប្រឈម​នឹង​ការ​ខ្វះ​ខាត​​ទឹក​ស្អាត​ប្រើប្រាស់​ផង​ដែរ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ