ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុី​រ៉​ង់​នឹង​ទម្លាក់អាវុធ​ចុះភ្លាម ឱ្យតែអា​មេ​រិ​ក​ព្រមធ្វើ​រឿង​១​នេះ

4 ឆ្នាំ មុន

ប្រទេស​អុីរ៉​ង់ ៖ ប្រធានាធិបតី​អុីរ៉​ង់​លោក ​ហា​សាន់ ​រ៉ូ​ហា​នី​ ប្រកាស​នា​ថ្ងៃ​ទី​៦ ​សីហា​ ថាអុី​រ៉​ង់​ត្រៀម​ចរចា​ទម្លាក់អាវុធចុះជាមួយ​សហរដ្ឋអាមេរិក ប្រសិនបើ​មហាអំណាច​នោះ​លុប​ចោល​ទណ្ឌកម្ម​ប្រឆាំង​ក្រុង​តេ​ហេ​រ៉​ង់ ខណៈ​មុន​នេះ​ប្រមុខ​ការទូត​អុី​រ៉​ង់​និយាយ​ពី​ការ​បដិសេធ…

ប្រទេស​អុីរ៉​ង់ ៖ ប្រធានាធិបតី​អុីរ៉​ង់​លោក ​ហា​សាន់ ​រ៉ូ​ហា​នី​ ប្រកាស​នា​ថ្ងៃ​ទី​៦ ​សីហា​ ថាអុី​រ៉​ង់​ត្រៀម​ចរចា​ទម្លាក់អាវុធចុះជាមួយ​សហរដ្ឋអាមេរិក ប្រសិនបើ​មហាអំណាច​នោះ​លុប​ចោល​ទណ្ឌកម្ម​ប្រឆាំង​ក្រុង​តេ​ហេ​រ៉​ង់ ខណៈ​មុន​នេះ​ប្រមុខ​ការទូត​អុី​រ៉​ង់​និយាយ​ពី​ការ​បដិសេធ ការ​អញ្ជើញ​មួយ​ដើម្បី​ជួប​ជា​មួ​​យ​លោក​ដូ​ណា​ល់​ត្រាំ​។

តាម​ទូរទស្សន៍​លោក​រ៉ូ​ហា​នី​ថ្លែង​ថា សាធារណរដ្ឋ​អ៊ិ​ស្លា​ម​អុីរ៉​ង់ ត្រៀម​ចរចា​ប្រសិនបើ​សហរដ្ឋ​អាមេរិក​ពិតជា​ចង់​ពិភាក្សា តែ​ត្រូវ​លុប​ចោល​ទណ្ឌ​ក​ទាំងមូល​ជា​មុន​សិន​។ លោក​ពុំ​បាន​បញ្ជាក់​ថា​តើ​ការ​ចរចា​នោះ​នឹង​ផ្ដោត​លើ​អ្វី​ឡើយ​។

បន្ទាប់​ពី​ដកខ្លួន​ថយ​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្ដី​ពី​នុយ​ក្លេ​អ៊េ​រ​អុី​រ៉​ង់​ឆ្នាំ​២០១៥ ក្រុង​វ៉ា​ស៊ិន​តោន​បាន​ដាក់​ឡើង​វិញ ទណ្ឌកម្មសេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត​ប្រឆាំង​ក្រុង​តេ​ហេ​រ៉​ង់ ដោយ​ចោទ​ថា​បង្ក​អ​ស្ថេ​រ​ភាព​ក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​។ ចាប់តាំងពី​ពេល​នោះ​មក​ភាព​តានតឹង​បាន​កើនឡើង​មិន​ឈប់​ឈរ រវាង​ប្រទេស​ទាំង​២​។

អុី​រ៉​ង់​នា​ដើមខែ​កក្កដា​បាន​ទម្លាក់​ចោលការ​សន្យា​មួយ​ចំនួន​របស់​ខ្លួន​ដែល​ប្រកាន់​យក ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ហើយ​គំរាម​លែង​គោរព​ជា​បន្តបន្ទាប់​កិច្ចសន្យា​ឯទៀត​ៗ ប្រសិនបើ​ប្រទេស​ដែល​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ មិន​ជួយ​ពង្វាង​បណ្ដា​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​ដើម្បី​ខ្ត​ប់​ដង្ហើម​សេដ្ឋកិច្ច​របស់​ខ្លួន​ទេ​នោះ​។

ឆ្លើយ​តប​ជំហ​រនះ​របស់​លោក​រ៉ូ​ហា​នី ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ទទួល​បន្ទុក​ខាង​ការ​រំំ​សាយ​គ្រឿង​សព្វាវុធ លោក​ROBERT WOOD​អះអាង​ថា ប្រធានាធិបតី​របស់​លោក​ត្រៀម​ពិភាក្សា​ជាមួយ​អុីរ៉​ង់​។ យើង​ពុំ​ប្រាក​ដដែល​អុី​រ៉​ង់​ចង់បាន​ការ​ចរចា​នោះ​។

កាលពី​ថ្ងៃ​ទី​៥​សីហា​ប្រមុខ​ការទូត​អុីរ៉​ង់​លោក​MOHAMMAD JAVAD ZARIF​អះអាង​ថា លោក​បាន​បដិសេធ​ការ​អ​ញ្ជើ្ម​ញ​មួយ​ដើម្បី​ជួប​ជាមួយ​លោក​ត្រាំ ក៏​ទោះបី​មានការ​គំរាមកំហែង​ដាក់​ទណ្ឌកម្ម​ប្រឆាំង​លោក​ក្ដី​។

យោង​តាម​ទស្សនាវដ្ដី​THE NEWS YORKER​ថា ការ​ជួប​គ្នា​នោះ​គ្រោង​ធ្វើ​នា​ពាក់កណ្ដាល​ខែកក្កដា​នៅ​សេត​វិមាន ដែល​មិន​អះអាង​ពី​ព័ត៌មាន​នោះ​ឡើយ​។ កាលពី​ដំណាច់ខែ​កក្កដា​ក្រុង​វ៉ា​ស៊ិ​ន​តោន​បាន​សម្រេច ដាក់​ទណ្ឌកម្ម​ប្រឆាំង​រដ្ឋមន្ត្រី​ការ​បរទេស​អុី​រ៉​ង់​រូប​នោះ​។

លោក​រូ​៉​ហា​នី​អះអាង​ថា​តើ​យើង​ត្រូវ​ចរចា​គ្នា​យ៉ាងម៉េច​ទៅ? ​បើ​មនុស្ស​ដែល​ទទួល​បន្ទុក​ចរចា​គឹ​រដ្ឋមន្ត្រី​ការ​បរទេស ជា​អ្នក​អាច​និយាយ​ជាមួយ​អ្នក​ត្រូវ​ដាក់​ទណ្ឌកម្ម​បែប​នេះ​៕ (

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ