ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណែនាំ​៣​ប្រភេទ​ដែល​សហគ្រិន​ត្រូវធ្វើ​តាម

4 ឆ្នាំ មុន

ព័ត៌មាន និង​មតិយោបល់​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​ឲ្យ​សហគ្រិន​ធ្វើការ​សម្រេច​ចិត្តបាន​ដោយ​ត្រឹមត្រូវ ប៉ុន្តែ​ព័ត៌មាន​មិន​តែងតែ​ងាយស្រួល​ស្វែងរក​ឡើយ ។ ដោយហេតុ​ដូចនេះ​ទើប​សហគ្រិន​មិន​អាច​ប្រកប​អាជីវកម្ម​ដោយ​ពឹងផ្អែក​តែ​លើ​ខ្លួន និង​បុគ្គលិក​ខ្លួន​ឡើយ ។ ពួក​គេ​ត្រូវការ​អ្នក​ណែនាំ​ដែល​អាច​ផ្តល់​មតិយោបល់​ត្រង់​ៗ ដើម្បី​ជួយ​ដល់​ការ​ធ្វើការ​សម្រេចចិត្ត​សំខាន់​ៗ​។​ខាងក្រោម​នេះ គឺជា​អ្នក​ណែនាំ​ទាំង​៣​ប្រភេទ​ដែល​សហគ្រិន​នីមួយ​ៗ​គួរតែ​ស្តាប់​តាម…

ព័ត៌មាន និង​មតិយោបល់​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​ឲ្យ​សហគ្រិន​ធ្វើការ​សម្រេច​ចិត្តបាន​ដោយ​ត្រឹមត្រូវ ប៉ុន្តែ​ព័ត៌មាន​មិន​តែងតែ​ងាយស្រួល​ស្វែងរក​ឡើយ ។ ដោយហេតុ​ដូចនេះ​ទើប​សហគ្រិន​មិន​អាច​ប្រកប​អាជីវកម្ម​ដោយ​ពឹងផ្អែក​តែ​លើ​ខ្លួន និង​បុគ្គលិក​ខ្លួន​ឡើយ ។ ពួក​គេ​ត្រូវការ​អ្នក​ណែនាំ​ដែល​អាច​ផ្តល់​មតិយោបល់​ត្រង់​ៗ ដើម្បី​ជួយ​ដល់​ការ​ធ្វើការ​សម្រេចចិត្ត​សំខាន់​ៗ​។​ខាងក្រោម​នេះ គឺជា​អ្នក​ណែនាំ​ទាំង​៣​ប្រភេទ​ដែល​សហគ្រិន​នីមួយ​ៗ​គួរតែ​ស្តាប់​តាម ៖

១. អ្នក​ណែនាំ​ក្រៅ​ក្រុម​៖
ពួក​គេ​អាច​ជា​សមាជិកគ្រួសារ មិត្តភក្តិ វិនិយោគិន ទីប្រឹក្សា ឬ​គ្រូបង្វឹក​ជាដើម ។ ពួក​គេ​ដើរតួ​យ៉ាង​សកម្ម​ក្នុង​ការ​ផ្លាស់​ប្តូរ​អ្នក និង​អាជីវកម្ម​របស់​អ្នក​ពី​ខាងក្រៅ​ដោយ​ផ្តល់​មតិយោបល់​យោង​តាម​បទ​ពិសោធន៍​ដែល​ខ្លួន​មាន ។ វា​ពិតជា​មាន​តម្លៃ​ណាស់​ដល់​សហគ្រិន ។
ការ​រកបាន​អ្នក​ណែនាំ​ក្រៅ​ក្រុម​ដែល​អាច​ទុកចិត្ត​បាន​ត្រូវការ​ពេលវេលា និង​កម្លាំង​ជា​ច្រើន ហើយ​សហគ្រិន​ក៏​ត្រូវ​មានការ​យល់​ដឹង​ពី​ខ្លួនឯង និង​មាន​ជំនាញ​ស្តាប់​បាន​ល្អ​ដែរ ។ អ្នក​ត្រូវ​តែ​បង្ហាញ​ប្រាប់​អ្នក​ណែនាំ​ទាំងនេះ​ថា អ្នក​ប្តេជ្ញា​ស្រូប​យក និង​ប្រើ​ចំណេះដឹង​ដែល​ទទួល​បាន ដើម្បី​ឆ្លងកាត់​ឧបសគ្គ​នានា ។

២. អ្នក​ណែនាំ​ក្នុង​ក្រុម​៖
ក្រុមការងារ​ដែល​មាន​សមត្ថភាព​ខ្ពស់ និង​គួរ​ឲ្យ​ទុកចិត្ត គឺ​ប្រៀប​បានជា​សសរ​ដ៏​រឹង​មាំ​នៃ​អាជីវកម្ម​នីមួយ​ៗ ។ ប្រសិនបើ​អ្នក​អាច​បង្កើត​បាន​ក្រុមការងារ​ដែល​ល្អ​មួយ​នោះ​ពួក​គេ​ក៏​អាច​ជា​អ្នក​ណែនាំ​អ្នក​ដែល​បង្រៀន​ជំនាញ​ផ្សេង​ៗ និង​ផ្តល់​ចំណេះដឹង​ដល់​អ្នក​បន្ថែម​ដែរ ។ ប្រាកដ​ណាស់ លទ្ធផល​នេះ​អាច​កើត​មាន​ឡើង​បាន​លុះត្រាតែ​អ្នក​យកចិត្តទុកដាក់​ក្នុង​ការ​ស្វែងរក​មនុស្ស​ដែល​មាន​សមត្ថភាព និង​មាន​ភាព​ក្លាហាន​ក្នុង​ការ​វិនិយោគ​លើ​ធនធានមនុស្ស​របស់​អ្នក ។

៣. អតិថិជន​៖
អតិថិជន​របស់​អ្នក​ក៏​ជា​អ្នក​ណែនាំ​ដែល​អ្នក​ត្រូវ​តែ​ស្តាប់​ដែរ ។ តើ​អ្នកមាន​ដែល​សួរ​ពី​មតិយោបល់​របស់​អតិ​ជន​អ្នក​ទេ ? តើ​អ្នក​យក​ព័ត៌មាន​ដែល​ប្រមូល​បាន​ទៅ​ធ្វើ​អ្វីខ្លះ ? តើ​អតិថិជន​របស់​អ្នក​ផ្តល់​តម្លៃ​លើ​អ្វី​ជាងគេ ? តើ​កត្តា​អ្វី​ដែល​ជំរុញ​ឲ្យ​អតិថិជន​អ្នក​ជ្រើស​យក​អ្នក ? តើ​កត្តា​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ស្ទាក់ស្ទើរ​ក្នុង​ការ​ជ្រើស​យក​អ្នក ?

ទាំងនេះ គឺជា​សំណួរ​ដែល​មិន​ងាយ​ឆ្លើយ​ទេ ហើយ​អ្នក​ត្រូវ​ចំណាយពេល និង​កម្លាំង​ច្រើន​លើ​ការ​ស្ទង់​មតិ និង​ធ្វើ​បទ​សម្ភាសន៍​មនុស្ស​ជា​ច្រើន ។ ប៉ុន្តែ​មតិយោបល់​របស់​ពួក​គេ​មាន​តម្លៃ​ណាស់ ក្នុង​ការ​ធ្វើ​ឲ្យ​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង ហើយ​វា​ក៏​ជួយ​ផ្តល់​ជា​ព័ត៌មាន​ដ៏​សំខាន់​ក្នុង​ការ​សម្រេចចិត្ត​នានា​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ