ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សជាង​២​លាន​នាក់​ចាប់ផ្ដើម​ធ្វើ​ធម្ម​យាត្រា

4 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ សាសនិក​អ៊ិ​ស្លា​ម​ជាង​២​លាន​នាក់​នា​ថ្ងៃ​ទី​៩​សីហា​ចាប់ផ្ដើម​ធម្ម​យាត្រា​ប្រចាំឆ្នាំ​នៅ​ទីក្រុង​ឡា​ម៉ិក​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ដោយ​អា​ជ្ជា​ធរ​ប្រទេស​នេះ​បាន​ព្រមាន​ពី​ការ​ប៉ុនប៉ង​យក​ការ​ប្រមូលផ្ដុំ​មនុស្ស​បែប​សាសនា​ដ៏​ធំ​នេះ​ចូល​ឡូ​កឡំ​នឹង​រឿង​នយោបាយ ខណៈ​ភាព​តានតឹង​នៅ​តែ​ខ្លាំង​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​។ អា​រ៉ា​ប៊ី​សា​អូឌីត​នា​ពេល​នេះ​កំពុង​ផ្ដោត​ខ្លាំង​លើ​កិច្ច​ការពារ​សន្តិសុខ របស់​ពួក​អ្នក​ធ្វើ​ធម្ម​យាត្រា​ដែល​នៅ​បន្ត​លើកគ្នា​មក​មិន​ដាច់​ក្នុង​ឱកាស​នៃ​រដូវ​ហា​ជិ​នេះ ដែល​មានការ​ប្រមូលផ្ដុំ​មនុស្ស​ច្រើន​ជាងគេ​បំផុត​នៃ​ពិភពលោក​។ កងកម្លាំង​សន្តិសុខ​ជា​ច្រើន​សិប​ពាន់​នាក់ ត្រូវ​បាន​កេណ្ឌ​ប្រមូល​ដើម្បី​បង្ការ​សោកនាដកម្ម​ថ្មី​ក្នុង​ឱកាស…

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ សាសនិក​អ៊ិ​ស្លា​ម​ជាង​២​លាន​នាក់​នា​ថ្ងៃ​ទី​៩​សីហា​ចាប់ផ្ដើម​ធម្ម​យាត្រា​ប្រចាំឆ្នាំ​នៅ​ទីក្រុង​ឡា​ម៉ិក​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ដោយ​អា​ជ្ជា​ធរ​ប្រទេស​នេះ​បាន​ព្រមាន​ពី​ការ​ប៉ុនប៉ង​យក​ការ​ប្រមូលផ្ដុំ​មនុស្ស​បែប​សាសនា​ដ៏​ធំ​នេះ​ចូល​ឡូ​កឡំ​នឹង​រឿង​នយោបាយ ខណៈ​ភាព​តានតឹង​នៅ​តែ​ខ្លាំង​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​។

អា​រ៉ា​ប៊ី​សា​អូឌីត​នា​ពេល​នេះ​កំពុង​ផ្ដោត​ខ្លាំង​លើ​កិច្ច​ការពារ​សន្តិសុខ របស់​ពួក​អ្នក​ធ្វើ​ធម្ម​យាត្រា​ដែល​នៅ​បន្ត​លើកគ្នា​មក​មិន​ដាច់​ក្នុង​ឱកាស​នៃ​រដូវ​ហា​ជិ​នេះ ដែល​មានការ​ប្រមូលផ្ដុំ​មនុស្ស​ច្រើន​ជាងគេ​បំផុត​នៃ​ពិភពលោក​។ កងកម្លាំង​សន្តិសុខ​ជា​ច្រើន​សិប​ពាន់​នាក់ ត្រូវ​បាន​កេណ្ឌ​ប្រមូល​ដើម្បី​បង្ការ​សោកនាដកម្ម​ថ្មី​ក្នុង​ឱកាស នៃ​ធម្ម​យាត្រា​នៅ​ក្រុង​ឡា​ម៉ិ​ក ដែល​កន្លង​មក​ធ្លាប់​ជួប​ប្រទះ​ការ​ផ្អើល​រត់​ជាន់​គ្នា ស្លាប់​មនុស្ស​ច្រើន​បំផុត​កាលពី​ឆ្នាំ​២០១៥ ជាមួយ​មនុស្ស​ស្លាប់​ដល់​ជិត​២៣០០​នាក់​។

យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​ថា នា​ឆ្នាំ​នេះ​សាសនិក​អ៊ិ​ស្លា​ម​ទាំង​បរទេស ទាំង​ក្នុងស្រុក​សរុប​ប្រមាណ​ជា​២,៥​លាន​នាក់ ត្រូវ​បំពេញ​ហា​ជិ​នៅ​ឡា​មិ​ុ​ក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ